វិគីភីឌា
kmwiki
https://km.wikipedia.org/wiki/%E1%9E%91%E1%9F%86%E1%9E%96%E1%9F%90%E1%9E%9A%E1%9E%8A%E1%9E%BE%E1%9E%98
MediaWiki 1.47.0-wmf.7
first-letter
មេឌា
ពិសេស
ការពិភាក្សា
អ្នកប្រើប្រាស់
ការពិភាក្សារបស់អ្នកប្រើប្រាស់
វិគីភីឌា
ការពិភាក្សាអំពីវិគីភីឌា
ឯកសារ
ការពិភាក្សាអំពីឯកសារ
មេឌាវិគី
ការពិភាក្សាអំពីមេឌាវិគី
ទំព័រគំរូ
ការពិភាក្សាអំពីទំព័រគំរូ
ជំនួយ
ការពិភាក្សាអំពីជំនួយ
ចំណាត់ថ្នាក់ក្រុម
ការពិភាក្សាអំពីចំណាត់ថ្នាក់ក្រុម
TimedText
TimedText talk
Module
Module talk
Event
Event talk
ចំណាត់ថ្នាក់ក្រុម:ព្រះមហាក្សត្រខ្មែរ
14
4768
336789
327301
2026-06-19T12:49:47Z
Sreynaree1986
47227
ចំណាត់ថ្នាក់ក្រុម:ព្រះមហាក្សត្រខ្មែរ
336789
wikitext
text/x-wiki
{{Good article}}
ព្រះមហាក្សត្រ[[សម័យនគរភ្នំ]] អាណាចក្រភ្នំ ឬហ្វូណន (ស.វទី១-ស.វទី៦)
# [[ព្រះបាទកៅណិ្ឌន្យ]]
# [[ស្តេច ហ៊ុន ប៉ានហួង]]
# [[ស្តេច ហ៊ុន ប៉ានប៉ាន]]
# [[ព្រះបាទហ្វាន់ ឆេម៉ាន់ ឬស្រីមារៈ]]
# [[ព្រះបាទហ្វាន់ ស៊ីយន់]]
# [[ព្រះបាទកៅណិ្ឌន្យជ័យវរ្ម័ន|ព្រះបាទកៅណិ្ឌន្យជ័យវម៌្ម]]
# [[ព្រះបាទរុទ្រ្ទវរ្ម័ន|ព្រះបាទរុទ្រ្ទវម៌្ម]]
# [[ព្រះបាទគុណវរ្ម័ន|ព្រះបាទគុណ]][[ព្រះបាទកៅណិ្ឌន្យជ័យវរ្ម័ន|វម៌្ម]]
ព្រះមហាក្សត្រ[[សម័យចេនឡា|សម័យនគរចេនឡា]] (ស.វទី៦-ស.វទី៩)
# [[ភវវរ្ម័នទី១|ព្រះបាទភវវម៌្មទី១]]
# [[មហេន្ទ្រវម៌្ម (ក្សត្រចេនឡា)|ព្រះបាទមហិន្រ្ទវម៌្មទី ១]]
# [[ឦសានវរ្ម័នទី១|ព្រះបាទឥសាន]][[ព្រះបាទរុទ្រ្ទវរ្ម័ន|វម៌្មទី១]]
# [[ភវវរ្ម័នទី២|ព្រះបាទភវ]][[ព្រះបាទរុទ្រ្ទវរ្ម័ន|វម៌្មទី២]]
# [[ជ័យវរ្ម័នទី១|ព្រះបាទជ័យ]][[ព្រះបាទរុទ្រ្ទវរ្ម័ន|វម៌្មទី១]]
# [[ព្រះនាងជ័យទេវី]]
ព្រះមហាក្សត្រ[[សម័យអង្គរ]] (ស.វទី៩-ស.វទី១៥)
# [[ជ័យវម៌្មទី ២|ព្រះបាទជ័យវម៌្មទី២]]
# [[ជ័យវរ្ម័នទី៣|ព្រះបាទជ័យ]][[ព្រះបាទរុទ្រ្ទវរ្ម័ន|វម៌្មទី៣]]
# [[ឥន្ទ្រវរ្ម័នទី១|ព្រះបាទឥន្ទ្រវម៌្មទី១]]
# [[យសោវរ្ម័នទី១|ព្រះបាទយសោ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី១]]
# [[ហឝ៌វម៌្មទី១|ព្រះបាទហស៌]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី១]]
# [[ឥសានវរ្ម័នទី២|ព្រះបាទឥសាន]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី២]]
# [[ជ័យវរ្ម័នទី៤|ព្រះបាទជ័យ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី៤]]
# [[ហស៌វរ្ម័នទី២|ព្រះបាទហស៌]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី២]]
# [[រាជេន្ទ្រវរ្ម័នទី២|ព្រះបាទរាជេន្ទ្រ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី២]]
# [[ព្រះបាទជ័យវរ្ម័នទី៥|ព្រះបាទជ័យ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី៥]]
# [[ព្រះបាទទ័យទិត្យវរ្ម័នទី១|ព្រះបាទទ័យទិត្យ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី១]]
# [[ព្រះបាទជ័យវិរវរ្ម័ន|ព្រះបាទជ័យវិរ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្ម]]
# [[ព្រះបាទសូរ្យវរ្ម័នទី១|ព្រះបាទសូរ្យ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី១]]
# [[ព្រះបាទឧទ័យទិត្យវរ្ម័នទី២|ព្រះបាទឧទ័យទិត្យ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី២]]
# [[ព្រះបាទហស៌វរ្ម័នទី៣|ព្រះបាទហស៌]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី៣]]
# [[ជ័យវរ្ម័នទី៦|ព្រះបាទជ័យ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី៦]]
# [[ធរណីន្ទ្រវរ្ម័នទី១|ព្រះបាទធរណីន្រ្ទ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី១]]
# [[សូរ្យវរ្ម័នទី២|ព្រះបាទសូរ្យ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី២]]
# [[ធរណីន្ទ្រវរ្ម័នទី២|ព្រះបាទធរណីន្ទ្រ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី២]]
# [[យសោវរ្ម័នទី២|ព្រះបាទយសោ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី២]]
# [[ត្រីភូវនាទិត្យវរ្ម័ន|ព្រះបាទត្រិភូវនាទិត្យ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្ម]]
# ព្រះបាទ[[ជយវម៌្មទី៧]]
# [[ព្រះបាទឥន្ទ្រវរ្ម័នទី២|ព្រះបាទឥន្ទ្រ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី២]]
# [[ព្រះបាទជ័យវរ្ម័នទី៨|ព្រះបាទជ័យ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី៨]]
# [[ព្រះបាទស្រីន្ទ្រវរ្ម័ន|ព្រះបាទស្រីន្ទ្រ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្ម]]
# [[ឥន្ទ្រវរ្ម័នទី៤|ព្រះបាទស្រីន្ទជ័យ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្ម]]
# [[ព្រះបាទជ័យវរ្ម័នទី៩|ព្រះបាទជ័យ]][[ព្រះបាទឥន្ទ្រវរ្ម័នទី១|វម៌្មទី៩]]
# [[អង្គជ័យ|ព្រះបាទត្រសក់ផ្អែម]]
# [[បរមនិពាន្វបទ|ព្រះបាទនិព្វានបទ(ចក្រ)]]
# ព្រះបាទ[[សិទ្ធានរាជា]]
# [[ព្រះស្រីលំពង្សារាជា]]
# [[ព្រះបាទស្រីសុរិយាវង្ស]]
# ព្រះបាទ[[ស្រីសុរិយោទ័យទី១]]
# [[ព្រះបាទធម្មសោក]]
# [[ព្រះបាទពញាយ៉ាត]]
ព្រះមហាក្សត្រ[[សម័យចតុមុខ]](ស.វទី១៥-ស.វទី១៦)
# [[នរាយណ៍រាមា|ព្រះបាទនរាយណ៍រាជា]]
# [[ព្រះបាទស្រីរាជា]]
# [[ព្រះបាទធម្មរាជា]]
# [[ឝ្រីឝៅគន្ធបទ|ព្រះបាទស្រីសុគន្ធបទ]]
# [[ព្រះបាទស្រីជេដ្ឋា(ស្តេចកន)]]
# [[ព្រះបាទច័ន្ទរាជា]]
ព្រះមហាក្សត្រ[[សម័យកាលលង្វែក|សម័យលង្វែក]](ស.វទី១៦)
# [[ព្រះបាទបរមរាជាទី៤]]
# [[ព្រះបាទសត្ថាទី១]]
# [[ព្រះបាទជ័យជេដ្ឋាទី១]]
# [[ព្រះបាទរាមាជើងព្រៃ]]
# [[បរមរាជាទី៣|ព្រះបរមរាជាទី៦ចៅពញាតន់ ]]
# [[បរមរាមាទី៣|ព្រះបរមរាជាទី៧ចៅពញាអន ]]
# [[ព្រះកែវហ្វាទី១|សម្តេចព្រះកែវហ្វ៊ាចៅពញាញេម]]
# [[ព្រះបរមរាជាទី៨ស្រីសុរិយោពណ៌]]
ព្រះមហាក្សត្រ[[សម័យឧដុង្គ]] (ស.វទី១៦-ស.វទី១៩)
# [[ព្រះបាទជ័យជេដ្ឋាទី២]]
# [[ព្រះបាទស្រីធម្មរាជាទី២ ឬព្រះរាជសម្ភារ ពញាតូ]]
# [[ព្រះបាទអង្គទងរាជា ចៅពញានូ]]
# [[ព្រះបាទបទុមរាជា អង្គនន់]]
# [[ព្រះបាទរាមាធិបតីទី១ ចៅពញាចន្ទ]]
# [[ព្រះបាទបរមរាជាទី៩ អង្គសូរ]]
# [[ព្រះបទុមរាជាទី២ ស្រីជ័យជេដ្ឋា]]
# [[ព្រះកែវហ៊្វាទី២ អង្គជី]]
# [[ជ័យជេស្ឋាទី៣|ព្រះបាទជ័យជេដ្ឋាទី៣ អង្គស៊ូ ឬចៅពញាសូរ]]
# [[អ្នកម្នាងទៃ]]
# [[រាមាធិបតីទី១|ព្រះបាទរាមាធិបតីទី២ អង្គយ៉ង]]
# [[ព្រះកែវហ្វាទី៣|ព្រះកែវហ៊្វាទី៣ អង្គអិម]]
# [[ព្រះបាទធម្មរាជាទី៣]]
# [[រាមាធិបតីទី២|ព្រះបាទរាមាធិបតីទី៣អង្គទង]]
# [[ព្រះសត្ថាទី២|ព្រះសត្ថាទី២អង្គជី]]
# [[នរាយណ៍រាជា|ព្រះបាទនារាយណ៍រាជាទី២អង្តតន់]]
# [[ឧទ័យរាជាទី៣|ព្រះរាមរាជាអង្គនន់]]
# [[អង្គអេង|ព្រះបាទនារាយណ៍រាជាទី៣អង្គអេង]]
# [[ព្រះឧទ័យរាជាអង្គចន្ទ]]
# [[ក្សត្រីអង្គម៉ី]]
# [[អង្គដួង|ព្រះបាទអង្គឌួង]]
ព្រះមហាក្សត្រ[[សម័យអាណានិគមនិយមបារាំង|សម័យអាណានិគមន៍និយមបារាំង]] (ស.វទី១៩-ស.វទី២០)
# [[នរោត្តម|ព្រះបាទនរោត្តម]]
# [[ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ|ព្រះបាទស៊ីសុវត្ថិ]]
# [[ស៊ីសុវត្ថិ មុនីវង្ស|ព្រះបាទស៊ីសុវត្ថិ មុនីវង្ស]]
ព្រះមហាក្សត្រ[[សម័យសង្គមរាស្ដ្រនិយម|សម័យសង្គមរាស្រ្តនិយម]] (គ.ស១៩៥៥-១៩៧០)
1. [[ព្រះបាទនរោត្តម សីហនុ]]
2. [[ព្រះបាទនរោត្តម សុរាម្រិត]]
3. ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុន្នីវង្សកុសមះនារីរត្នសិរីវឌ្ឍនា
ព្រះមហាក្សត្រ[[សម័យសង្គមរាស្ដ្រនិយម|សម័យព្រះរាជាណាចក្រណាចក្រកម្ពុជា]] (គ.ស១៩៩៣)
# [[ព្រះបាទនរោត្តម សីហនុ]]
# [[ព្រះបាទនរោត្តម សីហមុនី]]
[[Category:ព្រះមហាក្សត្រ]]
e4sq4ybg7ulis8cm5ylbdahb8ukkl4o
កម្ពុជាក្រោមអាណាព្យាបាលបារាំង
0
9174
336803
334951
2026-06-20T11:52:31Z
~2026-35772-16
51675
/* ព្រះមហាក្សត្រសោយរាជ្យក្នុងសម័យអាណានិគម */
336803
wikitext
text/x-wiki
{{Use dmy dates|date=តុលា ២០១២}}
{{Infobox Former Country
|native_name =
|conventional_long_name = អាណាព្យាបាលបារាំងនៃកម្ពុជា
{{nobold|''Protectorat français du Cambodge''}}
{{nobold|(១៨៦៣-១៩៤៥, ១៩៤៥-១៩៤៧)}}
កម្ពុជា
{{nobold|''Cambodge''}}
{{nobold|(១៩៤៧-១៩៥៣)}}
|common_name = កម្ពុជា
|continent = moved from Category:Asia to Southeast Asia
|region = អាស៊ីអាគ្នេយ៍
|era = [[ចក្រពត្តិនិយមថ្មី]]
|status = [[អាណាព្យាបាល]]របស់[[បារាំង]]
ទឹកដីធម្មនុញ្ញនៃ[[សហភាពឥណ្ឌូចិន]]
|empire = បារាំង
|life_span = ១៨៦៣–១៩៤៥
១៩៤៥–១៩៥៣
|event_start = អាណាព្យាបាល
|date_start = ១១ សីហា
|year_start = ១៨៦៣
|event1 = [[អាណានិគម|អាណានិគមកិច្ច]]
|date_event1 = ១៧ មិថុនា ១៨៨៤
|event2 = [[ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា|ជប៉ុនចូលកាន់កាប់]]
|date_event2 = សីហា ១៩៤១
|event3 = [[ការចុះចាញ់របស់ជប៉ុន|បារាំងចូលកាន់វិញ]]
|date_event3 = សីហា ១៩៤៥
|event4 = រដ្ឋធម្មនុញ្ញ
|date_event4 = ៦ ឧសភា ១៩៤៧
|event_end = [[ពិធីបុណ្យឯករាជ្យជាតិកម្ពុជា|ប្រកាសឯករាជ្យ]]
|date_end = ៩ វិច្ឆិកា
|year_end = ១៩៥៣
|event_post = [[សន្និសីទទីក្រុងហ្សឺណែវ (១៩៥៤)|សន្និសីទទីក្រុងហ្សឺណែវ]]
|date_post = ២១ កក្កដា ១៩៥៤
|p1 = កម្ពុជាសម័យឧដុង្គ
|flag_p1 = Flag of Cambodia (pre-1863).svg
|p2 = ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា
|flag_p2 = Flag of Cambodia under Japanese occupation.svg
|s1 = ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា
|flag_s1 = Flag of Cambodia under Japanese occupation.svg
|s2 = ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)
|flag_s2 = Flag of Cambodia.svg
|image_flag = Flag of Cambodia (1863-1940).svg
|flag_type = [[ទង់ជាតិកម្ពុជា|ទង់ជាតិ]]
(១៨៦៣–១៩៤៨)
|image_coat = Coat of arms of Cambodia (1864–1970).svg
|symbol_type = [[ព្រះរាជសង្ហារកម្ពុជា|ព្រះរាជសង្ហារ]]
|image_map = Atlas de l'Indochine dressé (...)Indochine française bpt6k11001779 76.jpg
|capital_type = រាជធានី
|capital = [[ភ្នំឧដុង្គ|ឧដុង្គ]] (១៨៦៣–១៨៦៥)
[[ភ្នំពេញ]] (១៨៦៥–១៩៥៣)
|common_languages = [[ភាសាបារាំង]] (ផ្លូវការ)
[[ភាសាខ្មែរ]]
|religion = [[ពុទ្ធសាសនាថេរវាទ]]
[[ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា|រ៉ូម៉ាំងកាតូលិក]]
|anthem =
|government_type = [[រាជាធិបតេយ្យផ្តាច់ការ]]នៅក្រោម[[ចក្រភពអាណានិគមបារាំង|រដ្ឋបាលអាណានិគម]] (១៨៦៣–១៩៤៧)
[[រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ]]នៅក្រោម[[សហភាពបារាំង]] (១៩៤៧–១៩៥៣)
|title_leader = [[ព្រះមហាក្សត្រកម្ពុជា|ព្រះមហាក្សត្រ]]
|leader1 = [[នរោត្តម]]
|year_leader1 = ១៨៦៣–១៩០៤
|leader2 = [[ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ|ស៊ីសុវត្ថិ]]
|year_leader2 = ១៩០៤–១៩២៧
|leader3 = [[ស៊ីសុវត្ថិ មុនីវង្ស]]
|year_leader3 = ១៩២៧–១៩៤១
|leader4 = [[នរោត្តម សីហនុ]]
|year_leader4 = ១៩៤១–១៩៥៣
|title_representative = [[បញ្ជីអ្នករដ្ឋបាលអាណាព្យាបាលបារាំងនៅកម្ពុជា|ឯកាធិបតី]]
|representative1 = [[អឺណិស្ត៍ ឌូដា ដឺ ឡាក្រេ]]
|year_representative1 = ១៨៦៣–១៨៦៦ {{small|(ដំបូង)}}
|representative2 = [[ហ្សង់ រីស្តឺរុយហ៊្សី|ហ្សង់-រីស្តឺរុយហ៊្សី]]
|year_representative2 = ១៩៥៣ {{small|(ក្រោយ)}}
| title_deputy = [[បញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជា|នាយករដ្ឋមន្ត្រី]]
| deputy1 = [[នរោត្តម សីហនុ]]
| year_deputy1 = ១៩៤៥ {{small|(ដំបូង)}}
| deputy2 = [[ប៉ែន នុត]]
| year_deputy2 = ១៩៥៣ {{small|(ក្រោយ)}}
| stat_year1 = ១៩៣១
| stat_pop1 = ២,៨០៣,០០០
| currency =
|image_flag2=Flag of Cambodia under French protection.svg}}
'''អាណាព្យាបាលបារាំងនៃកម្ពុជា'''បានបង្កើតប៉ែកនៃ[[ចក្រភពអាណានិគមបារាំង]]នៅកម្ពុជា។ ដែនអាណាព្យាបាលនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៧ នៅពេសស្ដេចខ្មែរ ព្រះបាទ[[នរោត្តម]]បានសុំឱ្យមានការបង្កើតអាណាព្យាបាលបារាំងលើប្រទេសរបស់ទ្រង់ ខណៈនោះ [[នគររតនកោសិន្ទ្រ|សៀម]] ([[ថៃ]]ទំនើប) បានលះបង់[[អធិរាជភាព]]លើកម្ពុជា និងទទួលស្គាល់អាណាព្យាបាលបារាំងនៅកម្ពុជាជាផ្លូវការ។ កម្ពុជាត្រូវបានធ្វើសមាហរណកម្មទៅជា[[សហភាពឥណ្ឌូចិន]]នៅឆ្នាំ ១៨៨៧ រួមគ្នាជាមួយដែនអាណានិគម និងអាណាព្យាបាលបារាំងនៅ[[វៀតណាម]] ([[កូសាំងស៊ីន]] [[អណ្ណាម (អាណាព្យាបាលបារាំង)|អណ្ណាម]] និង [[តុងកឹង]])។ នៅឆ្នាំ ១៩៤៦ កម្ពុជាទទួលបានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ក្នុង[[សហភាពបារាំង]] និងស្ថានភាពអាណាព្យាបាលត្រូវបានលុបបំបាត់នៅឆ្នាំ ១៩៤៩។ កម្ពុជាក្រោយមកបានទទួលបានឯករាជ្យ និងថ្ងៃឯករាជ្យត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៩ វិច្ឆិកា [[១៩៥៣]]។
ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្សដោយគិតចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣។
នៅឆ្នាំ ១៨៦៣ [[កម្ពុជា]]ក្រោមរជ្ជកាលរបស់ព្រះបាទ[[នរោត្តម]]បានប្រែក្លាយប្រទេសរបស់ទ្រង់ឱ្យស្ថិតនៅក្រោម[[អាណាព្យាបាល]]បារាំង។ នៅខែ តុលា ១៨៨៧ ពួកបារាំង បានប្រកាសការបង្កើត ''Union Indochinoise'' ([[សហភាពឥណ្ឌូចិន]]) ដែលនៅពេលនោះក៏បានបញ្ចូលកម្ពុជាផងដែរ សិទ្ធិជាម្ចាស់របស់បារាំងមានជាស្វ័យតរួចរាល់ទៅហើយ ជាមួយនិងតំបន់ទាំងបីនៃប្រទេស[[វៀតណាម]] ([[តុងកឹង]] [[អណ្ណាម (អាណានិគមបារាំង)|អណ្ណាម]] និង [[កូសាំងស៊ីន]])។ នៅឆ្នាំ ១៨៩៣ [[លាវ]] ត្រូវបានរាប់បញ្ចូលបន្ទាប់ពីពួកបារាំងបានគំរាមកំហែង ដល់ព្រះបាទ[[ចុល្លាង្ករណ៍]][[ថៃ|សៀម]]ថានឹងអាចមានសង្គ្រាម ដោយហេតុនោះហើយក៏បង្ខំអោយទ្រង់បោះបង់ចោលទឹកដីនោះទៅ។
==ដំណើរមកដល់នៃអំណាចត្រួតត្រារបស់បារាំង==
[[ឯកសារ:Norodom, the King of Cambodia Wellcome V0037202.jpg|រូបភាពតូច|ព្រះបាទនរោត្តម គឺជាមហាក្សត្រនៃកម្ពុជា ព្រះអង្គយល់ព្រមដាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំង]]
កំឡុងសតវត្សទី១៩ ព្រះរាជាណាចក្រកម្ពុជាបានដោះខ្លួនពីរដ្ឋចំណុះនៃនគរសៀមដែលបានដាក់បញ្ចូលខេត្តភាគខាងលិចរបស់ប្រទេសនេះ រួមមាន[[អង្គរ]] ដែលកាលណោះឥទ្ធិពលអំណាចរបស់[[រាជវង្សង្វៀន]]យួនបានធំធាត់ឡើងដែលជាការគំរាមកំហែងដល់ប៉ែកខាងកើតនៃប្រទេស។ បន្ទាប់ពីការបង្កើតអាណានិគមបារាំងនៅកូសាំងស៊ីន (វៀតណាមខាងត្បូងសម័យបច្ចុប្បន្ន) នៅឆ្នាំ ១៨៦៧ ព្រះបាទនរោត្តមកម្ពុជាបានស្នើសុំឱ្យបារាំងដាក់អាណាព្យាបាលលើនគររបស់ទ្រង់។ នៅពេលនោះ លោក '''ព្យាំរប៉ូល-ដឺ-ឡា-ហ្គ្រង់ឌ្យែរ''' ទេសាភិបាលអាណានិគមកូសាំងស៊ីន កំពុងបន្តផែនការដើម្បីពង្រីកអំណាចបារាំងលើវៀតណាមទាំងមូលហើយបានប្រមើលឃើញកម្ពុជាជាប្រទេសទ្រនាប់រវាងដែនកម្មសិទ្ធិបារាំងនៅវៀតណាមនិងសៀម។ នៅថ្ងៃ ១១ សីហា ១៨៦៣ ព្រះបាទនរោត្តមបានចុះព្រះហស្ថលេខាលើសន្ធិសញ្ញាមួយដែលទទួលស្គាល់អាណាព្យាបាលបារាំងលើព្រះរាជាណាចក្ររបស់ទ្រង់។ ស្ថិតនៅក្រោមសន្ធិសញ្ញានេះ [[អ្នកដឹកនាំកម្ពុជា|របបរាជានិយម]]នៅកម្ពុជាត្រូវបានបន្សល់ឱ្យនៅមានដដែល ក៏ប៉ុន្តែអំណាចត្រូវបានស្ថិតក្នុងដៃនៃឯកាធិបតីដ៏ច្រើនសម្បើមដែលមានទីតាំងនៅ[[ភ្នំពេញ]]។ បារាំងក៏ទទួលបន្ទុកលើទំនាក់ទំនងការបរទេសនិងពាណិជ្ជកម្មរបស់កម្ពុជាផងដែរ ដូចគ្នាបារាំងក៏ផ្ដល់នូវការការពារខាងយោធា។ សៀមក្រោយមកបានទទួលស្គាល់អាណាព្យាបាលរបស់បារាំងបន្ទាប់ពីបារាំងបានប្រគល់ខេត្តបាត់ដំបងរបស់កម្ពុជា និងទទួលស្គាល់ការគ្រប់គ្រងរបស់ថៃនៅអង្គរ។<ref>Philippe Franchini, ''Les Guerres d'Indochine'', tome 1, Pygmalion-Gérard Watelet, 1988, page 92</ref><ref>[[ព្យាំរ ម៉ុងតាញ៉ុង|Pierre Montagnon]], ''La France coloniale'', tome 1, Pygmalion-Gérard Watelet, 1988, pages 146–147</ref>
នៅឆ្នាំ ១៨៦២ បន្ទាប់ពីដំណើររបស់ឧត្ដមនាវីបូណា (ទេសាភិបាលបារាំងប្រចាំ[[ក្រុងព្រៃនគរ]]) មកកម្ពុជា បារាំងយល់ថា [[ភូមិវិទ្យា|ភូមិសាស្ត្រ]]អាចឱ្យ[[បារាំង]]បង្កើតមូលដ្ឋានបន្តដំណើរទៅកាន់កាប់ទិសឧត្ដរ និងបស្ចិមនៃ[[ឥណ្ឌូចិន]] ព្រមទាំងអាចបង្កើតរបាំងខណ្ឌដែនដី ដែលកាន់កាប់ដោយ[[បារាំង]] និង[[អង់គ្លេស]]នៅ[[ឥណ្ឌូចិន]]។ បារាំងឱ្យលោក ឡាក្រង់ឌីយែ មកចរចាបញ្ចុះបញ្ចូល ព្រះបាទ[[នរោត្ដម]] (១៨៦១-១៩០៤) ឱ្យយល់ព្រមចុះព្រះហស្ថលេខាលើសន្ធិសញ្ញាស្ដីពីអាណាព្យាបាលបារាំងលើប្រទេស[[កម្ពុជា]] ថ្ងៃ ១១ សីហា ១៨៦៣។ ប្រទេស[[សៀម]] ប្រឆាំងយ៉ាងខ្លាំងនឹងសន្ធិសញ្ញានេះ ហើយធ្វើការគំរាមកំហែង ព្រះបាទ[[នរោត្ដម]]ដោយមិនព្រមប្រគល់ម្កុដរាជ និងគ្រឿងរាជកកុធភណ្ឌមកថ្វាយព្រះអង្គវិញទេ។ ពួកមន្ត្រីខ្មែរដែលមាននិន្នាការលំអៀងទៅខាងសៀមបានទាក់ទាញ ព្រះបាទ[[នរោត្ដម]] ឱ្យវិលមករកសៀមវិញ។ ប៉ុន្តែ បារាំងបានប្រឆាំងតបវិញ ដោយបញ្ជូនកប៉ាល់ប្រាំគ្រឿង និងទាហានជើងទឹក ១០០ នាក់ ឡើងមកកាន់រាជធានីឧត្ដុង្គ និងទីក្រុងភ្នំពេញ។
[[ឯកសារ:Map of Indochina Burma Siam China Railway 1886 Weller.png|រូបភាពតូច|ផែនទីឥណ្ឌូចិន ដែលមានប្រទេសកម្ពុជា កូសាំងស៊ីន អណ្ណាម និង តុងកឹង នៅឆ្នាំ១៨៨៦]]
បារាំងបានយល់ព្រមប្រគល់[[ខេត្តបាត់ដំបង]] និង[[សៀមរាប]]ឱ្យទៅ[[សៀម]] និងធ្វើកិច្ចព្រមព្រៀងមួយជាមួយ[[សៀម]] ស្ដីពីពិធីរាជាភិសេកព្រះបាទ[[នរោត្ដម]]ជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានី[[ឧដុង្គ]] នាថ្ងៃ ៣ មិថុនា ១៨៦៤។
មកដល់ឆ្នាំ ១៨៦៧ ទើប[[សៀម]]ព្រមទទួលស្គាល់សិទ្ធិរបស់ប្រទេស[[បារាំង]] ដើម្បីដាក់របបអាណាព្យាបាលមកលើ[[កម្ពុជា]]។
អាសនៈនៃ[[អគ្គទេសាភិបាល]]សម្រាប់សហភាពឥណ្ឌូចិនទាំងមូលមានទីតាំងនៅ[[ហាណូយ]] ដែលស្ថិតនៅ[[តុងកឹង]] (ឥឡូវគឺ[[វៀតណាមខាងជើង]])។ កម្ពុជា ក៏ជារដ្ឋអាណាព្យាបាលរួមផ្សំនៃសហភាពឥណ្ឌូចិនដែរ ដែលត្រូវបានគ្រប់គ្រងដោយ ''Résident Supérieur'' (រេស៊ីដង់ស៊ុពែរីយ៉េ) រឺ ឯកាធិបតី សម្រាប់កម្ពុជា ដែលត្រូវបានតែងតាំងដោយផ្ទាល់ដោយ [[ក្រសួង]]ជើងទឹកនិង[[អាណានិគម]]នៅ[[ប៉ារីស]]។ [[ឯកាធិបតី]] (រេស៊ីដង់ស៊ុពែរីយ៉េ) គឺនៅពេលនោះត្រូវបានជួយដោយពួក[[ឯកាភិបាល]] (រេស៊ីដង់) រឺ ពួកអភិបាលក្នុងតំបន់ (ចៅហ្វាយខេត្ត) ដែលត្រូវបានគេដាក់នៅតាមមជ្ឈមណ្ឌលខេត្តនានា (ទីរួមខេត្ត) ដូចជា [[បាត់ដំបង]] [[ពោធិ៍សាត់]] [[ឧដុង្គ]] និង [[សៀមរាប]]។ ភ្នំពញ ជារាជធានី គឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ឯកាធិបតី (រេស៊ីដង់ស៊ុបពែរីយ៉េ)។
ឯកាធិបតីបានក្ដោបក្ដាប់អំណាចដ៏សន្ធឹកសន្ធាប់ ក៏ប៉ុន្តែបុគ្គលដែលនៅក្នុងតំណែងនេះជារឿយៗចង់បានអំណាចលើសពីនេះទៀត។ នៅឆ្នាំ ១៨៩៧ ឯកាធិបតីដែលកំពុងតែកាន់តំណែង បានត្អូញត្អែរទៅទីក្រុងប៉ារីសថាស្ដេចបច្ចុប្បន្ននៃកម្ពុជា ព្រះបាទ[[នរោត្តម]]លែងសាកសមដើម្បីដឹកនាំ និងស្នើសុំកាន់អំណាចរបស់ស្ដេចដើម្បីប្រមូលពន្ធ ចេញរាជក្រិត្យ និងសូម្បីតែតែងតាំងមន្ត្រីរាជការ និងជ្រើសរើសពួក[[ព្រះអង្គម្ចាស់ម្កុដរាជ្យ]] (ព្រះបុត្រាស្នងរាជ្យ)។ ចាប់ពីពេលនោះមក ព្រះបាទនរោត្តម និងពួកស្ដេចនាពេលអនាគតរបស់កម្ពុជាក្លាយជាស្ដេចដែលមានតែឈ្មោះ និងជាឧបត្ថាកសាសនាព្រះពុទ្ធនៅកម្ពុជា ទោះយ៉ាងណាក្ដីក៏ពួកទ្រង់នៅតែមើលឃើញថាជាស្ដេច[[ទេវរាជ]]តាមរយៈក្រសែភ្នែករបស់ប្រជាជនស្រុកស្រែចម្ការដដែល។ អំណាចផ្សេងៗទាំងអស់គឺនៅក្នុងកណ្ដាប់ដៃនៃពួកឯកាធិបតី (រេស៊ីដង់ស៊ុបពែរីយ៉េរ) និង[[ការិយាធិបតេយ្យ]]អាណានិគម។ យ៉ាងណាក៏ដោយ ការិយាធិបតេយ្យនេះគឺត្រូវបានបង្កើតឡើងដោយពួកមន្ត្រីបារាំងភាគច្រើនបំផុត និងជនជាតិមួយទៀតដែលត្រូវបានគេអនុញ្ញាតដោយសេរីគឺពួកជនជាតិ[[យួន]] ដែលគេឃើញថាជាពួកជនជាតិអាស៊ីដែលត្រួតត្រាគេនៅសហភាពឥណ្ឌូចិន។
នៅឆ្នាំ ១៩០៤ ព្រះបាទនរោត្តមបានសោយទិវង្គត។ ផ្ទុយពីផ្ទេររាជបល្ល័ង្កបន្តអោយទៅរាជបុត្រារបស់ព្រះនរោត្តម ពួកបារាំងបានផ្ទេររាជ្យសម្បត្តិទៅព្រះភាតារបស់ព្រះនរោត្តម គឺព្រះបាទ[[ស៊ីសុវត្ថិ]] ដែលខ្សែរាជវង្សរបស់ទ្រង់មិនរឹងរូស និងជាតិនិយមតិចចំពោះការគ្រប់គ្រងរបស់បារាំងជាងខាងព្រះនរោត្តម ដែលបានបង្ហាញថាជាខ្សែរាជវង្សជាតិនិយមខ្លាំង។ ដូចដែរ គេបានឃើញថាព្រះនរោត្តម ជាអ្នកទទួលខុសត្រូវចំពោះការបះបោរខ្មែរឥតឈប់ឈរប្រឆាំង នឹងការគ្រប់គ្រងរបស់បារាំង។ ហេតុផលផ្សេងមួយទៀតគឺថារាជបុត្រជាទីសព្វព្រះរាជហឫទ័យរបស់ព្រះនរោត្តម ដែលទ្រង់ចង់អោយសោយរាជ្យបន្តព្រះអង្គ ជាព្រះមហាក្សត្រ គឺ[[យុគន្ធរ|ព្រះអង្គម្ចាស់យុគន្ធរ]] បានធ្វើដំណើរទៅកាន់អឺរ៉ុប បង្កភាពវឹកវរដោយលើកឡើងជាសាធារណៈអំពីភាពឃោរឃៅព្រៃផ្សៃនៃអាណានិគមបារាំងនៅកម្ពុជា ដែលពួកគេកំពុងតែបានគ្រប់គ្រងកាន់កាប់។
[[ឯកសារ:King Sisowath of Cambodia.jpg|ធ្វេង|រូបភាពតូច|220x220px|ដំណើរទស្សនកិច្ចរបស់ព្រះបាទស៊ីសុវត្ថិនៃព្រះរាជាណាចក្រកម្ពុជាទៅប្រទេសបារាំងឆ្នាំ១៩១១]]
នៅគ្រានោះដែរ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ និងបុត្ររបស់ទ្រង់ [[ស៊ីសុវត្ថិ មុនីវង្ស|ព្រះបាទស៊ីសុវត្ថិ មុនីវង្ស]] ប្រទេសមានសន្តិភាព ទោះបីជាក្សត្រទាំងពីរអង្គគ្មានអំណាចអ្វីសោះឡើយ ដោយហេតុតែពួកទ្រង់ជាតុក្កតា និងឧបករណ៍ដែលអាចបត់បែនបានដោយពួកបារាំង។ កំឡុងរជ្ជកាលរបស់ព្រះស៊ីសុវត្ថិ ពួកបារាំងបានសម្រេចជោគជ័យក្នុងការធ្វើឱ្យស្ដេចកំណែទម្រង់របស់ប្រទេសថៃ [[ចុល្លាង្ករណ៍|ព្រះបាទចុល្លាង្ករណ៍]]ចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយនៅឆ្នាំ ១៩០៧ ដែលនាំត្រឡប់មកវិញនូវខេត្តភាគពាយព្យ [[បាត់ដំបង]] និង[[សៀមរាប]]ត្រលប់មកក្រោមការគ្រប់គ្រងរបស់កម្ពុជាវិញ។ ក្នុងន័យនេះ ខ្សែរាជវង្សខាងព្រះស៊ីសុវត្ថិត្រូវបានគេមើលឃើញថាបាននាំយកទឹកដីមកឱ្យប្រទេសខ្មែរវិញ ត្បិត កម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងនៃអាណានិគមបារាំងយ៉ាងសង្កត់សង្កិតយ៉ាងណាក៏ដោយ។
===ស្ថានភាពនយោបាយខ្មែរ===
[[ឯកសារ:British Library digitised image from page 122 of "Pioneering in the Far East, and journeys to California in 1849 and to the White Sea in 1878 ... With illustrations, etc".jpg|រូបភាពតូច|រូបគំនូររបស់ព្រះបាទអង្គដួងជួបសំណេះសំណាលជាជនបរទេសដកស្រង់ចេញពីបណ្ណល័យអងគ្លេស]]
នៅឆ្នាំ ១៨៥៤ បព្វជិតបារាំងម្នាក់ឈ្មោះមីស (Miche) ដែលស្និទ្ធនឹងព្រះអង្គឌួង បានថ្វាយយោបល់ដល់ព្រះអង្គឲ្យធ្វើទំនាក់ទំនងជាមួយព្រះចៅអធិរាជបារាំង[[ណាប៉ូលេអុងទី៣]] ដើម្បីឲ្យបារាំងជួយការពារប្រទេសកម្ពុជា។ ក្រោយពីទទួលលិខិតនិងដង្វាយ [[ណាប៉ូលេអុងទី៣]]បានបញ្ជូនគណៈប្រតិភូរបស់ខ្លួនគឺលោក[[ដឺម៉ុងទីញី]] ឲ្យមកកម្ពុជាយ៉ាងរួសរាន់ (១៨៥៥) ដើម្បីពិនិត្យស្ទាបស្ទង់ស្ថានភាព។ គ្រាន់តែលោក[[ដឺម៉ុងទីញី]]មកដល់កំពតភ្លាម សៀមបានដឹងកិច្ចការនេះ ហើយបានប្រឆាំងយ៉ាងខ្លាំងក្លា។ សៀមបានកំហែងព្រះបាទ[[អង្គឌួង]]ថា បើព្រះអង្គចុះសន្ធិសញ្ញាសម្ព័ន្ធភាពនឹងបារាំងដែលមាន[[ដឺម៉ុងទីញី]]ជាតំណាងនោះ សៀមនឹងលើកទ័ពចូលមកកម្ទេចខ្មែរមិនខាន ហើយពុំព្រមប្រគល់គ្រឿងរាជកកុធភ័ណ្ឌថ្វាយមកព្រះអង្គឡើយ។ ដូចនេះសៀមពុំបានធ្វើឲ្យព្រះបាទអង្គឌួងសម្រេចព្រះបំណងឡើយ។ នៅថ្ងៃទី១៩ តុលា ឆ្នាំ១៨៦០ ព្រះបាទ[[អង្គឌួង]]បានចូលទិវង្គត។ រាជបុត្រច្បងរបស់ព្រះអង្គ គឺសត្ថាច្រឡឹងឡើងគ្រងរាជសម្បត្តិស្នង ដោយមាននាមសម្រាប់រាជ្យថាព្រះបាទ[[នរោត្ដម]]។
{{ប្រវត្តិសាស្ត្រខ្មែរ}}
===ស្ថានភាពនយោបាយបារាំង===
[[ឯកសារ:Carte politique de l'Indo-Chine (...)Deloncle François btv1b53025089w.jpg|រូបភាពតូច|ទឹកដីមួយចំនួននៃកម្ពុជាបានរំដោះចេញពីសៀមដូចជា បាត់ដំបង សៀមរាប ស្រីសោភ័ណ្ឌ ជាដើម ។]]
នៅគ្រប់ទីកន្លែង បារាំងបានប៉ះទង្គិចនឹងមហិច្ឆតារបស់អង់គ្លេសរហូតដល់ឆ្នាំ ១៨៣០។ បារាំងមានបំណងបង្កើតអាណានិគមដ៏ធំទូលាយមួយនៅ អាហ៊្វ្រិក និងនៅអាស៊ីជាថ្នូរ នឹងអាណានិគមរបស់ខ្លួនដែលបានបាត់បង់នៅអាមេរិក (រដ្ឋល្វីស្យ៉ាណាត្រូវលក់ទៅឲ្យអាមេរិក ឯរដ្ឋកាណាដាត្រូវអង់គ្លេសដណ្ដើមយក)។
នៅអាស៊ីបារាំងបានតម្រង់ទិសដៅមករកប្រទេសចិនភាគខាងត្បូង និងបណ្ដាប្រទេសនៅឥណ្ឌូចិនមាន កម្ពុជា វៀតណាម លាវ សៀម។ នៅក្នុងប្រទេសទាំងនេះ មានបេសកបព្វជិតកាតូលិកចូលមកផ្សព្វផ្សាយសាសនាជាយូរមកហើយ និងយ៉ាងស្ងាត់កំបាំងតាមរយៈប្រជាជនដែលកាន់សាសនាយេស៊ូ។
បារាំងសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើន បន្ទាប់ពីបានចូលមកនៅជាអ្នកជិតខាងខ្មែរលើទឹកដី[[កូសាំងស៊ីន]]។ ទីមួយបារាំងយល់ថា ទន្លេមេគង្គជាផ្លូវទឹកមួយយ៉ាងសំខាន់អាចឲ្យគេជ្រៀតចូលទៅក្នុងប្រទេសចិនភាគខាងត្បូង។ ទី២ គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយដែលគំរាមកំហែងលើអាណានិគមថ្មីរបស់គេឲ្យអស់ ពិសេសបណ្ដាប្រទេសមកពីប្រទេសសៀម ដែលមានអធិរាជអង់គ្លេសនៅពីខាងក្រោយ។
ក្រោយមកនៅគ.ស. ១៨៦២ លោកឧត្ដមសេនីយត្រីបូណា ទេសាភិបាលនៃដែនដី[[កូសាំងស៊ីន]]ចូលមកស្រុកខ្មែរ ក្ដាប់សភាពការណ៍ម្ដងទៀត ដោយឆ្លៀតឱកាសចូលគាល់សម្ដេចនរោត្ដមផង។
នៅដើមឆ្នាំ ១៨៦៤ បារាំងបានគាបសង្កត់បាងកកតាមផ្លូវទូត និងផ្លូវយោធា ដើម្បីឲ្យបាងកកបញ្ជូនត្រា ព្រះខ័នរាជ្យ និងម្កុដរាជ្យ សម្រាប់ពិធីរាជាភិសេកព្រះបាទ[[នរោត្ដម]] ជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គនាថ្ងៃទី ៣ មិថុនា ១៨៦៤។
មកដល់ឆ្នាំ ១៨៦៧ បារាំង និងសៀមបានស្រុះស្រួលយល់ព្រមចំពោះបញ្ហាខ្មែរ ដែលពីមុនមកមានទំនាស់ដោយសារសៀមមានអង់គ្លេសនៅពីក្រោយ ឯបារាំងចង់ផ្ទេរការកាន់កាប់ខ្មែរពីសៀម។ ម្យ៉ាងទៀត បរិយាកាសធូរស្រាលខ្លះៗ បានកើតមានឡើងរវាងបារាំង និងអង់គ្លេស ព្រោះ ប្រទេសទាំងពីរបានក្លាយទៅសម្ព័ន្ធមិត្តក្នុងការប្រឆាំងនឹងចិន គឺ[[ចលនាថាយភិង]] (ឈ្មោះសមាគមសម្ងាត់នៅប្រទេសចិន ងើបឡើងប្រឆាំង នឹងអ្នកកាន់អំណាចជាតិផង និងពួកបរទេសផង)។ សន្ធិសញ្ញាថ្ងៃទី ១៥ កក្កដា ១៨៦៧ មានន័យថាបារាំងព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបទៅឲ្យសៀម។ ឯសៀមព្រមទទួលស្គាល់សិទ្ធិរបស់បារាំងក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។ ម្យ៉ាងទៀតបារាំងសន្យាថាមិនបញ្ចូលប្រទេសខ្មែរជាអាណានិគមដូច[[កម្ពុជាក្រោម]]ឡើយ។
==អំណាចត្រួតត្រារបស់បារាំង==
អាសនៈអគ្គទេសាភិបាលសម្រាប់សហភាពឥណ្ឌូចិនទាំងមូលត្រូវតាំងនៅ[[សៃហ្គន]]រហូតដល់រដ្ឋធានីនេះត្រូវបានរើទៅកាន់[[ហាណូយ]]នៅឆ្នាំ ១៩០២។ កម្ពុជា ក្លាយជាដែនអាណាព្យាបាលសំខាន់មួយនៃសហភាពឥណ្ឌូចិន ដែលត្រូវបានអភិបាលដោយ ''Résident Supérieur'' (ឯកាធិបតី) សម្រាប់កម្ពុជា រេស៊ីដង់ស៊ុបពែរីយ៉េត្រូវបានតែងតាំងដោយផ្ទាល់ពីក្រសួងជើងសមុទ្រនិងអាណានិគមនៅប៉ារីស។ ឯកាធិបតីត្រូវបានជួយជាលំដាប់លំដោយដោយពួកឯកាភិបាល រឺ ពួកអ្នកអភិបាលដែនដី ដែលឈរជើងនៅគ្រប់មជ្ឈមណ្ឌលខេត្តទាំងអស់ដូចជា [[បាត់ដំបង]] [[ពោធិ៍សាត់]] [[ឧដុង្គ]] និង [[សៀមរាប]]។ [[ភ្នំពេញ]] គឺជាធានី ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនៃរដ្ឋបាលរបស់ឯកាធិបតីដោយផ្ទាល់។
===ការរៀបចំរដ្ឋបាលឡើងវិញ===
[[Image:Thais return Battambang to King Sisowath.jpg|thumb|290px|left|ចម្លាក់បង្ហាញពីព្រះបាទស៊ីសុវត្ថិទទួលបាន ខេត្តព្រះវិហារ បាត់ដំបង និង សៀមរាបនៅឆ្នាំ ១៩០៧ ពីសៀមមកវិញ ដែលបានយកខេត្តមកពីកម្ពុជានៅពាក់កណ្ដាលចុងក្រោយនៃសតវត្សទី១៨។]]
នោឆ្នាំ ១៨៩៦ បារាំងនិង[[ចក្រភពប៊្រិតថេន]]បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលទទួលស្គាល់មណ្ឌលឥទ្ធិពលទាំងសងខាងលើ[[ឥណ្ឌូចិន]] ជាពិសេសលើសៀម។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ សៀមត្រូវប្រគល់ខេត្តនៅតំបន់[[អង្គរ]]ត្រឡប់ទៅកម្ពុជាដែលកាលណោះគ្រប់គ្រងដោយបារាំង។កិច្ចព្រមព្រៀងនេះបានទទួលស្គាល់អំណាចគ្រប់គ្រងរបស់បារាំងលើវៀតណាម (រួមមានអាណានិគមកូសាំងស៊ីន និងអាណាព្យាបាលអណ្ណាមនិងតុងកឹង) កម្ពុជា ដូចគ្នានេះដែរ លាវ ដែលត្រូវបានបញ្ចូលនៅឆ្នាំ ១៨៩៣ បន្តបន្ទាប់ពីជ័យជម្នះបារាំងនៅក្នុង[[សង្គ្រាមបារាំង-សៀម]] និងដោយសារឥទ្ធិពលបារាំងលើសៀមភាគខាងកើត។ រដ្ឋាភិបាលបារាំងក្រោយមកក៏បានដាក់ទីតាំងរដ្ឋបាលថ្មីនៅក្នុងដែនអាណានិគមនេះ និងបានចាប់ផ្ដើមអភិវឌ្ឍខាងសេដ្ឋកិច្ចដែលនាំចូលវប្បធម៌និងភាសាបារាំងទៅជាផ្នែកនៃកម្មវិធីសមានកម្ម។<ref>Philippe Franchini, ''Les Guerres d'Indochine'', tome 1, Pygmalion-Gérard Watelet, 1988, page 114</ref>
[[ឯកសារ:Samdech Chaufea Veang Thiounn.jpg|រូបភាពតូច|សម្តេចចៅហ្វាវាំងឈ្មោះ កុលដឺម៉ុងតេរ៉ូ (ឆ្វេង) វាំងជួន (កណ្ដាល) សឺងឌៀម (ស្ដាំ) របស់ព្រះបាទស៊ីសុវត្ថិដែលមានឯកសណ្ឋានបែបបទខ្មែរ-បារាំងនៅក្នុងសម័យអាណានិគមនិយមបារាំងនៅកម្ពុជា។]]
នៅឆ្នាំ ១៨៩៧ ឯកាភិបាលដែលកំពុងកាន់អំណាចបានប្ដឹងទៅកាន់ប៉ារីសថា ព្រះមហាក្សត្រខ្មែរដែលកំពុងតែសោយរាជ្យ ព្រះបាទ[[នរោត្តម]]លែងសាកសមគ្រងរាជ្យ និងស្នើសុំការអនុញ្ញាតដើម្បីក្ដាប់អំណាចប្រមូលពន្ធដាររបស់ព្រះអង្គ ចេញរាជក្រឹត្យ និងថែមទាំងចង់បានអំណាចតែងតាំងមន្ត្រីរាជការ ហើយនិងជ្រើសរើសព្រះរាជបុត្រស្នងរាជ្យទៀតផង។ ចាប់តាំងពីពេលនោះមក ព្រះបាទនរោត្តម និងពួកស្ដេចនៃកម្ពុជាបន្តបន្ទាប់មកទៀតត្រូវបានក្លាយជាតួអង្គមានតែនាម និងគ្រាន់តែជាអ្នកឧបត្ថាកពុទ្ធសាសនានៅកម្ពុជាតែប៉ុណ្ណោះ បើទោះណាពួកទ្រង់ក៏នៅតែមើលឃើញថាជាស្ដេចទេវរាជដដែលដោយប្រជាជនស្រុកស្រែចម្ការសាមញ្ញ។ អំណាចផ្សេងៗទាំងអស់ត្រូវស្ថិតនៅក្នុងដៃនៃឯកាធិបតី និងការិយាធិបតេយ្យអាណានិគម។ មិនទៅតិចអ្វីទេ ការិយាធិបតេយ្យនេះត្រូវបានបង្កើតឡើងភាគច្រើនបំផុតដោយពួកអ្នករដ្ឋការបារាំង និងមានតែជនជាតិអាស៊ីមួយចំនួនដែលអនុញ្ញាតដោយសេរីដើម្បីចូលរួមក្នុងរដ្ឋាភិបាលគឺជនជាតិ[[យួន]] ដែលត្រូវគេមើលឃើញថាជាជនជាតិអាស៊ីដែលគ្រប់គ្រងគេនៅក្នុងសហភាពឥណ្ឌូចិន។
នៅឆ្នាំ ១៩០៤ ព្រះបាទនរោត្តមបានសោយទិវង្គត និងផ្ទុយពីការផ្ទេររាជបល្ល័ង្កបន្តទៅឱ្យព្រះរាជបុត្ររបស់ទ្រង់ ពួកបារាំងក៏បានផ្ទេរបន្តទៅឱ្យព្រះអនុជរបស់ព្រះបាទនរោត្តម គឺព្រះបាទ[[ស៊ីសុវត្ថិ]] ដែលខ្សែរាជវង្សរបស់ទ្រង់មិនសូវរឹងទទឹង និងមិនជាតិនិយមជ្រុល ចំពោះការគ្រប់គ្រងរបស់បារាំងជាងខ្សែរាជវង្សព្រះនរោត្តម។ ទន្ទឹមនឹងនោះ ព្រះនរោត្តមត្រូវបានគេឃើញថាទទួលខុសត្រូវចំពោះការបះបោរខ្មែរឥតឈប់ឈរប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំង។ ហេតុផលមួយទៀតនោះគឺព្រះរាជបុត្រសំណព្វព្រះហឫទ័យរបស់ព្រះបាទនរោត្តម ដែលទ្រង់ចង់ឱ្យសោយរាជ្យបន្តព្រះអង្គជាព្រះមហាក្សត្រ គឺព្រះអង្គម្ចាស់[[នរោត្តម យុគន្ធរ|យុគន្ធរ]] ធ្លាប់បានធ្វើដំណើរទៅកាន់អឺរ៉ុប បានបើកឡើងជាសាធារណៈនូវភាពព្រៃផ្សៃនៃអាណានិគមបារាំងនៅកម្ពុជា។ បារាំងក្រោយមកបានរឹតបន្តឹងអំណាចគ្រប់គ្រងរបស់ខ្លួនលើកម្ពុជាគ្រាដែលកំពុងពង្រីកទឹកដីអាណាព្យាបាលរបស់ខ្លួននៅឆ្នាំ ១៩០២ និង ១៩០៤ តាមរយៈសន្ធិសញ្ញាមួយចំនួនជាមួយសៀម ដែលបានបញ្ចូល[[ខេត្តព្រះវិហារ]]មកកម្ពុជា និងផ្ដល់ឱ្យបារាំងគ្រប់គ្រងលើ[[ទន្លេបាសាក់]]ជាបន្តបន្ទាប់រៀងមក។ ទំនាស់ទឹកដីក្រោយមកទៀតរវាងបារាំងនិងសៀមមកលើ[[ខេត្តបាត់ដំបង]] និង [[ខេត្តសៀមរាប|សៀមរាប]] បានឈានទៅដល់ការកាន់កាប់[[ខេត្តត្រាច]] (ត្រាត) ដោយបារាំងរហូតដល់សៀមប្រគល់មកវិញដោយសារការគាបសង្កត់របស់បារាំង ដូច្នេះហើយសៀមក៏បានប្រគល់ខេត្តទាំងប៉ុន្មាននោះមកវិញ នៅឆ្នាំ ១៩០៧ ដើមឡើយវាជាទឹកដីកម្ពុជារហូតមកដល់ចុងសតវត្សទី១៨ ដែលត្រូវប្រគល់រួមគ្នានឹង[[ខេត្តបន្ទាយមានជ័យ]]។ ការទទួលបាននៃខេត្តទាំងនេះបានក្លាយជាដំណាក់កាលចុងក្រោយនៃការពង្រីកទឹកដីរបស់បារាំងនៅឥណ្ឌូចិនជាពេលដែលសៀមក្រោយមកបានសហការជាមួយពួកប៊្រិតថេនក្នុងតំបន់ ដោយភ័យខ្លាចចំពោះការពង្រីកទឹកដីរបស់បារាំងដែលមិនអាចគ្រប់គ្រងបាន និង ការគ្រប់គ្រងសៀមនឹងអាចធ្វើឱ្យក្រឡាប់ចាក់តុល្យភាពនៃពួកមហាអំណាចនៅឥណ្ឌូចិន។<ref>Maurice Zimmerman, [http://www.persee.fr/web/revues/home/prescript/article/geo_0003-4010_1907_num_16_87_6973 Traité du 23 mars 1907 avec le Siam], Annales de géographie, Année 1907, Volume 16, n°87, pp. 277–278, sur ''Persée.fr''</ref>
===ដំណាក់កាលទី១===
ដំបូងបារាំងប្រើវិធីត្រជាក់ក្នុងការអនុវត្តការត្រួតត្រាខ្មែរ។ ក្រោយពីត្រឡប់ទៅ[[ព្រៃនគរ]]វិញ បារាំងបានកំណត់គោលការណ៍ពីរយ៉ាងគឺ៖
*ដើម្បីបានបញ្ចូល[[ដែនដីកូសាំងស៊ីន]]ជាកម្មសិទ្ធិរបស់ខ្លួន បារាំងបានយកលេសមួយសមស្របមកកំណត់។ ពោលគឺបារាំងមានសិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ព្រោះប្រទេសខ្មែរពីមុនមកធ្លាប់ជាសាមាន្តរដ្ឋរបស់យួន។
*លោកទេសាភិបាល បូណាសង្កត់ធ្ងន់លើសេចក្ដីប្រាថ្នារបស់សៀមមកលើប្រទេសខ្មែរ ដែលប្រទេសបារាំងត្រូវតែការពារឯករាជ្យនៃប្រទេសនេះ ដែលមានការទំនាក់ទំនងទៅនឹងសន្តិភាពនៃ[[ដែនដីកូសាំងស៊ីន]]។
ក្រោយពីបានទូលថ្វាយហេតុផលសព្វគ្រប់ និងសូមព្រះអង្គព្រមដាក់ប្រទេសខ្មែរឲ្យបារាំងជួយការពារ [[បព្វជិតមីស]] (Miche) ទ្រង់បានថ្វាយគម្រោងសន្ធិសញ្ញាមួយ ហើយទ្រង់បានធ្វើការពិភាក្សាជាមួយព្រះរាជាខ្មែរ។ លុះដល់ថ្ងៃទី ១១ សីហា ១៨៦៣ លោក[[ឡាក្រង់ឌីយ៊ែ]] (La Grandière) បានចុះហត្ថលេខាលើសន្ធិសញ្ញាក្នុងនាមលោកផ្ទាល់ ជាមួយនិងសម្ដេចនរោត្ដមដែលបានយល់ព្រមទាំងញញើតញញើម។ នេះជាសន្ធិសញ្ញាលើកទី១ ដែលខ្មែរយល់ព្រមឲ្យបារាំងធ្វើអាណាព្យាបាល។
====ខ្លឹមសារសន្ធិសញ្ញាថ្ងៃទី ១១ សីហា ១៨៦៣====
*[[ឯកសារ:Indochina 1902.jpg|រូបភាពតូច|ផែនទីឥណ្ឌូចិនឆ្នាំ១៩០២]]ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ព្រះចៅអធិរាជបារាំងបានសន្យាថានឹងរៀបចំប្រទេសកម្ពុជាឲ្យស្ថិតក្នុងសន្តិភាព និងរបៀបរៀបរយ ការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ ផ្ដល់ភាពងាយស្រួល ក្នុងការធ្វើគមនាគមន៍តាមផ្លូវសមុទ្រ។
*ជាថ្នូរវិញ ប្រទេសកម្ពុជាព្រមធ្វើសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វារ និងបើកសិទ្ធិឲ្យបារាំងកាប់ឈើក្នុងព្រៃនៃព្រះរាជាណាចក្រកម្ពុជាដើម្បីយកទៅស្ថាបនាកប៉ាល់។
ទោះបីខាងភាគីខ្មែរចាញ់ប្រៀបខាងភាគីបារាំងខ្លះក៏ដោយ ក៏មតិខ្មែរខ្លះយល់ថា ខ្មែរអាចទទួលយកសន្ធិសញ្ញាថ្ងៃទី ១១ ខែ សីហា ១៨៦៣ ព្រោះបារាំងពុំបានទាន់ដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។ តែក៏មានអ្នកស្នេហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំងដែរ។ ចាប់តាំងពីឆ្នាំ ១៨៦៣ មក ព្រះមហាក្សត្រខ្មែរ បានចុះព្រះហស្ថលេខាលើក្រឹត្យ ឬ សេចក្ដីប្រកាសជាច្រើន ដែលសុទ្ធតែផ្ដល់ចំណេញដល់[[បារាំង]]ទាំងអស់។ ឃើញយ៉ាងនេះ ព្រះមហាក្សត្របានឱ្យមនុស្សជំនិតរបស់ព្រះអង្គបង្កការបះបោរដើម្បីការពារព្រះមហាក្សត្រ។
===ដំណាក់កាលទី២===
នៅទសវត្សទី៩នៃសតវត្សទី១៩ សាធារណរដ្ឋទី៣នៃប្រទេសបារាំងមានស្ថេរភាពឡើងវិញហើយ។ អ្នកដែលឡើងកាន់អំណាចសុទ្ធជាបក្សពួកនិយមខាងពង្វាតអាណានិគមដូចជាលោក[[កំបែតា]]ជាដើម។ ពួកនេះសម្រេចចិត្តថាត្រូវតែវាយដណ្ដើមយកតំបន់សេសសល់នៅឥណ្ឌូចិនមកកាន់កាប់ទៀត ហើយពង្រីកការត្រួតត្រានៅទីនោះឲ្យកាន់តែរឹងមាំឡើង
ទន្ទឹមនឹងការវាយប្រហារទៅលើ[[តុងកឹង]]ជាលើកទី២ និងការវាយប្រហារទៅលើបន្ទាយនៅវ៉េ (១៨៨៣ - ១៨៨៥)។ នៅថ្ងៃទី ១៧ មិថុនា ១៨៨៤ [[សាលថុំសុន]] (Charles Thomson) ទេសាភិបាល[[ដែនដីកូសាំងស៊ីន]] បានបញ្ជូនទាហានជើងទឹកមួយក្រុមឲ្យចូលទៅក្នុងវាំងទាំងកណ្ដាលអធ្រាត្រវេលាម៉ោង២២។ ពេលនោះប្រតិភូបារាំងម្នាក់បានបញ្ជាឲ្យដាស់ព្រះមហាក្សត្រដែលកំពុងផ្ទំលក់ ហើយបង្ខំឲ្យចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយទៀត។ សន្ធិសញ្ញានេះបានដកសិទ្ធិពីព្រះមហាក្សត្រ ដើម្បីឲ្យបារាំងធ្វើជាអ្នកអាណាព្យាបាលលើប្រទេសកម្ពុជាទាំងមូល។ ចាប់ពីពេលនោះ ប្រទេសកម្ពុជាក៏ក្លាយជាអាណានិគមពិតប្រាកដរបស់បារាំង។
មាត្រាខ្លះក្នុងចំណោមមាត្រាទាំងអស់លើកកិច្ចព្រមព្រៀងនេះ មានខ្លឹមសារដូចជា៖
*ព្រះមហាក្សត្រត្រូវទទួលស្គាល់ជាមុន នូវកំណែទម្រង់ផ្នែករដ្ឋបាល តុលាការ ហិរញ្ញវត្ថុ និងពាណិជ្ជកម្មដែលសាធារណរដ្ឋបារាំងយល់ថាគួរតែធ្វើក្នុងអនាគតកាល។
*ក្នុងការគ្រប់គ្រងខេត្ត និងក្រសួងនានា មន្ត្រីខ្មែរត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរបារាំង។ ឯក្រសួងគយ ពន្ធដារ ក្រសួងសាធារណការ និងក្រសួងឯទៀតដែលប្រើវិស្វករ បានត្រូវបារាំងកាន់កាប់ដោយផ្ទាល់។
*រដ្ឋាភិបាលបារាំងអាចតែងតាំងរេស៊ីដង់ (résident ប្រែថាអ្នកតំណាង រឺ ឯកាភិបាល) និងរេស៊ីដង់រងឲ្យត្រួតពិនិត្យមន្ត្រីខ្មែរនៅតាមទីរួមខេត្ត។
*ខេត្តដែលពីមុនមកមានចំនួន ៥៧ ត្រូវបង្រួមមកត្រឹម ៥០ ហើយមានចែកជាស្រុក និងឃុំ។
*ចំណាយទាំងឡាយរបស់រាជការខ្មែរ និងរបស់រដ្ឋការអាណាព្យាបាលបារាំងជាបន្ទុករបស់ប្រទេសកម្ពុជា។
*ព្រះរាជាត្រូវទទួលប្រាក់បៀវត្សដែលមានកម្រិតជាក់លាក់ ហើយមិនអាចខ្ចីប្រាក់ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលបារាំងឡើយ។
*ដីធ្លីក្នុងព្រះរាជាណាចក្រទាំងមូល ពីដើមជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រ ឥឡូវពួកអាជ្ញាធរបារាំង និងខ្មែរអាចរៀបចំឲ្យមានកម្មសិទ្ធិឯកជនខាងដីធ្លី។
*[[ភ្នំពេញ|ក្រុងភ្នំពេញ]] ត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់ទេសាភិបាលជាន់ខ្ពស់របស់បារាំង។ ទេសាភិបាលជាប្រធានក្រុមប្រឹក្សារាជធានី ដែលមានសមាសភាព ១២ រូប ក្នុងនោះជនជាតិបារាំង ៦ រូប ខ្មែរ ៣ រូប យួន ១ រូប ចិន ១ រូប និង ចាម ១ រូប។
មកដល់ឆ្នាំ ១៨៨៧ បារាំងទាមទារឱ្យព្រះមហាក្សត្រចុះព្រះហស្ថលេខាលើរាជក្រឹត្យមួយ មានន័យថា ព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែមិនត្រួតត្រាទេ។
===ដំណាក់កាលទី៣===
[[ឯកសារ:Map of French Indochina expansion.svg|រូបភាពតូច|ទឹកដីមួយចំនួននៃកម្ពុជាបានរំដោះចេញពីសៀមដូចជា បាត់ដំបង សៀមរាប ស្រីសោភ័ណ្ឌ ជាដើម ។]]
នៅខែ តុលា ឆ្នាំ ១៨៨៧ មុនវាយដណ្ដើមប្រទេសលាវ បារាំងមានគម្រោងបង្កើតសហព័ន្ធមួយនៅលើទឹកដីទាំងឡាយដែលខ្លួនកាន់កាប់ហៅថា '''សហព័ន្ធឥណ្ឌូចិន''' មានន័យថា កម្ពុជា ជាដែនដីមួយចំណែករបស់បារាំង គឺជាប្រទេសមួយដែលផ្គត់ផ្គង់ផលិតផលកសិកម្ម និងវត្ថុធាតុដើមសម្រាប់ប្រទេសបារាំង។ ដប់ឆ្នាំក្រោយមក (១៨៩៧) ទើបសហព័ន្ធឥណ្ឌូចិនបានត្រូវបង្កើតឡើង ដោយមានការតែងតាំងអគ្គទេសាភិបាលមួយសម្រាប់ឥណ្ឌូចិនទាំងមូល។
សន្ធិសញ្ញាបារាំង-សៀមនាឆ្នាំ ១៩០៤ បានធ្វើឱ្យកម្ពុជាបាត់បង់ដែនដី [[ម្លូព្រៃ]] [[ទន្លេរពៅ]] និង ព្រះវិហារ។ ប៉ុន្តែសន្ធិសញ្ញាឆ្នាំ ១៩០៧ គឺក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ប្រទេសកម្ពុជាបានទទួលខេត្តបាត់ដំបង និងសៀមរាបមកវិញ។
==សេដ្ឋកិច្ចកំឡុងការត្រួតត្រារបស់អាណានិគមបារាំង==
មិនយូរទេ បន្ទាប់ពីពួកបារាំងបានបង្កើតឡើងដំបូងនូវវត្តមានជាស្វយ័ត នៅកម្ពុជានៅឆ្នាំ ១៨៦៣ ពួកបារាំងបានយល់ថាសុបិនរបស់ពួកគេថាកម្ពុជានឹងអាចក្លាយជា ''សិង្ហបុរីនៅកូសាំងស៊ីន'' គឺជាការភាន់ច្រឡំមួយ ហើយថាកម្ពុជាគ្មានទ្រព្យសម្បត្តិដែលបានលាក់កំបាំងនោះទេ។{{Citation needed|date=ខែមករា ២០០៩}} ចាប់តាំងពីពេលនោះមក សេដ្ឋកិច្ចកម្ពុជាក៏មិនបានធ្វើទំនើបកម្មគួរអោយកត់សំគាល់នោះទេ។ បារាំងបានប្រមូលពន្ធដារដោយមានប្រសិទ្ធិភាព ក៏ប៉ុន្តែផ្សេងពីនោះ បាននាំមកវិញនូវការផ្លាស់ប្ដូរតិចតួចចំពោះសេដ្ឋកិច្ចក្នុងភូមិស្រុក របស់ខ្មែរ។
[[ឯកសារ:100 Piastres - Institut d'Émission des États du Cambodge, du Laos et du Viet-Nam (1954) Cambodia 01.jpg|រូបភាពតូច|១០០រៀលចេញវិទ្យាស្ថានរដ្ឋកម្ពុជា ឡាវ និងវៀតណាម (ឆ្នាំ១៩៥៤)]]
[[ឯកសារ:5 Piastres - Institut d'Émission des États du Cambodge, du Laos et du Viet-Nam (1953) Cambodia 02.png|រូបភាពតូច|៥រផលចេញវិទ្យាស្ថានរដ្ឋកម្ពុជា ឡាវ និងវៀតណាម (ឆ្នាំ១៩៥៣)]]
ការរើសអើងទល់នឹងជនជាតិមិនមែនយួនដោយពួកបារាំងបានបន្ត ជាពិសេស ទោះបីជាដឹងថាជនជាតិខ្មែរ បានបង់ពន្ធដារខ្ពស់បំផុតនៅកូសាំងស៊ីនក៏ដោយ។ នៅឆ្នាំ ១៩១៦ ការបះបោរពន្ធដារមួយបាននាំមក កសិករស្រុកស្រែចម្ការរាប់ម៉ឺននាក់មកដល់ភ្នំពេញដើម្បីធ្វើញត្តិអោយព្រះបាទស៊ីសុវត្ថិ-មុនីវង្ស ឱ្យមានការបន្ធូរបន្ថយពន្ធដារ។ ពួកបារាំង ពួកគេយល់ថាខ្មែរជាជនជាតិមួយស្ងៀមស្ងាត់ និងសោះអង្គើយដែលមិនអាចរៀបចំការតវ៉ាដែលគួរអោយតក់ស្លុត{{Citation needed|date=ខែមីនា ២០០៧}}បាននោះទេ។ ទោះបីជាមានការតវ៉ាដូច្នោះមែន ក៏ព្រះបាទស៊ីសុវត្ថិ-មុនីវង្សមិនអាចដោះស្រាយអ្វីបានឡើយ។ នៅឆ្នាំ ១៩២៥ ពួកអ្នកស្រុកបានសម្លាប់ឯកាភិបាលបារាំងម្នាក់ (រេស៊ីដង់) ដែលបានគំរាមកំហែងចាប់ខ្លួនពួកអ្នកល្មើសច្បាប់ពន្ធដារ។
វិស័យសេដ្ឋកិច្ចមួយចំនួនត្រូវបានអភិវឌ្ឍក្រោមការគ្រប់គ្រងរបស់បារាំង។ ពួកបារាំងបានសាងផ្លូវថ្នល់និងផ្លូវដែកមួយចំនួនលើទឹកដីកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធនិងកិច្ចការសាធារណៈក៏ត្រូវបានអភិវឌ្ឍក្រោមការដឹកនាំរបស់បារាំង ផ្លូវ និង ផ្លូវដែកត្រូវបានសាងសង់ឡើងនៅក្នុងទឹកដីកម្ពុជា។ គួរឱ្យកត់សំគាល់ខ្លាំងបំផុត ពេលនោះផ្លូវដែករាប់គីឡូមាត្រពីរបីខ្សែដែលទាក់ទងគ្នាបានដាក់អោយប្រើ ផ្លូវមួយខ្សែដ៏សំខាន់បានភ្ជាប់ភ្នំពេញទៅនឹងព្រំដែនថៃតាមរយៈខេត្តបាត់ដំបង។ ការដាំដុះ[[កៅស៊ូ]] និង[[ពោតលឿង|ពោត]] ដែលជាដំណាំសំខាន់ខាងសេដ្ឋកិច្ច ហើយភ្លាមនោះដែរ ខេត្តបាត់ដំបងនិងសៀមរាបបានក្លាយជាចានបាយនៃកូសាំងស៊ីន។ កំឡុងទសវត្សឆ្នាំ ១៩២០ កម្ពុជាបានចំណេញនៅពេលដែលកៅស៊ូ និងពោតមានតម្រូវការច្រើន ក៏ប៉ុន្តែបន្ទាប់ពី[[សេដ្ឋកិច្ចធ្លាក់ចុះដ៏គំហុក]]នៅឆ្នាំ ១៩២៩ កម្ពុជាក៏បានរងគ្រោះ ជាពិសេសក្នុងចំណោមអ្នកដាំដំណាំស្រូវ ដែលប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ ដែលធ្វើអោយពួកគេកាន់តែឆាប់ក្លាយជាជនរងគ្រោះ នៃពួកអ្នកចងកាប្រាក់ជារៀងរហូត។
ឧស្សាហកម្មបានរៀបចំជាដំបូងដើម្បី ដំណើរការវត្ថុធាតុដើមសម្រាប់ ការប្រើប្រាស់ក្នុងស្រុក រឺ សម្រាប់នាំចេញ។ អន្តោប្រវេសន៍បានទៅដល់កម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់ ហើយកម្ពុជាក៏ប្រែជាមានជនជាតិចម្រុះជាច្រើន។ ពេលនោះនៅ[[ភូមា]] និង[[ម៉ាឡេស៊ី]] ដែលប្រទេសទាំងពីរស្ថិតនៅក្រោមការគ្រប់គ្រងរបស់[[សហរាជាណាចក្រ|ប៊្រីតថេន]] ជនបរទេសបានគ្រប់គ្រងកម្លាំងដំណើរការនៃសេដ្ឋកិច្ច។ ជនជាតិយួន ថ្វីត្បិតថាតួនាទីបុព្វសិទ្ធិរបស់ពួកគេ គ្រាន់តែជាពួកពលករខាងដាំដុះកៅស៊ូក៏ដោយ។ យ៉ាងឆាប់រហ័ស ជនអន្តោប្រវេសន៍យួនក៏បានចាប់ផ្ដើមដើរតួនាទីសំខាន់ នៅក្នុងសេដ្ឋកិច្ចអាណានិគមជាអ្នកនេសាទ និងអ្នកជំនួញ។ ចិនបានកំពុងតែរស់នៅកម្ពុជាអស់រយៈពេលជាច្រើនសតវត្ស ហើយពួកគេបានគ្រប់គ្រងពាណិជ្ជកម្ម តាំងពីមុនការមកដល់របស់បារាំងទៅទៀត។ ក្រោមការគ្រប់គ្រងរបស់បារាំង ស្ថានភាពនេះនៅដដែល ក៏ប៉ុន្តែពួកបារាំងបានដាក់កំហិតលើពួកចិន។ យ៉ាងណាក៏ដោយ ពួកឈ្មួញ និងធនាគារិកចិននៅកម្ពុជាបានអភិវឌ្ឍបណ្ដាញពាណិជ្ជកម្មជាច្រើន ដែលលាតសន្ធឹងទូទាំងឥណ្ឌូចិនរហូតដល់ប្រទេសចិនផងដែរ ប៉ុន្តែតំណែងជាន់ខ្ពស់ៗត្រូវបានប្រគល់ទៅឱ្យពួកបារាំង។
កម្ពុជាដើមឡើយត្រូវបានគេប្រើជាទឹកដីទ្រនាប់របស់បារាំងនៅចន្លោះដែនដីអាណានិគមយួនសំខាន់ៗ និងសៀម កម្ពុជាដើមឡើយត្រូវបានចាត់ទុកថាជាតំបន់សំខាន់ខាងសេដ្ឋកិច្ចមួយនោះទេ។ ថវិការដ្ឋាភិបាលអាណានិគមដើមឡើយត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការប្រមូលពន្ធនៅកម្ពុជាជាប្រភពសំខាន់នៃប្រតិលាភ និងប្រជាជនកម្ពុជាបានបង់ពន្ធខ្ពស់បំផុតក្នុងម្នាក់ៗចំណោមដែនដីអាណានិគមបារាំងនៅឥណ្ឌូចិន។ រដ្ឋបាលអន់ខ្សោយ និង ជួនកាលមិនរឹងមាំនៅដើមប៉ុន្មានឆ្នាំនៃការគ្រប់គ្រងបារាំងនៅកម្ពុជាមានន័យថាហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្មបានធំឡើងក្នុងអត្រាតិចជាងវៀតណាម និងរចនាសម្ព័ន្ធសង្គមកាលពីសម័យមុននៅក្នុងភូមិនៅតែមានសេសសល់។ យ៉ាងណាមិញ ដូចគ្នាការគ្រប់គ្រងរបស់បារាំងបានតម្រែតម្រង់បន្ទាប់ពី[[សង្គ្រាមបារាំង-សៀម]] ការអភិវឌ្ឍបានចាប់ផ្ដើមយឺតៗនៅកម្ពុជា ដែលដំណាំស្រូវនិងម្រេចបានអនុញ្ញាតឱ្យសេដ្ឋកិច្ចលូតលាស់ជឿនលឿនឡើង។ គ្រានោះដែរឧស្សាហកម្មរថយន្តបារាំងបានលូតលាស់ ចម្ការកៅស៊ូដូចមានខ្លះរួចទៅហើយនៅកូសាំងស៊ីន និង អណ្ណាមត្រូវបានកសាងឡើង និង ដំណើរការដោយពួកវិនិយោគិនបារាំង។ ពិពិធកម្មសេដ្ឋកិច្ចបានបន្តពេញមួយទសវត្សឆ្នាំ ១៩២០ នៅពេលនោះដំណាំពោត និងកប្បាសក៏ត្រូវបានគេដាំដុះហើយដែរ។ ទោះបីជា ការពង្រីក និងការវិនិយោគខាងសេដ្ឋកិច្ច ប្រជាជនកម្ពុជានៅតែបន្តបង់ពន្ធខ្ពស់និងនៅឆ្នាំ ១៩១៦ ពួកបាតុករបានផ្ទុះការទាមទារឱ្យបន្ធូរបន្ថយការបង់ពន្ធដារ។ <ref>Claude Gilles, ''Le Cambodge: Témoignages d'hier à aujourd'hui'', L'Harmattan, 2006, page 98</ref>
==សង្គ្រាមលោកលើកទី២នៅកម្ពុជា==
[[ឯកសារ:Battambang City Hall.jpg|រូបភាពតូច|សាលាក្រុងខេត្តបាត់ដំបងធ្លាប់ជាគេហដ្ឋានរបស់គ្រួសារបែនដែលកាន់កាប់ខេត្តបាត់ដំបងរយៈពេល៦តំណ ត្រូវបានប្រគល់ទៅឲ្យកម្ពុជាវិញនៅឆ្នាំ១៩០៧ ហើយត្រូវធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ថៃនៅពេលដែលកម្ពុជាស្ថិតក្រោមអាណានិគមរបស់ជប៉ុន និងឲ្យកម្ពុជាវិញនៅឆ្នាំ១៩៤៦]]
បន្ទាប់ពី[[ការធ្លាក់បារាំង|ការធ្លាក់បារាំង]]នៅឆ្នាំ ១៩៤០ កម្ពុជានិងឥណ្ឌូចិនដែលជាកម្មសិទ្ធិរបស់បារាំងទាំងមូលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល[[វិចឈីបារាំង]]ដែលជាអាយ៉ងមហាអំណាចអ័ក្ស ហើយបើទោះជា[[ការលុកលុយសហភាពឥណ្ឌូចិន|បានលុកលុយ]]ក៏ដោយ ក៏[[អធិរាជាណាចក្រជប៉ុន|ជប៉ុន]]បានអនុញ្ញាតពួកមន្ត្រីរដ្ឋការអាណានិគមបារាំងឱ្យបន្តមាននៅក្នុងដែនអាណានិគមដដែលប៉ុន្តែត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យឃ្លាំមើលរបស់ជប៉ុន។ នៅខែធ្នូ ១៩៤០ [[សង្គ្រាមបារាំង-សៀម]] បានផ្ទុះឡើង និងត្បិតមានការតបតរបស់បារាំងប្រឆាំងនឹងកងកម្លាំងសៀមដែលមានជប៉ុននៅពីក្រោយខ្នងក៏ដោយ ជប៉ុនក៏នៅតែបង្ខំអាជ្ញាធរបារាំងបន្ថែមទៀតឱ្យប្រគល់ [[ខេត្តបាត់ដំបង]] [[ខេត្តបន្ទាយមានជ័យ|សិរីសោភ័ណ]] [[ខេត្តសៀមរាប|សៀមរាប]] (លើកលែងតែ [[ក្រុងសៀមរាប]]ចេញ) និង [[ខេត្តព្រះវិហារ|ព្រះវិហារ]]ទៅឱ្យសៀមវិញ។<ref>Philippe Franchini, ''Les Guerres d'Indochine'', tome 1, Pygmalion-Gérard Watelet, 1988, page 164</ref>
ក្នុងកិច្ចប្រឹងប្រែងផ្ដល់ជំនួយក្នុងតំបន់នៅប៉ុន្មានខែចុងក្រោយនៃសង្គ្រាម ជប៉ុនបានរំលាយរដ្ឋបាលអាណានិគមបារាំងនៅថ្ងៃ ៩ មីនា ១៩៤៥ និងបានជម្រុញឱ្យកម្ពុជាប្រកាសឯករាជ្យក្នុង[[មណ្ឌលសហវិបុលភាពមហាអាស៊ីខាងកើត]]។ បួនថ្ងៃក្រោយមក ព្រះបាទសីហនុបានចេញរាជក្រឹត្យកម្ពុជាទទួលបានឯករាជ្យ។ សឺន-ង៉ុកថាញ់បានត្រឡប់មកពីតូក្យូវិញនៅខែ ឧសភា និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។ នៅថ្ងៃ ១៥ សីហា ១៩៤៥ ថ្ងៃដែលជប៉ុនបានចុះចាញ់ រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងដែលមានលោកសឺន-ង៉ុកថាញ់ធ្វើជានាយករដ្ឋមន្ត្រី។ នៅពេលកងកម្លាំង[[សម្ព័ន្ធមិត្តសង្គ្រាមលោកលើកទី២|សម្ព័ន្ធមិត្ត]]បានកាន់កាប់បានភ្នំពេញនៅខែ តុលា លោកថាញ់ត្រូវបានចាប់ខ្លួនដោយសារ[[សហការនិយម|ការចូលដៃចូលជើងគ្នា]]ជាមួយពួកជប៉ុននិងត្រូវនិរទេសទៅបារាំងឱ្យជាប់ឃុំឃាំងក្នុងផ្ទះ។ អ្នកខ្លះក្នុងចំណោមអ្នកគាំទ្រលោកបានធ្វើដំណើរទៅភាគពាយព្យកម្ពុជា ដែលនៅពេលនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃនៅឡើយ ជាកន្លែងដែលពួកគេបានចងបាច់រួមគ្នាជាបក្សពួកមួយស្ថិតក្នុង[[ចលនាខ្មែរឥស្សរៈ]]។
=== ស្ថានភាពប្រជាករកម្ពុជា ក្នុងសម័យអាណានិគម ===
[[ឯកសារ:10 Cents - Gouvernement Général de l'Indochine (1939) 03.jpg|រូបភាពតូច|រូបិយវត្ថុឥណ្ឌូចិន ១០សេន នៅឆ្នាំ១៩៣០]]
[[ឯកសារ:Phnom-Penh-Danseuses en promenade dans le Palais.jpg|រូបភាពតូច|ក្រុមនារីខ្មែរ នាសម័យអាណានិគមនិយមបារាំង]]
បារាំងបានជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរ។ មានតាំងពីពន្ធមនុស្ស ពន្ធដីពន្ធលំនៅ ពន្ធសត្វពាហនៈ ពន្ធយានជំនិះ ពន្ធរបរអាជីវកម្ម -ល-។ ដើម្បីបង់ពន្ធជាប្រាក់កាសឱ្យបារាំង កសិករបានខិតខំពង្រីកដំណាំឧស្សាហកម្មមានកៅស៊ូជាដើម ព្រមទាំងពង្រីកដំណាំដទៃទៀតមាន [[ស្រូវ]] [[ពោត]] [[សណ្ដែក]] -ល-។ ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។ ផលស្រូវក្នុងមួយហិចតាបានត្រឹមតែពី ១ តោន ដល់ ១,២ [[តោន]]ប៉ុណ្ណោះ។ ដូចនេះហើយកសិករក្រីក្រ ក៏ក្លាយទៅជាអ្នកជាប់បំណុលពួក[[ឈ្មួញកណ្ដាល]] និង[[ឈ្មួញ]]បរទេស។ ចំណែកកាប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០% ក្នុងមួយឆ្នាំ។
=== ការអប់រំ ===
[[ឯកសារ:ក្លោងទ្វារធំ.jpg|រូបភាពតូច|វិទ្យាល័យព្រះស៊ីសុវត្ថិ ធ្លាប់ជាអនុល័យមួយដែលបង្កើតឡើងដោយព្រះបាទស៊ីសុវត្ថិ ស្ថិតនៅជាសាលាមធ្យមសិក្សាដែលបង្កើតឡើងនៅឆ្នាំ១៩១១ ដើម្បីពង្រឹងការអប់រំំំនៅកម្ពុជាឲ្យមានភាពរីកចម្រើន នាសម័យអាណានិគមនិយមបារាំង។]]
ដើម្បីឱ្យងាយក្នុងការកសាងមនុស្សសម្រាប់បម្រើការឱ្យរដ្ឋការ អាណាព្យាបាល[[បារាំង]]បានបង្កើតឱ្យមានគ្រឹះស្ថានសិក្សាខ្លះៗដូចជា៖
* [[សាលាបឋមសិក្សា]]៖ ឆ្នាំ ១៩១១ មានសាលា ៣០ នៅឆ្នាំ ១៩៣៧ មាន ៨១៣។
* [[សាលាមធ្យមសិក្សា]]៖ នៅឆ្នាំ ១៩១១ មាន[[វិទ្យាល័យព្រះស៊ីសុវត្ថិ|អនុវិទ្យាល័យស៊ីសុវត្ថិ]]មួយ។ នៅឆ្នាំ ១៩៣៥ អនុវិទ្យាល័យនេះត្រូវបានបង្កើតឱ្យទៅជាវិទ្យាល័យស៊ីសុវត្ថិ។
* [[សាលាបច្ចេកទេស]]៖ ឆ្នាំ ១៩១៧ មានសាលាអប់រំបច្ចេកទេស ខាងសិល្បៈ និងសិប្បកម្មមួយ គឺ[[សាលារចនា]]។
==បញ្ហាដែនដីកូសាំងស៊ីន និងព្រំប្រទល់==
[[ឯកសារ:Atlas de l'Indochine dressé (...)Indochine française bpt6k11001779 79.jpg|រូបភាពតូច|ទឹកដីកម្ពុជាក្រោមនៅឆ្នាំ១៩២០ រួមទាំងកោះត្រល់]]
តើបារាំងជាន់លើទឹកដីឥណ្ឌូចិនដោយរបៀបណា?
ដោយយកលេសថា ស្ដេចយួនធ្វើទុក្ខបុកម្នេញលើរូបអ្នកផ្សាយសាសនាជាតិបារាំង ពួកនេះក៏បានវាយយកកំពង់ផែយួន '''[[តួរ៉ាន]]''' នៅថ្ងៃទី ១ ខែ កញ្ញា ១៨៥៨។ បន្ទាប់មក[[បន្ទាយព្រៃនគរ]]ត្រូវបារាំងវាយយកបាននៅថ្ងៃទី ១៧ ខែ កុម្ភៈ ១៨៥៩ ទៀត។ តាមសន្ធិសញ្ញាចុះថ្ងៃទី ៥ កក្កដា ១៨៦២ ស្ដេចយួនទីឌឹកបានទទួលស្គាល់ជាកម្មសិទ្ធិរបស់បារាំងនូវ ខេត្តបៀនវ៉ា (កំពង់ស្រកាត្រី), យ៉ាឌិញ (ឧកញ៉ាឌិន), ឌិញទឿង(មេសរ) និង[[កោះត្រឡាច]] ដែលយួនបានប្រវ័ញ្ចយកពីខ្មែរពីមុនមក។
មកដល់គ.ស. ១៨៦៤ ព្រះបាទ[[នរោត្តម]] អមដោយលោក[[ឌូដាដឺឡាក្រេ]] (Doudart de lagrée)ផង បានយាងទៅ ជួបលោកទេសាភិបាល[[ឡាក្រង់ឌីយ៊ែ]] (La Granduére) នៅ[[ព្រៃនគរ]] ហើយធ្វើសំណូមពរឲ្យបារាំងបង្វិលសងខេត្តទាំងបីមកវិញ គឺ [[លង់ហោរ]] [[មាត់ជ្រូក]] និង[[ពាម]]។ ឯបារាំងបានទទួលពាក្យជាមួយព្រះអង្គពីរឿងនេះហើយ។ ប៉ុន្តែនៅគ.ស. ១៨៦៧ ដោយខេត្តទាំងបីជាកន្លែងដែលយួនធ្វើសកម្មភាពប្រឆាំងបារាំង ពួកគេបានបញ្ចូលខេត្តទាំងនេះជាអាណានិគមរបស់ខ្លួន ដោយភ្លេចគិតដល់ពាក្យសន្យាជាមួយព្រះបាទនរោត្តម។
ដូចនេះចាប់ពីឆ្នាំ ១៨៦៧ ទឹកដីកម្ពុជាក្រោមទាំងមូលក្លាយជាអាណានិគមរបស់បារាំង។ ឯកម្ពុជាលើតាមលក្ខន្តិកៈ ជាប្រទេសក្រោមអាណាព្យាបាល។ ម្ល៉ោះហើយអាជ្ញាធរបារាំងនៅកូសាំងស៊ីន តែងតែធ្វើការកែប្រែបន្ទាត់ព្រំដែនតាមទំនើងចិត្តដោយសំអាងលើបញ្ហានយោបាយ និងសេដ្ឋកិច្ច។ ហើយការកែប្រែសុទ្ធតែចំណេញទឹកដីទៅខាងកូសាំងស៊ីនជានិច្ច ដោយមិនអើពើដល់ការតវ៉ារបស់ព្រះរាជាខ្មែរ និងមិនស្នើសួរព្រះយោបល់ផងទេ
ចាប់ពីឆ្នាំ ១៨៩៣ ដល់ ១៩១៤ ប្រទេសខ្មែរត្រូវបាត់បង់ទឹកដីថែមទៀតព្រមទាំងកោះ ដូចជា[[កោះត្រល់]]ជាដើម ដោយបារាំងប្រវ័ញ្ចយកទៅ បញ្ចូលក្នុងអាណានិគម[[កូសាំងស៊ីន]] ឬ ក្នុងប្រទេសអណ្ណាមទៅវិញ។
==ចលនាបះបោរប្រឆាំងនឹងបារាំងក្រោយសន្ធិសញ្ញាឆ្នាំ ១៨៧៧ និង ១៨៨៤==
[[ឯកសារ:Norodom yukanthor.png|រូបភាពតូច|ព្រះអង្គយុគ្ធរ ទៅកាន់ប្រទេសបារាំង ដើម្បីប្រឆាំងអាណានិគមនិយមបារាំងនៅកម្ពុជា ហើយត្រូវបានបារាំងបណ្ដាញចេញពីកម្ពុជា ទ្រង់ក៏រស់នៅទីក្រុងបាងកកនៃប្រទេសថៃរហូតដល់សោយទីវង្គតនៅទីនោះ]]
ទោះបីសន្ធិសញ្ញាថ្ងៃទី ១១ សីហា ឆ្នាំ ១៨៦៣ ស្ថិតនៅក្នុងការផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក៏ដោយ ក៏អ្នកស្នេហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំងនឹងការប៉ុនប៉ងរបស់បារាំងក្នុងការត្រួតត្រាប្រទេសខ្មែរដែរ។ បន្ថែមលើនេះសន្ធិសញ្ញាថ្ងៃទី ១៧ មិថុនា ១៨៨៤ រឹតតែបង្កភាពក្ដៅក្រហាយទ្វេឡើងគ្រប់ស្រទាប់ប្រជាជនខ្មែរ ដែលនាំឲ្យកើតមានចលនាតស៊ូជាហូរហែ៖
===ចលនាតស៊ូរបស់អាចារ្យស្វា (១៨៦៤ - ១៨៦៦)===
តាមពាក្យតំណាលតៗមក លោក[[អាចារ្យស្វា]]ជាខ្ញុំបម្រើរបស់នាម៉ឺនម្នាក់ ([[ឧកញ៉ាវិជ្ជោសុខ]]) នៅរាជធានីឧដុង្គ។ ពេលបារាំងមកតាំងអាណាព្យាបាលលើប្រទេសខ្មែរនៅគ.ស ១៨៦៤ លោក[[អាចារ្យស្វា]]បានភៀសទៅកទ័ពវាយយកបាន[[ខេត្តទ្រាំង]] (កំពត - តាកែវ) ហើយលើកឆ្ពោះមក[[ក្រុងភ្នំពេញ]]ទៀត។ ក្រោយមកកងទ័ពព្រះបាទ[[នរោត្តម]] ដោយមានជំនួយពីកងទ័ពបារាំង បានធ្វើប្រតិបត្តិការសឹកដេញតាមចាប់លោកបាននៅថ្ងៃទី ១៩ សីហា ១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅ[[កោះត្រឡាច]] រួចបញ្ជូនទៅ[[កោះរេអុយនីញុង]](Réunion) ហើយទីបំផុតបញ្ជូនទៅ[[កោះអង់ទី]] (Antilles)។
===ចលនាបះបោររបស់ពោធិកំបោរ (១៨៦៥ - ១៨៦៧)===
លោក[[ពោធិកំបោរ]]ជាព្រះសង្ឃមួយអង្គ មានដើមកំណើតនៅ[[ខេត្តរោងដំរី]]។ នៅគ.ស ១៨៦៥ បារាំងបានផ្ដល់មធ្យោបាយជាលុយកាក់ឲ្យលោករស់នៅ[[ព្រៃនគរ]] ដើម្បីឃ្លាំមើលសកម្មភាពលោកតែប៉ុណ្ណោះ។ ខែ ឧសភា ១៨៦៦ លោកបានភៀសខ្លួនចូលទៅ[[ខេត្តរោងដំរី]] ហើយកទ័ពនៅទីនោះ។ នៅខែក្រោយមកមានមេទាហានបារាំងពីរនាក់ ត្រូវអ្នកស្នេហាជាតិខ្មែរសម្លាប់។ ទ័ពបារាំងនៅ[[ព្រៃនគរ]] បានលើកទៅបម្រុងនឹងកម្ចាត់លោក។ នៅខែ ធ្នូ ១៨៦៦ កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាពនៅព្រំដែនលាវ តាមតំបន់សងខាងទន្លេមេគង្គ និងនៅតំបន់ចន្លោះទីក្រុងឧដុង្គ និងភ្នំពេញ។ លោកបានឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅ[[រាជធានីឧដុង្គ]] និង[[ភ្នំពេញ]]។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពលោក[[ពោធិកំបោរ]]បានបរាជ័យនៅជាយ[[ភ្នំពេញ]]។ [[ពោធិកំបោរ]]រត់ទៅពួននៅ[[កំពង់ស្វាយ]] រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅ[[ក្រុងឧដុង្គ]]នៅខែ ធ្នូ ១៨៦៧។
===ការបះបោរនៅឆ្នាំ១៨៨៥–១៨៨៦===
ប៉ុន្មានទសវត្សដំបូងៗនៃការគ្រប់គ្រងបារាំងនៅកម្ពុជារួមមានកំណែទម្រង់មួយចំនួនក្នុងនយោបាយកម្ពុជា ដូចជាការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រនិង លុបចោលទាសភាព។ នៅឆ្នាំ ១៨៨៤ ទេសាភិបាលឥណ្ឌូចិន លោកឝាល-អង់ថ្វាន-ផ្វ្រង់ស្វាស-ធមសុន មានបំណងរំលំព្រះមហាក្សត្រ និងធ្វើការគ្រប់គ្រងពេញទីលើកម្ពុជាដោយការបញ្ជូនកងកម្លាំងតូចមួយក្រុមចូលទៅកាន់ព្រះបរមរាជវាំងនៅភ្នំពេញ។ ការបង្កចលាចលនេះទទួលបានជោគជ័យតិចតួច ដូចនោះហើយអគ្គទេសាភិបាលសហភាពឥណ្ឌូចិនបានបង្អាក់ការធ្វើអាណានិគមកិច្ចពេញលេញដោយសារតែអាចនឹងមានការប៉ះទង្គិចគ្នាជាមួយប្រជាជនខ្មែរ ហើយអំណាចព្រះមហាក្សត្រត្រូវបានកាត់បន្ថយនៅត្រឹមតែជា[[បដិទាននាម|ស្ដេចមានតែឈ្មោះប៉ុណ្ណោះ]]។ នៅឆ្នាំ ១៨៨៥ ព្រះអង្គម្ចាស់[[ស៊ីវុត្ថា]] ព្រះអនុជបិតាតែមួយរបស់ព្រះនរោត្តម និងក៏ជាគូប្រជែងរាជបល្ល័ង្កផងនោះ បានដឹកនាំការបះបោរដើម្បីទម្លាក់ព្រះបាទនរោត្តមដែលមានបារាំងនៅពីក្រោយខ្នង បន្ទាប់ពីទ្រង់ត្រឡប់ពីការនិរទេសនៅស្រុកសៀម។ ដោយប្រមែប្រមួលបានការគាំទ្រពីសំណាក់ពួកអ្នកប្រឆាំងនឹងព្រះនរោត្តម និងពួកបារាំង ទ្រង់ស៊ីវុត្ថាបានដឹកនាំការបះបោរមួយដែលដើមឡើយបានប្រមូលផ្ដុំគ្នានៅក្នុងព្រៃ នៅ[[ក្រុងកំពត]]។ កងកម្លាំងបារាំងក្រោយមកបានជួយដល់ព្រះនរោត្តមដើម្បីបង្ក្រាបស៊ីវុត្ថាស្ថិតក្រោមកិច្ចព្រមព្រៀមដែលប្រជាជនកម្ពុជាត្រូវទម្លាក់អាវុធចុះ និងទទួលស្គាល់ឯកាភិបាលជាអំណាចកំពូលលើសគេក្នុងដែនអាណាព្យាបាលនេះ។<ref name="Gilles97-98">Claude Gilles, ''Le Cambodge: Témoignages d'hier à aujourd'hui'', L'Harmattan, 2006, pages 97–98</ref>
===ចលនាបះបោររបស់ស៊ីវុត្ថា (១៨៦១ - ១៨៩១)===
ព្រះអង្គ[[ស៊ីវុត្ថា]]ត្រូវជាបុត្រាទី៣ របស់ព្រះបាទ[[អង្គឌួង]]។ ដោយសារការច្រណែននឹងព្រះរាមទាំងពីរ គឺ[[នរោត្ដម]] និង[[ស៊ីសុវត្ថិ]]ដែលមានសិទ្ធិឡើងសោយរាជ្យ ព្រះអង្គក៏គេចបាត់ពីរាជធានីតែម្ដង (គ.ស ១៨៦១)។
ពីឆ្នាំ ១៨៦១ - ១៨៦២ ទោះបីពុំមានវត្តមានព្រះអង្គ[[ស៊ីវុត្ថា]]ក៏ដោយ ចលនាបះបោរដែលបង្កដោយបក្សពួកព្រះអង្គបានលើកទៅវាយបាន[[ក្រុងភ្នំពេញ]] រួចកាន់កាប់រាជធានី[[ឧដុង្គ]]ទៀត។ ចលនាស៊ីវុត្ថា បានបង្កការលំបាកយ៉ាងច្រើនដល់ព្រះមហាក្សត្រ និងពួកអាណាព្យាបាលបារាំង។ ព្រះបាទ[[នរោត្ដម]]ភៀសខ្លួនទៅសៀម ហើយយាងត្រឡប់មកវិញនៅខែ មីនា ១៨៦២ បន្ទាប់ពីចលនាបះបោរត្រូវបានបង្ក្រាប។
ស៊ីវុត្ថារត់រួច ហើយទៅកទ័ពធ្វើការបះបោរបន្តទៀត។
នៅគ.ស ១៨៧៦ ព្រះអង្គ[[ស៊ីវុត្ថា]]បានប្រឡប់ចូលស្រុកវិញ ហើយបំបះបំបោររាស្ត្រម្ដងទៀតនៅត្រង់ [[បាភ្នំ]] [[រំដួល]] [[ព្រៃវែង]]។ តែលើកនេះ ព្រះ[[មហាឧបរាជ]][[ស៊ីសុវត្ថិ]] ត្រូវចាត់ឲ្យចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយពីទ័ពបារាំងផង។ ព្រះអង្គ[[ស៊ីវុត្ថា]]បានដកខ្លួនថយទៅប្រទេសលាវភាគខាងត្បូងនៅខែ កុម្ភៈ ១៨៧៧ ដើម្បីរង់ចាំឱកាសល្អ។ ឱកាសល្អបានកើតមានឡើង នៅពេលចុះហត្ថលេខាដោយបង្ខំលើសន្ធិសញ្ញា '''ព្រះបាទនរោត្ដម ថុំសុន'''។ នៅឆ្នាំ ១៨៨៥ ព្រះអង្គស៊ីសុវុត្ថាបានរៀបចំខ្លួនប្រុងវាយឧដុង្គ ប៉ុន្តែត្រូវអាក់ខានទៅវិញ ហើយបានដកខ្លួនទៅព្រំដែនសៀម។
ក្នុងខែ ឧសភា ១៨៨៦ បក្សពួករបស់ព្រះអង្គ[[ស៊ីវុត្ថា]]ចំនួន ៥០០០ នាក់ ចូលវាយ[[ភ្នំពេញ]] តែត្រូវគេកម្ចាត់ចេញ។ បន្ទាប់ពីពេលនោះមករហូតដល់ឆ្នាំ ១៨៩០ ការរំជើបរំជួលជាច្រើនកន្លែងបានធ្វើឲ្យកងទ័ពបារាំង និងកងទ័ពព្រះមហាក្សត្រ ខូចខាតយ៉ាងដំណំ។
ក្នុងខែ មីនា ១៨៩០ ពួកអាណានិគមបារាំងបានស្នើសុំជួបជាមួយព្រះអង្គ[[ស៊ីវុត្ថា]]ដើម្បីធ្វើកិច្ចចរចា តែកិច្ចចរចានេះគ្មានលទ្ធផលអ្វីសោះ។
ក្នុងឆ្នាំ ១៨៩១ ព្រះអង្គម្ចាស់ស៊ីវុត្ថាបានទទួលមរណភាពដោយជំងឺនៅភាគខាងជើងសម្បូរ។ ចលនាបះបោររបស់ព្រះអង្គក៏បែកខ្ញែកគ្នាបន្តិចម្ដងៗ។
===ចលនាបះបោរផ្សេងៗទៀត===
ក្នុងឆ្នាំ ១៨៨៥ ចលនាតស៊ូជាច្រើនបានផ្ទុះឡើងនៅខេត្តមួយចំនួន។ ពិសេសគឺ ចលនាតស៊ូដឹកនាំដោយ [[ពិស្ណុលោកឈូក]] និង[[ក្រឡាហោមគង់]]។
*[[ក្រឡាហោមគង់]] (១៨៨៥ - ១៨៨៦) ចលនាបះបោរនេះមានបំណងប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួកអាណាព្យាបាល។ [[ក្រឡាហោមគង់]]បានទទួលការគាំទ្រពីប្រជាកសិករ ជនជាតិចិនមួយចំនួន និងព្រះសង្ឃ។ នៅឆ្នាំ ១៨៨៦ បារាំងបានប្រើល្បិចអញ្ជើញ[[ក្រឡាហោមគង់]]មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់រហូតបាត់បង់ជីវិត។
*[[វិស្ណុលោកឈូក]] (១៨៨៥ - ១៨៨៦) ចលនាបះបោរនេះចូលជាមួយក្រុមរបស់[[ក្រឡាហោមគង់]]យ៉ាងខ្លាំង។ នៅពេលធ្វើដំណើរមកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកត្រូវគេធ្វើឃាត។
ពួកមន្ត្រីបារាំងជាច្រើនបានយល់ថា គឺព្រះបាទ[[នរោត្ដម]]នេះហើយជាអ្នកដឹកនាំចលនាតស៊ូប្រឆាំងបារាំងនេះឯង។ ព្រះអង្គយល់ថា ការបង្ខំឲ្យទទួលយកសន្ធិសញ្ញាថ្ងៃទី ១៧ មិថុនា ១៨៨៤ ជាបញ្ហាយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ទ្រង់បានរកមធ្យោបាយរំដោះប្រទេសព្រះអង្គដើម្បីឲ្យរួចពីនឹមត្រួតត្រាផ្ទាល់របស់បរទេស។
===ព្រឹត្តិការណ៍ថ្ងៃទី ១៨ មេសា ១៩២៥===
[[ឯកសារ:Resident Bades' Stupa.jpg|រូបភាពតូច|ចេតិយរ៉េស៊ីដង់បាដេស បានបានស្លាប់នៅភូមិក្រាំងលាវខេត្តកំពង់ឆ្នាំង ដោយសារជម្រិតជាប្រាក់ពីប្រជាពលរដ្ឋខ្មែរ ហើយប្រជាពលរដ្ឋខ្មែរងើបបះបោរប្រឆាំងពីការជំរិតទាប្រាក់នេះរហូតដល់ការសម្លាប់លោកបាដេស។]]
នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ១៩២៥ នា[[ភូមិក្រាំងលាវ]] [[ឃុំក្រាំងលាវ]] [[ស្រុករលាប្អៀរ]] [[ខេត្តកំពង់ឆ្នាំង]] មានចលនាបះបោរមួយបានកើតឡើងផងដែរ។ ចលនាបះបោរនេះបង្កឡើងដោយមេក្រុមពីរនាក់ ឈ្មោះ ជួន និង នៅ ដែលបានប្រមូលបក្សពួករបស់គេតាមវាយប្រហារបារាំងនៅទីនោះ។ ក្នុងពេលដែលលោករេស៊ីដង់[[មោនសៀឡាត់មីនីស្ត្រាទ័រ]] (បាដេស) បានចុះទៅទារពន្ធដោយផ្ទាល់នៅសាលាឃុំក្រាំងលាវ ប្រជាជនដែលមិនសប្បាយចិត្តនឹងការគាបសង្កត់ទារពន្ធដារគ្រប់បែបយ៉ាងរបស់បារាំងបាននាំគ្នាតវ៉ាប្រឆាំង។ ការណ៍នេះបានផ្ដល់ឱកាសឲ្យចលនារបស់ជួន និងនៅ ដែលបង្កប់ខ្លួននៅទីនោះងើបឡើងបំបះបំបោរប្រជាជន រួចក៏បានសម្លាប់លោករេស៊ីដង់បាដេស អ្នកបកប្រែភាសាបារាំងម្នាក់ និងកងរក្សាស្រុកម្នាក់។ ចលនានេះបានធ្វើឲ្យបារាំងខឹងសម្បារយ៉ាងខ្លាំង រួចបានបង្គាប់ឲ្យព្រះបាទ[[ស៊ីសុវត្ថិ]]ចេញនូវព្រះរាជប្រកាសមួយប្ដូរឈ្មោះភូមិនេះ ពី ភូមិក្រាំងលាវ ទៅ [[ភូមិតិរិច្ឆាន]] នាថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩២៥។
== កម្ពុជាចុងសម័យអាណានិគម ==
=== សង្គមសេដ្ឋកិច្ច ===
ព្រះបាទ[[នរោត្តម សីហនុ|នរោត្ដម-សីហនុ]] បានឡើងសោយរាជ្យ នៅឆ្នាំ ១៩៤១ គឺចំពេលដែលភ្លើង[[សង្គ្រាមលោកលើកទី២]] កំពុងឆាបឆេះ។ នៅពេលដែល ពួកយោធានិយម[[ជប៉ុន]]កំពុងមានជ័យជម្នះនៅ[[ចុងបូព៌ា]] និង[[អាស៊ីអាគ្នេយ៍]]។ [[បារាំង]]ចុះចាញ់សង្គ្រាម ហើយបានព្រមព្រៀងស្ដីពីកិច្ចការពាររួមលើដែនដី[[ឥណ្ឌូចិន]]។ ម្ដងនេះកម្ពុជា បានឆ្លាក់ទៅនៅក្រោមរបបត្រួតត្រាពីរត្រួតគឺ អាណានិគម[[បារាំង]] និងរបបយោធាជប៉ុន។ [[ជប៉ុន]]បានយកកម្ពុជាធ្វើជាមូលដ្ឋានទ័ព និងគាបយកវត្ថុធាតុដើម ខាងកសិកម្មដោយតម្លៃថោកបំផុត។ តាមការទាមទារ របស់[[ជប៉ុន]] រដ្ឋាភិបាល[[បារាំង]]បង្ខំឱ្យកសិករខ្មែរលក់ផលដំណាំបំពេញតម្រូវការ[[សេដ្ឋកិច្ច]][[ជប៉ុន]]។
[[ឯកសារ:Norodom Sihanouk Coronation Regalia 1941 cc.jpg|រូបភាពតូច|ព្រះបាទ នរោត្តម សីហនុ ក្នុងពិធីឡើងគ្រងរាជ្យខែវិច្ឆិកា ឆ្នាំ១៩៤១]]
នៅឆ្នាំ ១៩៤១ ដល់ ១៩៤៨ ផលិតផលកសិកម្មនៅ[[កម្ពុជា]]បានថយចុះ។
===ការផុសឡើងនៃខ្មែរជាតិនិយម===
មិនដូចនៅក្នុងប្រទេសវៀតណាម ចលនាជាតិនិយមខ្មែរនៅតែស្ងៀមស្ងាត់បើប្រៀបធៀបក្នុងកំឡុងសម័យការគ្រប់គ្រងរបស់បារាំង ភាគច្រើនដោយសារតែឥទ្ធិពលការអប់រំទន់ខ្សោយ ដែលធ្វើឱ្យអត្រាចេះអក្សរនៅទាប ហើយបានបន្តុចបង្អាក់ចលនាជាតិនិយមមិនអាចឱ្យមានដូចចលនាដែលធ្វើនៅប្រទេសវៀតណាមឡើយ។ យ៉ាងណាមិញ ចំណោមឥស្សរជនខ្មែរដែលរៀនសូត្រនៅបារាំង ដែលមានគំនិតប្រជាធិបតេយ្យបែបលោកខាងលិច និងការចង់គ្រប់គ្រងខ្លួនឯង ក៏ដូចជាការស្ដារឡើងវិញនូវបូជនីយដ្ឋាននានារបស់បារាំងដូចជា[[អង្គរវត្ត]]បានបង្កើតឱ្យមានអារម្មណ៍មានមោទនភាព និងធ្វើឱ្យយល់ដឹងអំពីឋានៈជាមហាអំណាចមួយរបស់កម្ពុជាក្នុងអតីតកាល។ ក្នុងការអប់រំរៀនសូត្រ ក៏ធ្លាប់មានការអាក់អន់ចិត្តធំឡើងៗចំណោមពួកនិស្សិតខ្មែរដោយសារតែពួកជនជាតិភាគតិចយួនបានកាន់តំណែងកាន់តែធំៗឡើង។
នៅពេលនោះ ការអាក់អន់ចិត្តដោយសារតែពួកសិស្សនិសិត្សយួនត្រូវបានគេអនុគ្រោះដែលជាហេតុនៅក្នុងញ្ញត្តិមួយថ្វាយទៅព្រះបាទមុនីវង្សនៅទសវត្សឆ្នាំ ១៩៣០។ ពួកឥស្សរជនចេះដឹងថ្មីៗជាច្រើនបានបញ្ចប់ការសិក្សាផ្នែកប្រវត្តិសាស្ត្រខ្មែរនៅវិទ្យាល័យស៊ីសុវត្ថិឯភ្នំពេញ។ សំខាន់ ពួកអ្នកជាតិនិយមភាគច្រើនដំបូងឡើយ ជាពួកសមាជិក[[ខ្មែរក្រោម]] ក៏ជាសមាជិកនៃជនជាតិភាគតិចខ្មែរដែលរស់នៅវៀតណាមដែរ។ នៅឆ្នាំ ១៩៣៦ [[សឺន ង៉ុកថាញ់|សឺន-ង៉ុកថាញ់]] និង [[ប៉ាច ឈឿន|ប៉ាច-ឈឿន]] បានចាប់ផ្ដើមចេញផ្សាយ [[នគរវត្ត]] (''Notre cité'') ដែលជាសារព័ត៌មានប្រឆាំងអាណានិគមជាភាសាបារាំង ហើយនៅពេលនោះក៏ជាសារព័ត៌មានមួយប្រឆាំងយួនដែរ។ វាបានបន្ទោសនយោបាយអាណានិគមបារាំងដោយឥរិយាបថព្រងើយកន្តើយ ចំពោះអំពើពុករលួយ ព្រឹទ្ធិកម្មរបស់ខ្លួន (ការចងការអាករ) នៅតាមតំបន់ជនបទនានា ការត្រួតត្រារបស់បរទេសខាងសេដ្ឋកិច្ច ហើយនិងក៏បានរិះគន់ផងដែរ ពួកយួនចំពោះចក្រពត្តិនិយមពីអតីតកាលរបស់ខ្លួន និងតំណែងឯកសិទ្ធិនៅឥណ្ឌូចិន។ ចលនាទាមទារឯករាជ្យតូចៗ ជាពិសេស[[ខ្មែរឥស្សរៈ]] បានចាប់ផ្ដើមរីកធំធាត់ឡើងក្នុងឆ្នាំ ១៩៤០ ចំណោមពួកខ្មែរនៅប្រទេសសៀម ដែលពួកគេខ្លាចបារម្ភថាសកម្មភាពរបស់ខ្លួននឹងនាំឱ្យមានការដាក់ទោសទណ្ឌ បើសិនជាពួកគេប្រព្រឹត្តធ្វើនៅក្នុងប្រទេសកំណើតរបស់ខ្លួន។<ref>[[ភ្វីលីប ឝត|Philip Short]], ''Pol Pot anatomie d'un cauchemar'', Denoël, 2007, page 47</ref>
[[File:Flag of Cambodia under Japanese occupation.svg|thumb|ទង់ជាតិកម្ពុជាក្រោមការត្រួតត្រារបស់ជប៉ុន]]
[[ឯកសារ:Portrait of Sisowath Monivong.png|រូបភាពតូច|ព្រះឆាយាល័ក្ខណ៍របស់ ស៊ីសុវត្ថិ មុនីវង្ស បោះពុម្ពនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៤១ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះអង្គ (ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១) ដោយសារឈឺចាប់និងជប៉ុនដែលបានកាត់ទឹកដីខ្មែរទៅឲ្យសៀម។]]
ព្រះបាទមុនីវង្សបានសោយទិវង្គតនៅខែ មេសា ១៩៤១។ ទោះបីជាព្រះរាជបុត្ររបស់ទ្រង់ ព្រះអង្គម្ចាស់[[មុនីចៅ]]ត្រូវបានគេចាត់ទុកថាជាទាយាទពិតប្រាកដយ៉ាងណាក្ដី ក៏ប៉ុន្តែពួកបារាំងបានដាក់ជំនួសព្រះ[[នរោត្តម សីហនុ|នរោត្តម-សីហនុ]]វិញ ជាមហានត្តា (ម្ចាស់ចៅទួត) នៃព្រះបាទ[[នរោត្តម]]មកឡើងសោយរាជ្យជំនួសវិញ។ ព្រះសីហនុគឺជាបេក្ខជនដែលប្រកបដោយឧត្តមភាពដោយសារតែការប្រមើលឃើញរបស់ពួកបារាំងព្រោះតែភាពក្មេងវ័យរបស់ទ្រង់ (ព្រះអង្គមានព្រះជន្មដប់ប្រាំបួនព្រះវស្សា) កង្វះបទពិសោធន៍ និងភាពងាយបង្វិលបានតាមចិត្ត។
ក្នុងកិច្ចប្រឹងប្រែងអស់សង្ឃឹមដើម្បីឱ្យទទួលបានការគាំទ្រក្នុងស្រុកនៅប៉ុន្មានខែចុងក្រោយនៃសង្គ្រាម ពួកជប៉ុនបានរំលាយរដ្ឋបាលអាណានិគមបារាំងនៅថ្ងៃ ៩ មីនា ១៩៤៥ និងបានជំរុញអោយកម្ពុជាប្រកាសឯករាជ្យរបស់ខ្លួននៅក្នុង[[មណ្ឌលវិបុលភាពរួមអាស៊ីខាងកើតធំជាងគេ]]។ បួនថ្ងៃក្រោយមក ព្រះបាទសីហនុបានចេញរាជក្រឹត្យថាកម្ពុជាបានឯករាជ្យ។ លោកសឺន-ង៉ុកថាញ់បានត្រឡប់មកពីតូក្យូនៅខែ ឧសភា ហើយលោកត្រូវបានគេតែងតាំងជារដ្ឋមន្ត្រីការបរទេស។ ថ្ងៃ ១៥ សីហា ១៩៤៥ ថ្ងៃដែលជប៉ុនបានចុះចាញ់ រដ្ឋាភិបាលថ្មីមួយត្រូវគេបង្កើតឡើងដែលមានលោក សឺន-ង៉ុកថាញ់ដើរតួជានាយករដ្ឋមន្ត្រី។ នៅពេលដែលកងកម្លាំង[[សម្ព័ន្ធមិត្ត]]បានកាន់កាប់ភ្នំពេញនៅខែ តុលា លោកថាញ់ត្រូវបានគេចាប់ខ្លួនដោយសារ[[សហការនិយម|សហការ]]ជាមួយពួកជប៉ុននិងត្រូវបញ្ជូននិរទេសទៅកាន់បារាំងដោយឃុំខ្លួនក្នុងផ្ទះ។ ពួកអ្នកគាំទ្រលោកមួយចំនួនបានរត់ទៅភាគខាងជើងឆៀងខាងលិចកម្ពុជា បន្ទាប់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម ជាកន្លែងដែលពួកគេផ្ដុំគ្នារួមជាក្រុមបក្សពួកមួយក្នុងចលនា[[ខ្មែរឥស្សរៈ]] ដំបូងឡើយបង្កើតឡើងជាមួយការលើកទឹកចិត្តរបស់ថៃនៅទសវត្សឆ្នាំ ១៩៤០។
* ក្រុមដែលលំអៀងទៅខាងជប៉ុន
មេដឹកនាំក្រុមនេះគឺលោក [[សឺន ង៉ុកថាញ់|សឺន-ង៉ុកថាញ់]]។ នៅឆ្នាំ ១៩៤៥ ជប៉ុនបានបណ្ដេញ[[បារាំង]]ចេញពី[[កម្ពុជា]] ហើយប្រកាស[[កម្ពុជា]]ជារដ្ឋឯករាជ្យ ដោយលើក សឺន-ង៉ុកថាញ់ ឱ្យធ្វើជានាយករដ្ឋមន្ត្រី ដែលតាមការពិតរដ្ឋាភិបាលរបស់ [[សឺន ង៉ុកថាញ់|សឺន-ង៉ុកថាញ់]] គ្រាន់តែជារដ្ឋាភិបាលទីងមោងប៉ុណ្ណោះ នៃឯករាជ្យក្លែងក្លាយដែលផ្ដល់ដោយពួកយោធានិយម[[ជប៉ុន]]។ ក្រោយពេល[[ជប៉ុន]]ចាញ់[[សង្គ្រាមលោកលើកទី២]] [[បារាំង]]បានវិលមកកាន់កម្ពុជាជាថ្មី កងទ័ពរបស់ [[សឺន ង៉ុកថាញ់|សឺន-ង៉ុកថាញ់]] បានប្រឹងទប់ទល់នឹង[[បារាំង]]ដែរ តែពុំអាចតស៊ូនឹង[[បារាំង]]បានឡើយ ហើយ[[សឺន ង៉ុកថាញ់|សឺន-ង៉ុកថាញ់]] ត្រូវបានចាប់ខ្លួនយកទៅឃុំនៅប្រទេស[[បារាំង]]។ នៅឆ្នាំ ១៩៥១ បារាំងបានដោះលែង [[សឺន ង៉ុកថាញ់|សឺន-ង៉ុកថាញ់]] តាមសំណើរបស់ព្រះមហាក្សត្រខ្មែរ។ នៅដើមឆ្នាំ ១៩៥២ [[សឺន ង៉ុកថាញ់|សឺន-ង៉ុកថាញ់]] បានរត់ទៅប្រទេស[[ថៃ]]បង្កើតចលនា[[ខ្មែរសេរី]]។
* ក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត
នៅឆ្នាំ ១៩៣០ ចលនាប្រជារាស្ត្របានរួបរួមជាមួយក្រុមដែលមាននិន្នាការខាង[[កុម្មុយនិស្ត]]។ បន្ទាប់ពីការមកដល់នៃរបបយោធានិយម[[ជប៉ុន]] ក្រុមនេះបានក្លាយទៅជារណសិរ្សអ្នកស្នេហាមាតុភូមិខ្មែរ ឬហៅ[[ខ្មែរឥស្សរៈ]]។ ស្ថានភាពរង្គោះរង្គើខាង[[សេដ្ឋកិច្ច]] និងសង្គមនៃប្រទេសផ្ដល់ឱ្យរណសិរ្ស[[ខ្មែរឥស្សរៈ]] ពង្រីកមូលដ្ឋាននយោបាយ និងពង្រីកចម្បាំងឈ្លបទៅលើពួកអាណានិគម។ ទោះបីមានប្រតិបត្តិការការបង្ក្រាបដ៏សាហាវអំពីកងទ័ព[[បារាំង]]ក៏ដោយ ក៏កងកម្លាំង[[ខ្មែរឥស្សរៈ]] បានវាយប្រហារតបវិញធ្វើឱ្យ[[បារាំង]]មានការខូចខាតដែរ។
==ការតស៊ូដើម្បីការបង្រួបបង្រួមខ្មែរ==
ស្ថានភាពរបស់កម្ពុជានៅក្នុងរយៈកាលបញ្ចប់សង្គ្រាមមានភាពច្របូកច្របល់នៅឡើយ។ ពួក[[បារាំងសេរី]] ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍[[ហ្សាល ដឺ ហ៊្គោល|ហ្សាល-ដឺ-ហ៊្គោល]] បានប្ដេជ្ញាដើម្បីយកឥណ្ឌូចិនត្រឡប់មកវិញឱ្យបាន ថ្វីត្បិតតែពួកគេបានផ្ដល់អោយកម្ពុជា និងដែនអាណាព្យាបាលឥណ្ឌូចិនដទៃទៀតនូវទំហំនៃអភិបាលកិច្ចខ្លួនឯងក៏ដោយ ក៏ខ្លួនបានដាក់កំណត់ព្រំដែនដោយប្រុងប្រយ័ត្នដដែល។ ដោយបានធ្វើឱ្យជឿទុកចិត្តថាពួកគេមាន ''[[បេសកកម្មអារ្យធម៌]]'' ពួកបារាំងបានមើលឃើញនូវការចូលរួមរបស់ឥណ្ឌូចិនក្នុងសហភាពបារាំងនៃអតីតដែនអាណានិគមដែលបានចែករំលែកបទពិសោធន៍ទូទៅនៃវប្បធម៌បារាំង។ មិនថាតែពួកឥស្សរជនដែលមានវិជ្ជាជីវៈនៅតាមទីក្រុង រឺ ក៏ប្រជាជនសាមញ្ញទេ យ៉ាងណាៗក៏ត្រូវបានទាក់ទាញដោយការរៀបចំនេះដែរ។ ចំពោះប្រជាជនខ្មែររស់នៅក្នុងដំណើរជីវិតឆ្លងកាត់ ក្នុងសម័យឯករាជ្យដ៏ខ្លីចាប់ពីខែ មីនា ដល់ ខែ តុលា ១៩៤៥ ទទួលបាននូវភាពសម្បូរសប្បាយរីករាយ។ ភាពជូរចត់របស់ខ្មែរគឺជារឿងអតីតកាល។
នៅឆ្នាំ ១៩៤៦ បារាំងបានអនុញ្ញាតអោយប្រជាជនខ្មែរបង្កើតគណបក្សនយោបាយ និងប្រារព្ធការបោះឆ្នោតសម្រាប់សភាប្រឹក្សា ដែលនឹងផ្ដល់ប្រឹក្សាដល់ព្រះមហាក្សត្រលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញរបស់ប្រទេស។ គណបក្សសំខាន់ៗពីរត្រូវបានដឹកនាំ ដោយព្រះអង្គម្ចាស់ក្នុងខ្សែរាជវង្ស។ [[គណបក្សប្រជាធិបតេយ្យ (កម្ពុជា)|គណបក្សប្រជាធិបតេយ្យ]]ដឹកនាំដោយព្រះអង្គម្ចាស់ (អ្នកអង្គម្ចាស់) [[ស៊ីសុវត្ថិ យុត្តិវង្ស|ស៊ីសុវត្ថិ-យុត្តិវង្ស]] បានចូលទៅក្ដាប់បានឯករាជ្យភ្លាមៗ កំណែទម្រង់ប្រជាធិបតេយ្យ និងរដ្ឋាភិបាលអាស្រ័យសភា។ អ្នកគាំទ្រគណបក្សនេះគឺជាពួកគ្រូបង្រៀន ពួកមន្ត្រីរាជការក្នុងស្រុក ពួកសមាជិកនៃសមណភេទពុទ្ធសាសនាសកម្មៗខាងនយោបាយ និងអ្នកដទៃៗផ្សេងទៀត ដែលគោលគំនិតរបស់ពួកគេត្រូវរងឥទ្ធិពលយ៉ាងខ្លាំងដោយសារការអំពាវនាវជាតិនិយមនៃ សារព័ត៌មាន "នគរវត្ត" មុនពេលត្រូវបានបិទដោយពួកបារាំងនៅឆ្នាំ ១៩៤២។ ពួកអ្នកប្រជាធិបតេយ្យមួយចំនួនបានពេញចិត្តពេញថ្លើមជាមួយនឹងមធ្យោបាយហិង្សាមួយចំនួនរបស់ខ្មែរឥស្សរៈ។ [[គណបក្សសេរីនិយម]] ដឹកនាំដោយព្រះអង្គម្ចាស់[[នរោត្តម នរិន្ទដេត|នរោត្តម-នរិន្ទដេត]] (Norodom Norindeth) តំណាងអោយចំណាប់អារម្មណ៍នៃពួកឥស្សរជនចាស់ៗនៅតាមជនបទ រួមមានពួកម្ចាស់ដីធំៗជាដើម។ ពួកគេចូលចិត្តការបន្តទម្រង់ទំនាក់ទំនងអាណានិគមជាមួយបារាំងជាង ហើយគាំទ្រកំណែទម្រង់ប្រជាធិបតេយ្យសើៗ។ ការបោះឆ្នោតសភាប្រឹក្សាបានប្រារព្ធឡើងនៅខែ កញ្ញា ១៩៤៦ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះ ៥០ ក្នុងចំណោម ៦៧ កៅអី។
ជាមួយចំនួនភាគច្រើនដែលមិនប្រែប្រួលក្នុង[[សភា]] ពួក[[អ្នកប្រជាធិបតេយ្យ]]បានព្រាង[[រដ្ឋធម្មនុញ្ញ]]យកគំរូតាមច្បាប់រដ្ឋធម្មនុញ្ញនៃ[[សាធារណរដ្ឋបារាំងទីបួន]]។ អំណាចត្រូវបានប្រមូលផ្ដុំនៅក្នុងកណ្ដាប់ដៃនៃរដ្ឋសភាជាតិដែលបានបោះឆ្នោតដោយប្រជាជន។ ព្រះមហាក្សត្របានប្រកាសរដ្ឋធម្មនុញ្ញថ្មីដោយស្ទាក់ស្ទើរនៅថ្ងៃ ៦ ឧសភា ១៩៤៧។ កាលណោះបានទទួលស្គាល់ព្រះអង្គត្រឹមជា "ព្រះប្រមុខរដ្ឋក្នុងចិត្ត" បានកាត់បន្ថយទ្រង់ចេញពីលក្ខខណ្ឌនៃព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ ហើយដែលបានបន្សល់ទុកនូវភាពមិនច្បាស់លាស់នូវទំហំដែលព្រះអង្គអាចដើរតួនាទីសកម្មនៅក្នុងឆាកនយោបាយជាតិ។ ព្រះសីហនុអាចនឹងបានប្រែភាពមិនច្បាស់លាស់នេះទៅជាគុណសម្បត្តិរបស់ព្រះអង្គនៅប៉ុន្មានឆ្នាំក្រោយមកទៀត។
នៅក្នុងការបោះឆ្នោតសភាជាតិខែ ធ្នូ ឆ្នាំ ១៩៤៧ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះឆ្នោតចំនួនភាគច្រើនក្រៃលែង។ ទោះបីដូច្នេះក៏ដោយ ក៏មានការខ្វែងគំនិតគ្នានៅខាងក្នុងគណបក្សដែលពុំអាចគ្រប់គ្រងបានឡើយ។ ស្ថាបនិករបស់បក្ស ទ្រង់ស៊ីសុវត្ថិ-យុត្តិវង្សបានសុគត និងមិនមានអ្នកដឹកនាំមួយណាច្បាស់លាស់ទេដែលលេចធ្លោដើម្បីស្នងតំណែងបន្តពីទ្រង់។ កំឡុងសម័យឆ្នាំ ១៩៤៨ ដល់ ១៩៤៩ ពួកអ្នកប្រជាធិបតេយ្យបានប្រែជារួបរួមគ្នាតែមួយនៅក្នុងការប្រឆាំងទៅនឹងការតែងច្បាប់ដែលបានគាំទ្រដោយព្រះមហាក្សត្រ រឺក៏ ពួកអ្នកត្រូវចាត់តាំង។ បញ្ហាដ៏សំខាន់មួយគឺបដិសណ្ឋារកិច្ចដើម្បីឯករាជ្យរបស់ព្រះអង្គ នៅក្នុងសហភាពបារាំង ដែលបានស្នើសុំសន្ធិសញ្ញាពង្រាងដែលបានផ្ដល់ដោយពួកបារាំងនៅចុងឆ្នាំ ១៩៤៨។ បន្តបន្ទាប់ពីការរំលាយសភាជាតិនៅខែ កញ្ញា ១៩៤៩ កិច្ចព្រមព្រៀងលើកតិកាសញ្ញាបានរំកិលទៅមុខតាមរយៈការដោះដូរចុតហ្មាយរវាងព្រះបាទសីហនុ និង រដ្ឋាភិបាលបារាំង។ វាមានប្រសិទ្ធិភាពនៅប៉ុន្មានពីរខែក្រោយមកទៀត ទោះបីជាសច្ចាប័នរបស់សភាជាតិអំពីសន្ធិសញ្ញាមួយនេះមិនមានភាពរឹងមាំម្ដងណាក៏ដោយ។
សន្ធិសញ្ញាបានផ្ដល់អោយកម្ពុជានៅអ្វីដែលព្រះសីហនុមានព្រះបន្ទូលថា "ឯករាជ្យភាពហាសិបភាគរយ": តាមនឹង ទំនាក់ទំនងអាណានិគមត្រូវបានបញ្ចប់ជាផ្លូវការ ហើយប្រជាជនខ្មែរត្រូវបានគេប្រគល់ការគ្រប់គ្រងខាងមុខងាររដ្ឋបាលមួយចំនួនភាគច្រើន។ កងកម្លាំងប្រដាប់អាវុធកម្ពុជាត្រូវបានផ្ដល់សេរីភាពឱ្យមានសកម្មភាពខាងក្នុងភូមិភាគស្វយ័តដែលគ្រប់គ្រងដោយខ្លួនឯងដែលរួមមាន ខេត្តបាត់ដំបង និង សៀមរាប ដែលត្រូវបានត្រឡប់ពីប្រទេសថៃមកវិញក្រោយសង្គ្រាមលោកលើកទី២ ក៏ប៉ុន្តែក្នុងនោះពួកបារាំងបានសង្កត់ធ្ងន់កន្លែងផ្សេងទៀតថា មិនមានធនធានច្រើនដើម្បីត្រួតត្រាឡើយ។ កម្ពុជានៅតែបានស្នើសុំធ្វើសហការបញ្ហានយោបាយការបរទេសជាមួយក្រុមប្រឹក្សាជាន់ខ្ពស់នៃសហភាពបារាំង ក៏ប៉ុន្តែយ៉ាងណាៗ បារាំងទទួលបានទំហំគ្រប់គ្រងសំខាន់ៗលើ ប្រព័ន្ធតុលាការ ហិរញ្ញវត្ថុ និង ទំនៀមទម្លាប់។ ការគ្រប់គ្រងប្រតិបត្តិការយោធាពេលសង្គ្រាមនៅខាងក្រៅភូមិភាគស្វយ័តដែលនៅសេសសល់ក្នុងកណ្ដាប់ដៃបារាំងនៅឡើយ។ បារាំងក៏ត្រូវបានអនុញ្ញាតផងដែរអោយរក្សាមូលដ្ឋានទ័ពលើទឹកដីកម្ពុជា។ នៅឆ្នាំ ១៩៥០ កម្ពុជាត្រូវបានព្រមព្រៀងទទួលស្គាល់ខាងការទូតដោយ[[សហរដ្ឋ]] និងដោយពួក[[មហាអំណាច]]មិនមែន[[កុម្មុយនិស្ត]]ជាច្រើន ក៏ប៉ុន្តែនៅអាស៊ីមានតែ[[ប្រទេសថៃ]]និង[[កូរ៉េខាងត្បូង]]ទេបានអូសបន្លាយការទទួលស្គាល់។
ពួកអ្នកប្រជាធិបតេយ្យបានឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភាជាតិនៅខែ កញ្ញា ១៩៥១ ហើយពួកគេក៏បានបន្តនយោបាយរបស់ពួកគេក្នុងការប្រឆាំងព្រះមហាក្សត្រចំមុខតាមដែលអាចធ្វើបាន។ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីយកឱ្យបានចិត្តរបស់ប្រជាជនភាគច្រើន ព្រះសីហនុបានសុំអោយពួកបារាំងដោះលែងអ្នកជាតិនិយមលោកសឺន-ង៉ុកថាញ់ពីការនិរទេសខ្លួន ហើយអនុញ្ញាតអោយលោកត្រឡប់ចូលស្រុកវិញ។ លោកបានធ្វើនិវត្តន៍ដោយជោគជ័យមកកាន់ទីក្រុងភ្នំពេញនៅថ្ងៃ ២៩ តុលា ឆ្នាំ ១៩៥១។ វាមិនយូរប៉ុន្មានទេ យ៉ាងហោចណាស់ ក៏មុនពេលដែលលោកចាប់ផ្ដើមទាមទារអោយមានការដកទ័ពបារាំងចេញពីកម្ពុជាដែរ។ លោកក៏បានធ្វើការទាមទារដូចនេះម្ដងទៀតនៅដើមឆ្នាំ ១៩៥២ នៅក្នុង "[[ខ្មែរក្រោក]]" សារព័ត៌មានប្រចាំសប្ដាហ៍ដែលលោកបានបង្កើតឡើង។ សារព័ត៌មាននេះត្រូវបង្ខំអោយបញ្ឈប់ការបោះពុម្ពផ្សាយនៅខែ មីនា ហើយលោកសឺន-ង៉ុកថាញ់បានរត់ភៀសខ្លួនចេញពីរាជធានីទៅជាមួយពួកអ្នកដើរតាមលោកដែលប្រដាប់ដោយអាវុធពីរបីនាក់ ដើម្បីចូលរួមពួកខ្មែរឥស្សរៈ។ ដោយត្រូវបានលាបពណ៌ចុះឡើងថាជា ជនកុម្មុយនិស្តផង និងភ្នាក់ងារនៃ[[ទីភ្នាក់ងារសម្ងាត់កណ្ដាល]] (ភ.ស.ក. រឺ CIA) របស់សហរដ្ឋអាមេរិចដោយព្រះសីហនុផង លោកក៏បានរស់នៅនិរទេសខ្លួនរហូតដល់លោក[[លន់ ណុល|លន់-ណុល]]បានបង្កើតរបបសាធារណរដ្ឋខ្មែរនៅឆ្នាំ ១៩៧០។
==យុទ្ធនាការដើម្បីឯករាជ្យ==
នៅខែ មិថុនា ១៩៥២ ព្រះសីហនុបានប្រកាសវិស្ថានបនកម្មនូវគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គ ហើយបានព្យួររដ្ឋធម្មនុញ្ញ និងបានកាន់កាប់គ្រប់គ្រងរដ្ឋាភិបាលជានាយករដ្ឋមន្ត្រីដោយព្រះអង្គផ្ទាល់។ ក្រោយមកទៀត ដោយគ្មានសច្ចាប័នរដ្ឋធម្មនុញ្ញច្បាស់លាស់ ព្រះអង្គបានរំលាយសភាជាតិ ហើយបានប្រកាសច្បាប់អាជ្ញារសឹកនៅខែ មករា ឆ្នាំ ១៩៥៣។ ព្រះសីហនុបានប្រើច្បាប់ផ្ទាល់ព្រះអង្គឯងអស់រយៈពេលជិតបីឆ្នាំចាប់ពីខែ មិថុនា ឆ្នាំ ១៩៥២ រហូតដល់ ខែ កុម្ភៈ ឆ្នាំ ១៩៥៥។ បន្ទាប់ពីការរំលាយសភាចោលហើយ ព្រះអង្គបានបង្កើតសភាប្រឹក្សាដើម្បីចូលជំនួសកន្លែងអង្គនីតិបញ្ញត្តិ ហើយបានតែងតាំងព្រះវរបិតាព្រះអង្គ ព្រះ[[នរោត្តម សុរាម្រិត|នរោត្តម-សុរាម្រិត]]ជា[[រាជានុសិទ្ធិ]]។
នៅខែ មីនា ឆ្នាំ ១៩៥៣ ព្រះសីហនុបានយាងទៅបារាំង។ ដោយបានប្រកាសក្ដែងៗថា ព្រះអង្គកំពុងតែធ្វើដំណើរដើម្បីព្រះរាជសុខភាពទ្រង់ តែព្រះអង្គកំពុងតែចាប់ផ្ដើមយុទ្ធនាការយ៉ាងខ្លាំងដើម្បីបញ្ចុះបញ្ចូលពួកបារាំងអោយប្រគល់ឯករាជ្យពេលលេញមកឱ្យកម្ពុជា។ បរិយាកាសនៃការយល់ឃើញនៅកម្ពុជានៅពេលនោះមានដូចតទៅថា បើសិនជាទ្រង់មិនបានសម្រេចឯករាជ្យភាពភ្លាមៗទេ ប្រជាជនប្រហែលជាបែរត្រលប់ទៅរក លោកសឺន-ង៉ុកថាញ់ និងពួកខ្មែរឥស្សរៈ ដែលពួកគេតាំងចិត្តពេញទីដើម្បីសម្រេចគោលដៅមួយនេះ។ នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង និងជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត ព្រះសីហនុបានធ្វើអោយពួកបារាំងក្លាយជា ''អ្នករងការភិតភ័យភ្ញាក់ផ្អើល'' ហួសហេតុអំពីស្ថានភាពនយោបាយនៅក្នុងប្រទេសរបស់ទ្រង់។ ពួកបារាំងក៏បានធ្វើការគំរាមកំហែងលាក់កំបាំងបន្តិចថា បើសិនព្រះអង្គបន្តមិនធ្វើសហប្រតិបត្តិការទេ ពួកគេអាចនឹងផ្លាស់ប្ដូរព្រះអង្គចេញពីតំណែង។ ព្រះរាជដំណើរនេះបានទទួលបរាជ័យ ក៏ប៉ុន្តែនៅតាមផ្លូវមកប្រទេសកំណើតវិញឆ្លងកាត់តាម សហរដ្ឋ កាណាដា និង ជប៉ុន ព្រះសីហនុបានផ្សព្វផ្សាយអំពីស្ថានភាពដ៏អាក្រក់របស់កម្ពុជានៅតាមប្រព័ន្ធផ្សព្វផ្សាយ។
ដើម្បីធ្វើវិនាដកម្មបន្ថែមទៀតនូវ ''រាជបូជនីយកិច្ចដើម្បីឯករាជ្យ'' របស់ព្រះអង្គ ព្រះសីហនុបានកំពុងតែប្រកាសថាព្រះអង្គនឹងមិនវិលត្រឡប់ទៅវិញដរាបដល់ពួកបារាំងផ្ដល់អោយនូវការធានាអះអាងថា ឯករាជ្យពេញលេញនឹងត្រូវផ្ដល់អោយកម្ពុជាវិញ។ ព្រះអង្គក្រោយមកទៀតបានយាងចាកចេញពីភ្នំពេញនៅខែ មិថុនា បាននិរទេសខ្លួនដោយព្រះអង្គឯងទៅកាន់ប្រទេសថៃ។ ដោយគ្មានការស្វាគមពីទីក្រុងបាងកក ព្រះអង្គក៏បានផ្លាស់មករាជដំណាក់របស់ព្រះអង្គ ក្បែរវិកិណ្ណដ្ឋានអង្គរនៅ ខេត្តសៀមរាប វិញ។ សៀមរាប ជាផ្នែកមួយនៃភូមិភាគកងទ័ពស្វយ័តដែលបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ ដែលត្រូវបានបង្គាប់បញ្ជាការដោយលោក[[នាយវរសេនីយទោ]][[លន់ ណុល|លន់-ណុល]] ដើមឡើយជាអ្នកនយោបាយស្ដាំ ដែលនឹងក្លាយជាជនលេចធ្លោម្នាក់ ហើយនៅពេលនោះជាសម្ព័ន្ធមិត្តរបស់ព្រះសីហនុដែលមិនអាចខ្វះបានខាងយោធា។ ចាប់ផ្ដើមពីមូលដា្ឋនទ័ពឯសៀមរាបរបស់ទ្រង់ ព្រះមហាក្សត្រ និងលោកលន់-ណុលបានរិះរកផែនការជាច្រើនដើម្បីធ្វើការតស៊ូ បើសិនជាពួកបារាំងមិនព្រមទទួលកិច្ចសន្យាតាមលក្ខខណ្ឌរបស់ពួកទ្រង់។
[[ឯកសារ:02-Independence Monument Phnom Penh-nX-3.jpg|រូបភាពតូច|វិមានឯករាជ្យកម្ពុជា កសាងដើម្បីរំដោះប្រទេសកម្ពុជាចេញពីអាណានិគមនិយមបារាំងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣]]
ព្រះសីហនុកំពុងបង្កើតល្បែងភ្នាល់ធំមួយ ចំពោះពួកបារាំងវិញអាចដកព្រះអង្គចេញដោយដាក់ជំនួសស្ដេចមួយទៀតដែលងាយបង្វិលបានតាមចិត្ត ក៏ពិតមែន តែស្ថានភាពកងទ័ពនៅពេលនោះនឹងអាចធ្វើអោយខ្ទេចខ្ទាំឥណ្ឌូចិនទាំងមូល ក្រោយមកទៀតរដ្ឋាភិបាលបារាំងនៅថ្ងៃ ៣ កក្កដា ឆ្នាំ ១៩៥៣ បានប្រកាសខ្លួនរួចរាល់ដើម្បើប្រគល់ឯករាជ្យភាពពេញលេញដល់រដ្ឋទាំងបីមាន កម្ពុជា វៀតណាម លាវ។ ព្រះសីហនុបានទទូចលើលក្ខខណ្ឌផ្ទាល់របស់ព្រះអង្គ ដែលរួមមានការគ្រប់គ្រងពេញទីខាង ការពារជាតិ នគរបាល តុលាការ និង បញ្ហាហិរញ្ញវត្ថុ។ ពួកបារាំងបានប្រគល់អោយ: នគរបាល និងតុលាការត្រូវបានផ្ទេរមកនៅក្រោមការគ្រប់គ្រងរបស់កម្ពុជានៅចុងខែ សីហា ហើយនៅក្នុងខែ តុលា ប្រទេសនេះបានក្ដោបក្ដាប់ការបញ្ជាកងកម្លាំងទ័ពរបស់ខ្លួនពេញទី។ ព្រះបាទសីហនុ កាលណោះបានក្លាយជាវីរបុរសនៅក្នុងកែវភ្នែកនៃប្រជាជនរបស់ព្រះអង្គ និងបានត្រឡប់មកភ្នំពេញវិញដោយជ័យជម្នះ ហើយថ្ងៃឯករាជ្យគឺត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣។ ការគ្រប់គ្រងបញ្ហានានាដែលសេសសល់កំពុងតែជះឥទ្ធិពលដល់អធិបតេយ្យភាព ដូចជាកិច្ចការហិរញ្ញវត្ថុ និង ថវិកា ត្រូវបានហុចបន្តដល់រដ្ឋកម្ពុជាថ្មីនៅឆ្នាំ ១៩៥៤។
== ព្រះមហាក្សត្រសោយរាជ្យក្នុងសម័យអាណានិគម ==
{| width=100% class="wikitable"
|colspan="7" style="background-color:white" width=9% |'''ព្រះរាជាសោយរាជ្យនៅសម័យអាណានិគមបារាំង'''
! style="background-color:white" width=9% | ព្រះឆាយាល័ក្ខណ៍
! style="background-color:white" width=9% | ព្រះនាមសម្រាប់រាជ្យ
! style="background-color:white" width=9% | ព្រះនាមផ្ទាល់
! style="background-color:white" width=9% | ប្រសូត
! style="background-color:white" width=9% | រជ្ជកាល
! style="background-color:white" width=9% | សោយ្យទីវង្គត
|align="center"|[[File:King Norodom.jpg|90px]]
|align="center"|[[នរោត្ដម]]
''ព្រះបាទសម្ដេចនរោត្តម''
|align="center"| អង្គច្រលឹង រឺ អង្គវត្តី
|align="center"|កុម្ភៈ ១៨៣៤
|align="center"|១៨៦០ - ១៩០៤
|align="center"|២៤ មេសា ១៩០៤
|align="center"|[[File:Prince Sisawat.jpg|90px]]
|align="center"|[[ស៊ីសុវត្ថិ]]
''ព្រះបាទសម្ដេចស៊ីសុវត្ថិ''
|align="center"| ស៊ីសុវត្ថិ
|align="center"|០៧ កញ្ញា ១៨៤០
|align="center"|១៩០៤ - ១៩២៧
|align="center"|០៩ សីហា ១៩២៧
|align="center"|[[File:Sisowath Monivong.jpg|90px]]
|align="center"|[[ស៊ីសុវត្ថិ មុនីវង្ស]]
''ព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្ស ''
|align="center"| ស៊ីសុវត្ថិ មុនីវង្ស
|align="center"|២៧ ធ្នូ ១៨៧៥
|align="center"|១៩២៧ - ១៩៤១
|align="center"|២៤ មេសា ១៩៤១
|align="center"|[[File:Norodom Sihanouk 1956.jpg|90px]]
|align="center"|[[នរោត្តម សីហនុ]]
''ព្រះបាទសម្ដេចនរោត្តមសីហនុ''
|align="center"| នរោត្តម សីហនុ
|align="center"|៣១ តុលា ១៩២២
|align="center"|២៥ មេសា ១៩៤១ - ០២ មីនា ១៩៥៥
|align="center"| ១៥ តុលា ២០១២
'''ឯកសារពិគ្រោះ៖'''
ក្នុងសម័យអាណានិគមបារាំង មានព្រះមហាក្សត្រ ៤ ព្រះអង្គ ដែលបានឡើងគ្រងរាជ្យបន្តបន្ទាប់គ្នាគឺ៖
* ព្រះបាទ[[នរោត្ដម]] (១៨៥៩-១៩០៤)
* ព្រះបាទ[[ស៊ីសុវត្ថិ]] (១៩០៤-១៩២៧)
* ព្រះបាទ[[ស៊ីសុវត្ថិ មុនីវង្ស|ស៊ីសុវតិ្ថ-មុនីវង្ស]] (១៩២៧-១៩៤១)
* ព្រះបាទ[[នរោត្ដម សីហនុ|នរោត្តម-សីហនុ]] (១៩៤១-១៩៥៥)
==ឯកសារពិគ្រោះ==
*សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ ២០០០
*[[រឿងភូមិតិរច្ឆាន]] ដោយ[[ឌឹក គាម|ឌឹក-គាម]] និង [[ឌៀក អំ|ឌៀក-អំ]] ឆ្នាំ ១៩៧១
*សៀវភៅសិក្សាសង្គម (ភូមិវិទ្យា+ប្រវត្តិវិទ្យា) ថ្នាក់ទី ៧ របស់ក្រសួងអប់រំយុវជន និង កីឡា (១៩៩៧)។
{{Reflist}}
*{{loc}} – [http://countrystudies.us/cambodia/ កម្ពុជា]
==តំណខាងក្រៅ==
*[http://angkor1431.tripod.com/index/id21.html សឺង ង៉ុកថាញ់] {{Webarchive|url=https://web.archive.org/web/20110515092807/http://angkor1431.tripod.com/index/id21.html |date=15 ឧសភា 2011 }}
*[http://freepages.genealogy.rootsweb.com/~royalty/cambodia/persons.html ពង្សាវលីវិជ្ជាខ្មែរ] {{Webarchive|url=https://web.archive.org/web/20180425132057/http://freepages.genealogy.rootsweb.com/~royalty/cambodia/persons.html |date=25 មេសា 2018 }}
{{ចក្រភពនាយសមុទ្ររបស់បារាំង}}
{{កម្ពុជា}}
{{coord missing}}
{{DEFAULTSORT:Cambodia, French Protectorate of}}
[[Category:ប្រវត្តិសាស្ត្រខ្មែរ]]
[[Category:អតីតអាណានិគមបារាំង]]
[[Category:អតីតប្រទេសនៅអាស៊ីអាគ្នេយ៍]]
[[Category:សតវត្សទី១៩នៅកម្ពុជា]]
[[ចំនាត់ថ្នាក់ក្រុម:ប្រវត្តិសាស្ត្រខ្មែរ]]
==មើលផងដែរ==
*[[កម្ពុជាសម័យឧដុង្គ]]
*[[ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា]]
*[[ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)|សង្គមរាស្ត្រនិយម]]
emzq5ldhair0bsfq4ay1teaq85at4lr
ព្រះសិវៈ
0
13118
336793
332758
2026-06-19T15:40:28Z
~2026-34734-43
51564
336793
wikitext
text/x-wiki
{| class="infobox" style="width:1em;"
|- style="text-align:center;"
|style="background: #F9CCCA;" colspan="2"|ព្រះសិវៈ
|- style="text-align:center;"
| colspan="2" |[[ឯកសារ:Cambodian - Shiva and Uma on the Bull Nandi - Walters 542947.jpg|រូបភាពតូច]]
|- style="text-align:center;"
|style="background: #ABCDEF;" colspan="5" | ចម្លាក់ឧមាវិមេស្វរៈ
|- style="background: #f1f5fc;"
|- style="vertical-align:center;"
|'''លំនៅស្ថាន'''
| កំពូលភ្នំកៃលាស
|- style="vertical-align:center;"
|'''សាស្ត្រាវុធក្នុងដៃ'''
| [[ត្រីសូល៍]] [[ខ្សែផ្គាំ]] [[ដំបង]]
|- style="vertical-align:center;"
|'''[[សក្តិ|មហេសី]] '''
|[[ព្រះម៉ែបវ៌តី|នាងឧមា]] នាងគៅរី នាង[[សក្តិ|កុមារី]] នាង[[សក្តិ|ទេវី]]
[[ព្រះម៉ែកាលី|នាងកាលី]] នាងចន្ទី
[[ព្រះម៉ែទុគា|នាងទុគ៌ា]]
[[ព្រះម៉ែគង្គា]]<ref>{{Cite web |title=11 Mutual curses of Lakshmi, Saraswati and Ganga land them in Bharata Varsha |url=https://kamakoti.org/kamakoti/brahma%20vaivartha/bookview.php?chapnum=11 |archive-url=https://web.archive.org/web/20251012232838/https://kamakoti.org/kamakoti/brahma%20vaivartha/bookview.php?chapnum=11 |archive-date=2025-10-12 |access-date=2026-03-06 |website=www.kamakoti.org |language=en}}</ref>
|- style="vertical-align:center;"
|'''យាន្តជំនិះ'''
| [[គោនិន្ទ]]
|- style="vertical-align:center;"
|'''ទម្រង់ព្រះភ័ក្រ្ត'''
| ភ្នែកបី កខៀវ
|- style="vertical-align:center;"
|'''ពណ៌សម្បុរ'''
| កាយសម្បុរស
==ព្រះនាមផ្សេងៗ និងប្រវត្តិកំណើត<ref>និក្ខេបបទស្តីពី ព្រះឥសូរសម័យអង្គរ របស់មហាវិទ្យាបុរាណវិទ្យា ភ្នំពេញ ឆ្នាំ១៩៩៦-១៩៩៧ ទំព័រទី៧។</ref>==
=== រឿងព្រេងនិទានអំពីព្រះសិវៈ ===
'''ព្រះសិវៈ''' ឬ '''ព្រះឥសូរ''' មានន័យថា ព្រះអ្នកនាំមកនូវសេចក្តីក្សេមក្សាន្ត និងមេត្តាករុណា។ នៅក្នុងជំនឿព្រហ្មញ្ញសាសនា ព្រះសិវៈគឺជាអាទិទេពដ៏កំពូល ដែលមានតួនាទីទាំងក្នុងការបង្កើត និងការបំផ្លាញលោកធាតុ។ ព្រះនាមរបស់ទ្រង់មានការហៅខុសៗគ្នាជាច្រើន ដូចជា៖ ព្រះឥស្វរៈ, ព្រះឥសូរ, ព្រះរុទ្រៈ, ព្រះហរៈ, ព្រះឧគ្រៈ, ព្រះអឃោរៈ, ព្រះភៃរវៈ និងព្រះមហេស្វរៈ ជាដើម។
នៅក្នុងអំឡុងពេលដែលព្រះនរាយណ៍ (ឬព្រះវិស្ណុ) កំពុងផ្ទុំធ្វើសមាធិនៅលើផ្ទៃសមុទ្រអនន្តកាល យុគសម័យថ្មីនៃសកលលោកក៏បានចាប់ផ្តើមឡើង។ ពេលនោះ ព្រះព្រហ្មបានចាប់បដិសន្ធិឡើងចេញពីផ្កាឈូកដែលដុះចេញពីផ្ចិតរបស់ព្រះវិស្ណុ។ ថ្ងៃមួយ ព្រះព្រហ្ម និងព្រះវិស្ណុបានទាស់ទែងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយម្នាក់ៗសុទ្ធតែទាមទារតាំងខ្លួនជាអ្នកបង្កើតលោកដ៏កំពូលតែរៀងៗខ្លួន។ នៅក្នុងខណៈដែលកំពុងប្រកែកគ្នានោះ ស្រាប់តែមានសសរភ្លើងដ៏ធំសម្បើមមួយ បានផុសឡើងយ៉ាងអស្ចារ្យនៅចន្លោះអាទិទេពទាំងពីរ ដោយលាតសន្ធឹងយ៉ាងវែងអនន្តទៅក្នុងចក្រវាល។
ដើម្បីស្វែងរកប្រភពនៃសសរភ្លើងដ៏អាថ៌កំបាំងនេះ ព្រះព្រហ្មបានកាយឡាយអង្គជាសត្វហង្ស (ដែលជាយានជំនិះរបស់ទ្រង់) ហើយបានហោះឡើងទៅលើមេឃយ៉ាងខ្ពស់ ដើម្បីរកមើលផ្នែកខាងចុងនៃសសរលិង្គភ្លើងនោះ។ ចំណែកឯព្រះវិស្ណុវិញ បានแปลงកាយធ្វើជាជ្រូកព្រៃដ៏មានឫទ្ធិមួយមានឈ្មោះថា វារហៈ ហើយបានឈ្មុសឈ្លលទម្លុះដីចុះទៅក្រោម ដើម្បីតាមរកផ្នែកខាងគល់នៃសសរលិង្គនោះ។
អស់រយៈពេលរាប់ពាន់ឆ្នាំកន្លងផុតទៅ អាទិទេពទាំងពីរបានខិតខំស្វែងរកយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចរកឃើញចុង ឬគល់នៃសសរភ្លើងនោះឡើយ។ ដោយអស់មានចិត្តមានះ និងលះបង់នូវមានៈរៀងៗខ្លួន ព្រះព្រហ្ម និងព្រះវិស្ណុក៏បានត្រឡប់មកជួបគ្នានៅចំណុចកណ្តាលវិញ។ ព្រះរង្សីទាំងពីរបានទទួលស្គាល់ថា សសរលិង្គភ្លើងដ៏គ្មានទីបញ្ចប់នេះ គឺជាមហិទ្ធិឫទ្ធិដ៏ខ្ពង់ខ្ពស់បំផុត ដែលមានអំណាចលើសលប់ជាងខ្លួនទៅទៀត ហើយចាប់ពីពេលនោះមក អាទិទេពទាំងពីរក៏បានលុតជង្គង់ក្រាបថ្វាយបង្គំគោរពបូជាចំពោះសសរលិង្គ (សិវលិង្គ) នោះជារៀងរហូតមក។
==លក្ខណៈពិសេសសម្គាល់ព្រះសិវៈ==
ព្រះសិវៈ ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ សិវៈ មានន័យថា ករុណា ក្សេមចាកទុក្ខភ័យ។ ព្រះសិវៈ ឬព្រះឥសូរ កើតឡើងអំពីលោហិតដែលស្រក់ចាកចិញ្ចើមព្រះព្រហ្ម។
ព្រះឥសូរជាទេពបង្កើតលោកផង និងបំផ្លាញលោកផង។ ព្រះអង្គមានព្រះនេត្របី ហើយព្រះនេត្រទាំងនេះតំណាងឱ្យព្រះអាទិត្យ ព្រះច័ន្ទ និងព្រះអគ្គី ដែលបានផ្តល់ពន្លឺមកកាន់ផែនដី លំហអាកាស និងផ្ទៃមេឃ។ ព្រះអង្គអាចមើលឃើញបច្ចុប្បន្នកាល អតីកាល និងអនាគតកាលផងដែរ ព្រះនេត្រទី៣របស់ព្រះអង្គនៅលើថ្ងាសជាព្រះនេត្រដែលមានអំណាចដ៏អស្ចារ្យប៉ផុត។
មហេសីពីរអង្គគឺ៖ [[ព្រះម៉ែបវ៌តី|ព្រះម៉ែឧមា]]និង[[ព្រះម៉ែគង្គា]]<ref>{{Cite web|url=https://inbrindavan.com/saraswati-ganga-lakshmi/|title=Saraswati, Ganga & Lakshmi|last=Brinda|date=2020-03-09|language=en-US|accessdate=2025-11-23}}</ref> ព្រះសិវៈមានមហេសី៩អង្គមានដូចជា៖
*[[ព្រះម៉ែទុគា|នាងទុគា]]
*[[ព្រះម៉ែបវ៌តី|នាងឧមា]]
*[[ព្រះម៉ែបវ៌តី|នាងគោរី]]
*[[ព្រះម៉ែគង្គា|នាងគង្គា]]<ref>{{cite web | last=Rajendran | first=Abhilash | title=Story of Goddess Lakshmi, Ganga and Saraswati as Wives of Lord Vishnu | website=Hindu Blog | url=https://www.hindu-blog.com/2016/03/story-of-goddess-lakshmi-ganga-and.html | access-date=2025-11-23}}</ref>
*[[ព្រះម៉ែកាលី|នាងកាលី]]
*នាង[[ទេវី]]
*នាងកុមារី
*នាង[[ព្រះម៉ែចន្ទី|ចន្ទី]]
*នាង[[សក្តិ|មហាទេវី]]។
ទ្រង់មានបុត្រពីរអង្គគឺ៖
*[[ព្រះគណេស|ព្រះវិយនេស (គណេស)]]
*[[ព្រះស្កន្ទ|ព្រះកត្រិកេយ (ស្កន្ទកុមារ)]] ។
តាមគម្ពីរឫគ្វេទ ចែងថាព្រះសិវៈជាអាទិទេពបំផ្លាញលោក។ តែក្រោយមក នៅពេលមួយមានទំនាស់សាសនារវាង អ្នកគោរពព្រះព្រហ្ម អ្នកគោរពព្រះវិស្ណុ និងអ្នកគោរពព្រះសិវៈបានផ្ទុះឡើង ដោយសិវៈបរិស័ទ មានចំនួនច្រើនជាង បានទទួលជ័យជម្នៈ ទើបគេបន្ថែមងារថា ព្រះសិវៈជាអ្នកបង្កើតលោកផង និងបំផ្លាញលោកផង។
ព្រះសិវៈ ជាបិតារបស់ពិភពលោក ជាអ្នកកសាងពិភពលោក មានសេចក្ដីក្នុងគម្ពីរព្រាហ្មណ៍ឈ្មោះ សិវបុរាណណ៍ម និងឈ្មោះ កថាសរិតសាគរ សម្ដែងថា៖ «ទ្រង់វះសាច់ភ្លៅ ឱ្យឈាមហូរមួយតំណក់ស្រក់ចុះក្នុងទឹក កើតឡើងជាពងមួយ ហើយបែកទៅជាពីរចំហៀង មួយចំហៀងកើតជាសួគ៌លោក មួយចំហៀងទៀតកើតជាមនុស្សលោក ទើបកើតជាបុមៈ (បុរស)។ បុមៈនោះបង្កើតជាប្រជាបតីបង្កើតមនុស្សតៗមក»។ អាស្រ័យជំនឿថា ព្រះសិវៈជាបិតាលោក ទើបព្រាហ្មណ៍និយាយប្រឌិតសាងអនុស្សាវរីយ៍ទុកជាទីរលឹក គឺធ្វើរូបសិវលិង្គ (លិង្គព្រះឥសូរ) តម្កល់លើ ឧមាយោនី ទុកសម្រាប់ធ្វើពិធីសិវរាត្រី លាងបាប លាងចង្រៃឧបទ្រពទាំងឡាយ។ ព្រះនាងមហាទេវី។ព្រះឥសូរមានលក្ខណៈពិសេសសម្រាប់សម្គាល់ដូចខាងក្រោម៖
* ព្រះភក្ត្រមួយ ពេលខ្លះអាចបែងភាគជាមុខប្រាំ
* ព្រះសុរងពណ៌ខៀវ
* ព្រះកាយា(ខ្លួនប្រាណ) សម្បុរស
*ព្រះនេត្រ(ភ្នែក)បី ព្រះនេត្រពីរសធម្មតា ឯភ្នែកទីបីនៅចំកណ្ដាលថ្ងាសបិទជានិច្ច ក្រលេកឆេះហៅថាអគ្គិនេត្រ
* អម្ពរ(ស្លៀកពាក់) ស្បែកខ្លា ឬ ស្លៀក
* ព្រះហត្ថចួនពីរ ចួនដប់
* ទ្រង់កម្រងឆ្អឹងលលាដ៍ក្បាល សម្រាប់ជាគ្រឿងសម្គាល់រាប់កប្ប ឬ រាប់យុគ
* ទ្រង់[[នាគ]] ឬពស់ជាសង្វារ សម្រាប់ជាគ្រឿងសម្គាល់រាប់ឆ្នាំ
* ទ្រង់មួកមានព្រះចន្ទមួយជំនិតរាងកណ្ដៀវជាសម្រាប់គ្រឿងសម្គាល់រាប់ខែ
* ទ្រង់កេតនភណ្ឌដូចជា៖ ត្រីសូល៍ ខ្សែផ្គាំ គទា
* មានពាហនៈ គោនិន្ទ្រ(ព្រះគោ)ជាយានជំនិះ។
បុត្ររបស់ព្រះសិវៈ : ព្រះសិវៈមានបុត្រ២ព្រះអង្គ គឺ[[ព្រះស្កន្ទ]] ជាអទិទេពតំណាងអ្នកស្នេហាសង្គ្រាម [[ព្រះគណេស|និងគនេស]] ដែលមានខ្លួនជាមនុស្ស ក្បាលជាដំរី (បាក់ភ្លុកម្ខាង) ហើយមានមុខងារជាមេគណៈ នៃពួកទេព។ អាទិទេពទាំងពីរ គឺជាបុត្ររបស់ព្រះសិវៈ និងព្រះនាងទុគ៌ា។ ព្រះនាងទុគ៌ា គឺជាមហេសីដើមរបស់ព្រះសិវៈហើយព្រះនាងយល់ព្រមលោតចូលទៅក្នុងភ្លើងឲ្យគេបូជាជិវិតជាមួយស្វាមីដើម្បីបញ្ជាក់នូវភក្តីភាពរបស់ព្រះនាង។
== ស្ថាបត្យកម្ម ==
[[ឯកសារ:Vietnam_del_sud_o_cambogia,_shiva,_periodo_angkor,_xiii_secolo_01.jpg|រូបភាពតូច| '''ព្រះសិវៈ''' ឬ '''ព្រះឥសូរ''' [[សិល្បៈខ្មែរ|សិល្បៈខ្មែរបាពួន]].]]
{{commons category|Shiva|ព្រះសិវៈ}}
=== ការគោរពបូជាព្រះសិវៈ និងសិវលិង្គដ៏ស័ក្តិសិទ្ធិ ===
នៅក្នុងសង្គមខ្មែរបុរាណ '''ព្រះសិវៈ''' (ឬដែលគេនិយមហៅថា '''ព្រះឥសូរ''') គឺជាអាទិទេពដ៏មានឥទ្ធិពល និងទទួលបានការគោរពសក្ការបូជាខ្លាំងក្លំបំផុតនៅក្នុងព្រហ្មញ្ញសាសនា។ ឋានៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ទ្រង់ ត្រូវបានស្តែងឡើងយ៉ាងច្បាស់តាមរយៈស្ថាបត្យកម្មប្រាសាទបុរាណនានានៅទូទាំងប្រទេសកម្ពុជា ដែលភាគច្រើនលើសលប់ត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយទ្រង់។ នៅចំកណ្តាលតួប៉មប្រាសាទនៃតួប៉មកណ្តាល គេមិនសូវសាងសង់ព្រះសិវៈជាបដិមារូបរាងមនុស្សនោះទេ ប៉ុន្តែជាទូទៅគេតែងតម្កល់ ''សិវលិង្គ'' ដែលជានិមិត្តរូបតំណាងឱ្យថាមពលបុរសនៃសកលលោក ដោយដាក់បញ្ឈរនៅលើបល្ល័ង្ក ''យោនី'' ដែលជាតំណាងឱ្យព្រះឧទរដ៏ពិសិដ្ឋរបស់ព្រះនាងឧមា ជាមហេសី។ ការរួមផ្សំគ្នារវាងលិង្គ និងយោនីនេះ គឺជាទម្រង់និមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតនៃការបង្កើតលោកធាតុ និងការរីកចម្រើនលូតលាស់។
ផ្អែកតាមកំណត់ត្រាប្រវត្តិសាស្ត្របានបង្ហាញថា ចាប់តាំងពីដើមសតវត្សរ៍ទី១ នៃគ្រិស្តសករាជមក ជនជាតិខ្មែរនាសម័យបុរាណមានការពេញនិយមគោរពបូជាព្រះសិវៈ ខ្លាំងជាងព្រះអាទិទេពដទៃទៀតដែលហូរចូលមកពីប្រទេសឥណ្ឌា។ ប្រពៃណីនៃការឆ្លាក់សិវលិង្គតម្កល់លើយោនីព្រះនាងឧមា (ឬព្រះនាងទូគ៌ា) បានក្លាយជាក្បួនខ្នាតសិល្បៈដ៏រឹងមាំ ដែលត្រូវបានផ្ទេរ និងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនដោយក្រុមវិចិត្រករ និងជាងចម្លាក់ខ្មែរដ៏ចំណានៗនាសម័យអង្គរ។ នៅក្នុងយុគសម័យមាសនោះដែរ អាវុធត្រីសូល៍មុខ៣ ក៏ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាអាវុធប្រចាំកាយរបស់ព្រះសិវៈ និងជាវត្ថុស័ក្តិសិទ្ធិសម្រាប់ពួកព្រាហ្មណ៍និកាយសិវៈផងដែរ។
ទោះបីជាមានក្រុមមនុស្សខ្លះនាសម័យនោះ និយមគោរពបូជាព្រះព្រហ្ម ឬព្រះនរាយណ៍ (ព្រះវិស្ណុ) ក៏ដោយ ក៏ការកោតខ្លាច និងការថ្វាយបង្គំចំពោះព្រះសិវៈនៅតែមានកម្រិតខ្ពស់លើសលប់ជាងគេដដែល។ ឧត្តមភាពខាងជំនឿនេះ ត្រូវបានស្តែងចេញយ៉ាងច្បាស់នៅលើចម្លាក់លោតជាច្រើននាសម័យមុនអង្គរ។ នៅពេលដែលសិល្បករចង់បង្ហាញរូបរាងព្រះសិវៈជាមនុស្ស (បដិមានរូប) ពួកគេតែងតែឆ្លាក់បង្ហាញពីលក្ខណៈសម្គាល់ពិសេសៗ ដូចជា៖ ព្រះអាទិទេពដែលមានព្រះនេត្របី (ភ្នែកបី) មានផ្នួងសក់ខ្ពស់ (''ជដាមកុដ'') លំអដោយចំណិតព្រះច័ន្ទ ព្រះហស្តម្ខាងកាន់ខ្សែផ្គាំ និងគ្រងគ្រឿងអលង្ការរាជវង្សយ៉ាងស្កឹមស្កៃ។
=== លទ្ធិទេវរាជ និងព្រះបាទជ័យវរ្ម័នទី២ ===
នៅពេលឈានចូលដល់សម័យអង្គរ ការផ្លាស់ប្តូរដ៏ធំធេង និងជាប្រវត្តិសាស្ត្រមួយបានគ្របដណ្តប់លើប្រព័ន្ធគ្រប់គ្រងនយោបាយ និងជំនឿសាសនានៅក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយព្រះមហាក្សត្រដ៏មានកិត្តិនាមល្បីល្បាញ គឺ '''ព្រះបាទជ័យវរ្ម័នទី២'''។ សកម្មភាព និងស្នាព្រហស្តរបស់ព្រះអង្គ បានដក់ជាប់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរួមរបស់ប្រជាជាតិខ្មែរ និងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ឧត្តុង្គឧត្តមសម្រាប់មនុស្សជំនាន់ក្រោយៗមកទៀត។
យោងតាមសិលាចារឹក ''ស្តុកកក់ធំ'' បានបញ្ជាក់ថា នៅចុងសតវត្សរ៍ទី៨ ព្រះបាទជ័យវរ្ម័នទី២ បានបង្រួបបង្រួមទឹកដីខ្មែរដែលធ្លាប់តែបែកបាក់ និងកាត់ទងដោយសារការដណ្តើមអំណាចគ្នារវាងនគរតូចៗ ឱ្យមករួបរួមគ្នាតែមួយវិញ រហូតបង្កើតបានជាអាណាចក្រដ៏មានឥទ្ធិពលមួយនៅក្នុងតំបន់។ ដើម្បីពង្រឹងការបង្រួបបង្រួមជាតិដ៏ធំធេងនេះ និងដើម្បីប្រកាសឯករាជ្យភាពទាំងស្រុងពីការត្រួតត្រារបស់ពួកជ្វា ព្រះអង្គបានសម្រេចព្រះទ័យជ្រើសរើសយកខ្ពង់រាបដ៏ស័ក្តិសិទ្ធិនៃ '''ភ្នំគូលេន''' ដើម្បីរៀបចំមហាសន្និបាត និងប្រារព្ធពិធីបុណ្យដ៏ពិសិដ្ឋមួយនៅក្នុងឆ្នាំ '''៨០២ នៃគ្រិស្តសករាជ'''។
តាមរយៈព្រះរាជពិធីសាសនាដ៏ឧត្តុង្គឧត្តមនេះ ព្រះអង្គត្រូវបានប្រកាសឡើងជា ''ស្តេចចក្រពត្តិ'' (ស្តេចនៃស្តេច ឬអធិរាជនៃសកលលោក) ដោយបានរំដោះអាណាចក្រខ្មែរឱ្យរួចផុតពីស្ថានភាពជាប្រទេសចំណុះរបស់បរទេស។ ពិធីនេះបានបង្កើតឡើងនូវ '''លទ្ធិទេវរាជ''' (ស្តេចអាទិទេព) ដែលជាប្រព័ន្ធជំនឿមួយតភ្ជាប់ព្រះវិញ្ញាណនៃទេវៈមកក្នុងតួអង្គព្រះមហាក្សត្រតាមរយៈ ''សិវលិង្គ'' ដ៏ស័ក្តិសិទ្ធិប្រចាំរជ្ជកាល។ ចាប់តាំងពីពេលនោះមក អស់រយៈពេលរាប់សតវត្សរ៍ ព្រះមហាក្សត្រខ្មែរជំនាន់ក្រោយៗតែងតែយកតម្រាប់តាមគំរូប្រវត្តិសាស្ត្រនេះ ដោយបានកសាងប្រាសាទភ្នំ និងសិវលិង្គផ្ទាល់ខ្លួន ដើម្បីជាគ្រឿងបញ្ជាក់ពីភាពស្របច្បាប់ និងអំណាចស័ក្តិសិទ្ធិក្នុងការគ្រប់គ្រងទឹកដីនៃអាណាចក្រទាំងមូល។
== រូបភាព ==
<gallery>
ឯកសារ:Shiva Musée Guimet 22971.jpg
ឯកសារ:Vietnam del sud o cambogia, shiva, periodo angkor, xiii secolo 02.jpg
ឯកសារ:Shiva, Central Java, 8th-9th century, Honolulu Museum of Art.JPG
ឯកសារ:Cambodian - Shiva - Walters 542735.jpg
ឯកសារ:Shiva from Cambodia, Bayon style, 12th-13th century, bronze, HAA.JPG
ឯកសារ:British Museum Asia 47.jpg
ឯកសារ:នៅប្រាសាទអង្គរវត្ត៤៧ - at Angkor Wat 47.jpg
</gallery>
== ឯកសារយោង ==
{{Reflist}}
== មើលផងដែរ ==
*[[រឿងរាមកេរ្តិ៍]]
*[[របាំព្រះរាជទ្រព្យ]]
*[[ព្រះនាងហ្គ៉ាយ៉ាទ្រី]]
*[[នាគខ្មែរ និង នាគសាសនា]]
*[[ក្រុងរាពណ៍]]
*[[នាងមណ្ឌោលគីរី]]
*[[នាងកាមអគ្គីនាគ|នាងអគ្គីនាគ]]
*[[នាគក្បាលប្រាំបួន]]
*[[វត្តព្រះកែវមរកត]]
*[[ព្រហ្មញ្ញ សាសនា]]
*[[ហិណ្ឌូសាសនា]]
*[[នាគ]]
*[[ប្រាសាទខ្មែរនៅលើទឹកដីថៃ]]
*[[ប្រាសាទខ្មែរដែលបាត់បង់នៅប្រទេសថៃ]]
*[[រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ]]
*[[តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ]]
*[[ព្រះម៉ែនីវ៉ាន់|ព្រះម៉ែមុន្នីវ៉ាន់]]
*[[ព្រះម៉ែម៉ាណាសា |ព្រះម៉ែម៉ាណាសា (ម៉ូណាសា) ]]
*[[រាយព្រះនាមទេវតាចិន]]
*[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ]]
*[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ]]
*[[រាយព្រះនាមព្រះមហេសីព្រះមហាក្សត្រនៃឥណ្ឌាបុរាណ]]
*[[រាយព្រះនាមម្ចាស់ក្សត្រីនៃអធិរាជចិន]]
*[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា]]
*[[នាគក្បាលប្រាំបួន|ភុជង្គនាគ]]
*[[នាគក្បាលប្រាំបួន|កម្ពុជនាគរាជ]]
*[[កុម៉ែរាជ (រឿងនិទាន)|ព្រះថោង]]
*[[ព្រះបាទវិរូបក្ខ]]
nbrrnv0qe3ade73ltsm6hpa4qnuf18c
សម្ដេចព្រះភគវតី សិរីទេពទេវីនារីចក្រពត្តិ
0
28302
336795
336397
2026-06-19T17:25:11Z
Sreynaree1986
47227
Sreynaree1986 បានប្ដូរទីតាំង ទំព័រ [[សម្ដេចព្រះភគវតីសិរីទេពទេវីនារីចក្រពត្តិ]] ទៅ [[ព្រះវង្សក្សត្រី]]: កែតម្រូវព័ត៌មាន។
336397
wikitext
text/x-wiki
{{ទំព័រគំរូ:ព្រះមហេសីនិងបាទបរិចារិកានៃព្រះមហាក្សត្រកម្ពុជា}}
'''សម្ដេចព្រះភគវតីសិរីទេពទេវីនារីចក្រពត្តិ''' ឬ '''ព្រះវង្សក្សត្រី''' គឺជា[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|ព្រះរាជអគ្គមហេសី]]នៅព្រះបាទ[[ធម្មរាជាទី២]] [[ព្រះមហាក្សត្រកម្ពុជា|អតីតព្រះចៅក្រុងកម្ពុជាធិបតី]] [[សម័យកាលចតុមុខ]] ជាព្រះវររាជមាតានៅ[[ព្រះមហាក្សត្រកម្ពុជា|អតីតព្រះចៅក្រុងកម្ពុជាធិបតី]] [[សម័យកាលចតុមុខ]] គឺជាព្រះបាទ[[ឝ្រីឝៅគន្ធបទ|ស្រីសុគន្ធបទ]]។ <ref>https://km.wikibooks.org/wiki/%E1%9E%AF%E1%9E%80%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%94%E1%9E%BB%E1%9E%9A%E1%9E%9F%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/%E1%9E%95%E1%9F%82%E1%9E%93%E1%9E%8A%E1%9E%B8%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%92%E1%9E%98%E1%9F%92%E1%9E%98%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%B6</ref>
==ឯកសារយោង==
{{Reflist}}
*[[ព្រះរាជពង្សាវតារខ្មែរ (អង្គអេង)|ព្រះរាជពង្សាវតារខ្មែរ]]
*[[បទពង្សាវតារខ្មែរ]]
*ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ [[រស់ ចន្ទ្រាបុត្រ]]
*ឯកសារមហាបុរសខ្មែរ
== សូមមើលផងដែរ ==
* [[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា]]
* [[វីរនារីខ្មែរ]]
* [[ព្រះបរមរាជវាំងខ្មែរ]]
* [[លង្វែក|រាជធានីលង្វែក]]
{{commons category|សម្ដេចព្រះភគវតីសិរីទេពទេវីនារីចក្រពត្តិ}}
{{ទំព័រគំរូ:ព្រះមហេសីនៃព្រះមហាក្សត្រកម្ពុជា}}
[[ចំណាត់ថ្នាក់ក្រុម:រាជវង្សានុវង្សនៃព្រះរាជាណាចក្រកម្ពុជា]]
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីនៃកម្វុជទេឝ]]
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីខ្មែរ]]
[[ចំណាត់ថ្នាក់ក្រុម:រាជវង្សអង្គជ័យ]]
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីសម័យចតុមុខ]]
[[ចំណាត់ថ្នាក់ក្រុម:អ្នកសម័យចតុមុខ]]
[[ចំណាត់ថ្នាក់ក្រុម:ព្រះក្សត្រីយានីសម័យចតុមុខ]]
5dfish5obdan6ix4e8o86nfus5025g0
336797
336795
2026-06-19T17:27:36Z
Sreynaree1986
47227
Sreynaree1986 បានប្ដូរទីតាំង ទំព័រ [[ព្រះវង្សក្សត្រី]] ទៅ [[សម្ដេចព្រះភគវតី សិរីទេពទេវីនារីចក្រពត្តិ]]: កែតម្រូវព័ត៌មាន។
336397
wikitext
text/x-wiki
{{ទំព័រគំរូ:ព្រះមហេសីនិងបាទបរិចារិកានៃព្រះមហាក្សត្រកម្ពុជា}}
'''សម្ដេចព្រះភគវតីសិរីទេពទេវីនារីចក្រពត្តិ''' ឬ '''ព្រះវង្សក្សត្រី''' គឺជា[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|ព្រះរាជអគ្គមហេសី]]នៅព្រះបាទ[[ធម្មរាជាទី២]] [[ព្រះមហាក្សត្រកម្ពុជា|អតីតព្រះចៅក្រុងកម្ពុជាធិបតី]] [[សម័យកាលចតុមុខ]] ជាព្រះវររាជមាតានៅ[[ព្រះមហាក្សត្រកម្ពុជា|អតីតព្រះចៅក្រុងកម្ពុជាធិបតី]] [[សម័យកាលចតុមុខ]] គឺជាព្រះបាទ[[ឝ្រីឝៅគន្ធបទ|ស្រីសុគន្ធបទ]]។ <ref>https://km.wikibooks.org/wiki/%E1%9E%AF%E1%9E%80%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%94%E1%9E%BB%E1%9E%9A%E1%9E%9F%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/%E1%9E%95%E1%9F%82%E1%9E%93%E1%9E%8A%E1%9E%B8%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%92%E1%9E%98%E1%9F%92%E1%9E%98%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%B6</ref>
==ឯកសារយោង==
{{Reflist}}
*[[ព្រះរាជពង្សាវតារខ្មែរ (អង្គអេង)|ព្រះរាជពង្សាវតារខ្មែរ]]
*[[បទពង្សាវតារខ្មែរ]]
*ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ [[រស់ ចន្ទ្រាបុត្រ]]
*ឯកសារមហាបុរសខ្មែរ
== សូមមើលផងដែរ ==
* [[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា]]
* [[វីរនារីខ្មែរ]]
* [[ព្រះបរមរាជវាំងខ្មែរ]]
* [[លង្វែក|រាជធានីលង្វែក]]
{{commons category|សម្ដេចព្រះភគវតីសិរីទេពទេវីនារីចក្រពត្តិ}}
{{ទំព័រគំរូ:ព្រះមហេសីនៃព្រះមហាក្សត្រកម្ពុជា}}
[[ចំណាត់ថ្នាក់ក្រុម:រាជវង្សានុវង្សនៃព្រះរាជាណាចក្រកម្ពុជា]]
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីនៃកម្វុជទេឝ]]
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីខ្មែរ]]
[[ចំណាត់ថ្នាក់ក្រុម:រាជវង្សអង្គជ័យ]]
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីសម័យចតុមុខ]]
[[ចំណាត់ថ្នាក់ក្រុម:អ្នកសម័យចតុមុខ]]
[[ចំណាត់ថ្នាក់ក្រុម:ព្រះក្សត្រីយានីសម័យចតុមុខ]]
5dfish5obdan6ix4e8o86nfus5025g0
ដើមព្នៅ
0
38732
336794
327957
2026-06-19T15:55:00Z
~2026-34734-43
51564
336794
wikitext
text/x-wiki
'''''ដើមព្នៅ''''' ដែលគេស្គាល់ជាទូទៅថាជា '''bael''' (ឬ ''bili'' <ref name=":1">{{Cite web |title=FOI search results |url=http://www.flowersofindia.net/risearch/search.php?query=bili&stpos=0&stype=AND |url-status=dead |archive-url=https://web.archive.org/web/20170812230328/http://www.flowersofindia.net/risearch/search.php?query=bili&stpos=0&stype=AND |archive-date=12 August 2017 |access-date=20 January 2016 |website=flowersofindia.net |archivedate=12 សីហា 2017 |archiveurl=https://web.archive.org/web/20170812230328/http://www.flowersofindia.net/risearch/search.php?query=bili&stpos=0&stype=AND }}</ref> ឬ ''bhel'' <ref>{{Cite book|year=2020|title=Fruits of the Hawaiian Islands (original 1907)|isbn=1465583092|url=https://books.google.com/books?id=ZRN1DZJPhuMC}}</ref> ) ក៏ជា '''Bengal quince''', '''ផ្លែប៉ោមមាស''' <ref name="GRIN" /> '''ផ្លែក្រូចជូរចត់ជប៉ុន''' <ref name="UMelb">{{Cite web |title=M.M.P.N.D. - Sorting Aegle names |url=http://www.plantnames.unimelb.edu.au/Sorting/Aegle.html |access-date=20 January 2016 |website=unimelb.edu.au}}</ref> '''ផ្លែប៉ោមថ្ម''' <ref>{{Cite web |title=Bael: ''Aegle marmelos'' (L.) Correa |url=http://www.stuartxchange.org/Bael |website=Philippine Medicinal Plants}}</ref> <ref name="Orwa">{{Cite web |last=Orwa |first=C |date=2009 |title=Aegle marmelos |url=http://www.worldagroforestry.org/treedb/AFTPDFS/Aegle_marmelos.PDF |url-status=live |archive-url=https://web.archive.org/web/20160509095056/http://www.worldagroforestry.org/treedb/AFTPDFS/Aegle_marmelos.PDF |archive-date=9 May 2016 |website=Agroforestree Database:a tree reference and selection guide version 4.0}}</ref> ឬ '''ផ្លែប៉ោមឈើ''' <ref name="UMelb" /> គឺជាប្រភេទដើមឈើដែលមានដើមកំណើតនៅ ឧបទ្វីបឥណ្ឌា និង [[អាស៊ីអាគ្នេយ៍]] ។ <ref name="GRIN" /> វាមានវត្តមាននៅក្នុង [[ឥណ្ឌា|ប្រទេសឥណ្ឌា]] [[ប៉ាគីស្ថាន]] [[បង់ក្លាដែស]] <ref name="hort" /> [[ស្រីលង្កា]] និង [[នេប៉ាល់]] ។ <ref name="GRIN" /> <ref name="hort">{{Cite web |last=Misra KK |date=1999 |title=Bael |url=http://www.hort.purdue.edu/newcrop/CropFactSheets/bael.html |access-date=20 January 2016 |publisher=NewCROP, the New Crop Resource Online Program, Department of Horticulture and Landscape Architecture, Center for New Crops & Plant Products, Purdue University, W. Lafayette, IN}}</ref> ដើមឈើនេះត្រូវបានគេចាត់ទុកថាពិសិដ្ឋដោយ [[ហិណ្ឌូសាសនា|អ្នកកាន់សាសនាហិណ្ឌូ]] និង [[ព្រះពុទ្ធសាសនា|ពុទ្ធសាសនិក]] ។
== ការប្រើប្រាស់ ==
[[ឯកសារ:Aikya_Linga_in_Varanasi.jpg|រូបភាពតូច|ស្លឹកឈើប្រើក្នុងការថ្វាយបង្គំ [[ព្រះសិវលិង្គ|ព្រះឥសូរ]] ជារូបព្រះសិវៈ]]
=== ធ្វើម្ហូប ===
សម្បូរទៅដោយ វីតាមីន C, <ref name=":0">{{Cite book|title=The Complete Guide to Edible Wild Plants|year=2009|isbn=9781493018642|location=New York|pages=23|language=en-US}}</ref> ផ្លែអាចបរិភោគបានទាំងស្រស់ៗពីដើមឈើ ឬក្រោយពេល ហាលរួច ហើយផលិតជាស្ករគ្រាប់ កាហ្វេ ម្សៅ pulp ឬ ទឹកដម ។ <ref name="hort"/> ប្រសិនបើស្រស់ ទឹកត្រូវ ច្របាច់ និង ផ្អែម ដើម្បីធ្វើភេសជ្ជៈស្រដៀងនឹង ទឹកក្រូចឆ្មា ។ <ref name=":0" /> ទឹកនេះអាចយកទៅច្នៃជា ទឹកសាប ឬហៅថា ''bella pana'' ផងដែរ។
=== ឱសថបុរាណ ===
ស្លឹក សំបក ឫស ផ្លែ និងគ្រាប់ត្រូវបានប្រើប្រាស់ក្នុង ឱសថបុរាណ ដើម្បីព្យាបាលជំងឺផ្សេងៗ។ <ref name="hort"/> <ref>{{Cite book|date=2023|title=Prime Ayurvedic Plant Drugs|page=77|isbn=978-3-031-22074-6}}</ref>
== នៅក្នុងវប្បធម៌ ==
វាត្រូវបានគេចាត់ទុកថាជាដើមឈើដ៏ពិសិដ្ឋមួយរបស់សាសនាហិណ្ឌូ <ref>{{Cite book|title=Medicinal Plants Cultivation & Their Uses|date=2002|isbn=9788178330969|page=159|url=https://books.google.com/books?id=nYyuAwAAQBAJ}}</ref> (គេស្គាល់ជា [[សំស្ក្រឹត|ភាសាសំស្ក្រឹត]] ថា बिल्व ពិល្វ ) ហើយដូច្នេះគេប្រើក្នុងពិធីសាសនាហិណ្ឌូ។ <ref>{{Cite book|title=Spiritual Gardening: Creating Sacred Space Outdoors|date=2003|isbn=9781930722248|url=https://books.google.com/books?id=olAvkAfA3zIC}}</ref> <ref name="bakh">{{Cite book|title=Foods That Heal|date=1995|isbn=9788122200331|pages=28–30|url=https://books.google.com/books?id=jyqzV-tcDRQC}}</ref> ភស្ដុតាងដំបូងបង្អស់នៃសារៈសំខាន់ខាងសាសនា វាលេចឡើងនៅក្នុង''ស្រីសុក្តា''នៅក្នុងគម្ពីរឫគ្វេទ ដែលគោរពរុក្ខជាតិនេះជាកន្លែងស្នាក់នៅរបស់ព្រះ [[ព្រះម៉ែលក្ម្សី|លក្ស្មី]] ដែលជាអាទិទេពនៃទ្រព្យសម្បត្តិនិងភាពរុងរឿង។ <ref>{{Cite book|title=The Astrological Magazine, Volume 92|date=2003|page=48|url=https://books.google.com/books?id=s7Z-AAAAMAAJ}}</ref> ដើមព្នៅក៏ត្រូវបានគេចាត់ទុកថាជាការចាប់បដិសន្ធិរបស់ព្រះ សាស្តា ដែរ។ <ref>{{Cite book|title=The Handbook of Tibetan Buddhist Symbols|url=https://books.google.com/books?id=Sp1BCwAAQBAJ&q=bel+tree+parvati&pg=PT70|isbn=9780834824232|date=2003-10-14}}</ref> ដើមព្នៅអាចត្រូវបានគេឃើញជាធម្មតានៅជិតប្រាសាទហិណ្ឌូ និងសួនច្បារផ្ទះ។ <ref>{{Cite book|title=Micropropagation of Woody Trees and Fruits Volume 75 of Forestry Sciences|date=2012|isbn=9789401001250}}</ref> វាត្រូវបានគេជឿថា [[ព្រះសិវៈ]] ចូលចិត្តដើមឈើព្នៅរហូតដល់ចំណុចមួយនៃការទទួលបាន बिल्वदण्ड ''ពិល្វទណ្ឌ'' ឬ "bel- staffed " ។ <ref name="SED" /> ស្លឹក និងផ្លែរបស់វានៅតែដើរតួយ៉ាងសំខាន់ក្នុងការថ្វាយបង្គំទ្រង់ពីព្រោះរូបរាងស្លឹកបីត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃ[[ព្រះត្រីមូរតិ]]។ ជំនឿមួយទៀតគឺរូបរាងស្លឹកត្របែកជានិមិត្តរូបនៃភ្នែកបីរបស់ [[ព្រះសិវៈ|ព្រះសិវៈ]] ។ <ref name=":1"/> <ref>{{Cite book|title=Edible Medicinal And Non-Medicinal Plants: Volume 4, F0000000000ruits Volume 4 of Edible Medicinal and Non-medicinal Plants: Fruits|date=2012|isbn=9789400740532|page=613|url=https://books.google.com/books?id=c4KuB3iGmbwC}}</ref> <ref>{{Cite book|title=Plant myths and traditions in India|date=1971|location=Leiden|page=21}}</ref>
== ឯកសារយោង ==
75df5wflu5d90o5555nkvxln8mwq8m0
ង្វៀង ផុក ង៉ុក វ៉ាង
0
39788
336790
321181
2026-06-19T13:05:27Z
Sreynaree1986
47227
Sreynaree1986 បានប្ដូរទីតាំង ទំព័រ [[សម្ដេចព្រះភគវតី វីរក្សត្រី អង្គចូវ]] ទៅ [[ង្វៀង ផុក ង៉ុក វ៉ាង]]: កែតម្រូវព័ត៌មាន។
321181
wikitext
text/x-wiki
{{Infobox monarch
| name = សម្ដេចព្រះភគវតីព្រះស្រីវរក្សត្រី (អង្គចូវ)
| reign = ១៦១៨-១៦២៧
| spouse = ព្រះបាទ[[ជ័យជេស្ឋាទី២]]
| issue = សម្ដេចព្រះភគវតី អង្គគុន(អង្គចន្ទវត្តី)
| posthumous name = សម្ដេចព្រះភគវតី វីរក្សត្រី
| predecessor = សម្ដេចព្រះភគវតី សុជាតិជាតាមហាក្សត្រី
| successor = អ្នកម្នាងយួរវត្តី ឬ បុប្ផាវត្តី
| religion = [[ព្រះពុទ្ធសាសនានៅវៀតណាម|ព្រះពុទ្ធសាសនា]][[មហាយាន]]
||father=[[ង្វៀន ហ្វុកង្វៀន]]|mother=ម៉ាក់ ធីសាយ}}
'''សម្ដេចព្រះភគវតីព្រះស្រីវរក្សត្រី ''' ឬ '''អង្គចូវ''' ([[ភាសាវៀតណាម]]: Công nữ Ngọc Vạn, ១៦០៥–១៦៥៦)គឺ [[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|សម្តេចព្រះរាជអគ្គមហេសី]]នៃ[[ជ័យជេស្ឋាទី២|ព្រះបាទជ័យជេស្ឋាទី២]] [[បញ្ជីព្រះមហាក្សត្រកម្ពុជា|ព្រះមហាក្សត្រកម្ពុជា]][[សម័យឧដុង្គ]] សម្តេចរាជបុត្រីស្ដេចអធិរាជអណ្ណាម ព្រះចៅក្រុងហ្វេ (Huế) ព្រះនាម "សៃវួង" (Sai Vuong) នាងមានរាជបុត្រីគឺ សម្ដេចព្រះភគវតី អង្គគុន(អង្គចន្ទវត្តី)[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|សម្តេចព្រះរាជអគ្គមហេសី]] នៃ[[បទុមរាជាទី១|ព្រះបាទបទុមរាជាទី១]] ។<ref name=Jacobsen>{{cite book |last=Jacobsen |first=Trudy |year=2008 |title=Lost Goddesses: The Denial of Female Power in Cambodian History |publisher=NIAS Press |isbn=978-87-7694-001-0}}</ref>
== សម្តេចព្រះរាជអគ្គមហេសី ==
ព្រះបាទ[[ជ័យជេស្ឋាទី២]] ពីឆ្នាំ ១៦១៨-១៦២២ ថា ជារជ្ជកាលមួយដែលកម្ពុជារងឥទិ្ធ ពលជាខ្លាំងពី[[អាណាចក្រអយុធ្យា|ប្រទេសសៀម]]។ ដោយមិនចង់អោយប្រទេសបន្តរណបសៀមព្រះបាទ[[ជ័យជេស្ឋាទី២]] បានកាត់ផ្ដាច់វប្បធម៌និងឥទិ្ធពលពី[[អាណាចក្រអយុធ្យា|ប្រទេសសៀម]] ដោយចងមេត្រីភាពស្អិត រមួតជាមួយអាណ្ណាម។ ព្រះអង្គបានទទួលយកនារីម្នាក់ជាកូនស្ដេចអាណ្ណាម ធ្វើជាភរិយា។ ព្រះបាទ[[ជ័យជេស្ឋាទី២]] ក៏បានទទួលយកបុត្រីស្ដេចអាណ្ណាម ធ្វើជាព្រះជាយា ហើយលើកអ្នកអង្គចូវ ឲ្យឡើងជា[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|អគ្គមហេសី]] ។ ក្សត្រីយ៍អង្គនេះ មានសម្ពស្សល្អណាស់ ហើយចេះធ្វើអោយព្រះរាជាស្រឡាញ់និងស្ដាប់បង្គាប់។ គេបានចាត់ទុកទំនាក់ទំនងរវាងព្រះរាជាអាណ្ណាមជាមួយព្រះរាជាកម្ពុជាចាប់ផ្ដើមកើនឡើងត្រឹមពេលដែលក្សត្រីយ៍រូបនេះ យាងមកដល់ព្រះរាជវាំងកម្ពុជា ។ ព្រះអង្គមានបុត្រីមួយអង្គជាមួយស្ដេចស្រីអង្គចូវ ។ ព្រះអង្គទ្រង់លើកអ្នកអង្គចូវ ព្រះរាជបុត្រីអាណ្ណាមឲ្យឡើងជាអគ្គមហេសី។ <ref>https://wmc.org.kh/article/71007/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9F%96%E1%9E%8F%E1%9E%BE%E1%9E%9F%E1%9F%92%E1%9E%8A%E1%9F%81/{{Dead link|date=មករា 2025 |bot=InternetArchiveBot |fix-attempted=yes }}</ref><ref>https://lokbongrattanak.wordpress.com/2017/11/08/phreah-cheychetha-the-2nd-and-the-abandon-siam-after-lost-in-vietnam-trick/</ref>
== ឯកសារយោង ==
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីខ្មែរ]]
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីនៃកម្វុជទេឝ|*]]
[[ចំណាត់ថ្នាក់ក្រុម:ជនជាតិវៀតណាម]]
ilr4vwy7hv3tilpmeiow4q3p576cxxv
336799
336790
2026-06-19T18:13:40Z
Sreynaree1986
47227
ព្រះរាជជីវប្រវត្តិ
336799
wikitext
text/x-wiki
{{Infobox royalty
| name = សម្ដេចព្រះភគវតីព្រះស្រីវរៈក្សត្រី
ព្រះអង្គចូវ
(ង្វៀង ផុក ង៉ុក វ៉ាង)
| title =
| image =
| caption =
| succession = [[បញ្ជីរាយព្រះនាមព្រះរាជអគ្គមហេសីនៃព្រះរាជាណាចក្រកម្ពុជា|ព្រះរាជអគ្គមហេសីក្រុងកម្ពុជាធិបតី]]
([[សម័យកាលឧដុង្គ]])
| reign-type =
| reign = ១៦១៨-១៦២៧
| coronation =
| predecessor = [[សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ]]
([[សម័យកាលស្រីសន្ធរ]])
| successor = [[អ្នកម្នាងសុខ]]
(តំណែងបាទបរិចារិកា)
| birth_style =
| birth_date =
| birth_place = Đàng Trong
រាជាណាចក្រ[[អណ្ណាម]]
| death_date =
| house = រាជវង្សង្វៀន {{small|(ដោយកំណើត)}}
រាជវង្សកម្វុជទេឝ {{small|(ដោយរៀបអភិសេក)}}
| death_place =
| spouse = ព្រះបាទ[[ជ័យជេស្ឋាទី២]]
| issue = [[សម្ដេចព្រះអគ្គមហេសីព្រះវរក្សត្រីស្រីចក្រពត្តិរាជ|អង្គបុប្ផាវត្តី]]
[[អ្នកម្នាងយួរវត្តី|អង្គចន្ទវត្តី]]
| father = [[ង្វៀន ហ្វុកង្វៀន]] {{small|(ស្ដេចយួន)}}
| mother = Mạc Thị Giai
| religion = [[ព្រះពុទ្ធសាសនានៅវៀតណាម|ព្រះពុទ្ធសាសនានិកាយមហាយានបែបយួន]]
សាសនាប្រជាប្រិយបែបយួន
{{ទំព័រគំរូ:ព្រះមហេសីនិងបាទបរិចារិកានៃព្រះមហាក្សត្រកម្ពុជា}}
'''សម្ដេចព្រះភគវតីព្រះស្រីវរក្សត្រី ''' ឬ '''ព្រះអង្គចូវ''' (ព្រះនាមដើម '''ង្វៀង ផុក ង៉ុក វ៉ាង''';[[ភាសាវៀតណាម]]: Nguyễn Phúc Ngọc Vạn) គឺជា[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|សម្ដេចព្រះរាជអគ្គមហេសី]][[ជនជាតិវៀតណាម|ជនជាតិយួន]]នៃព្រះបាទសម្ដេច[[ជ័យជេស្ឋាទី២|ព្រះបាទជ័យជេស្ឋាទី២]] [[រាជានិយមកម្ពុជា|អតីតព្រះចៅក្រុងកម្ពុជាធិបតី]][[សម័យឧដុង្គ|សម័យកាលឧដុង្គ]] ព្រះរាជធីតានៃ ស្ដេចអធិរាជអណ្ណាម ព្រះចៅក្រុងហ្វេ (Huế) ព្រះនាម "[[ង្វៀន ហ្វុកង្វៀន|សៃវួង]]" (Sai Vuong) ជាព្រះវររាជមាតានៃ[[សម្ដេចព្រះអគ្គមហេសីព្រះវរក្សត្រីស្រីចក្រពត្តិរាជ|ព្រះអង្គបុប្ផាវត្តី]] ( ជា[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|សម្ដេចព្រះរាជអគ្គមហេសី]]នៃព្រះបាទសម្ដេច[[បទុមរាជាទី១|ព្រះបាទបទុមរាជា អង្គនន់]] ) និង[[អ្នកម្នាងយួរវត្តី|ព្រះអង្គចន្ទវត្តី]] ( ជា[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|ព្រះទេពី]]នៃ[[ឧទ័យរាជា|ព្រះឧភយោរាជឧទ័យរាជា]]និង[[បរមរាជសម្ភារ|ព្រះរាជសម្ភារ ពញាតូ]] )។<ref name=Jacobsen>{{cite book |last=Jacobsen |first=Trudy |year=2008 |title=Lost Goddesses: The Denial of Female Power in Cambodian History |publisher=NIAS Press |isbn=978-87-7694-001-0}}</ref>
== សម្តេចព្រះរាជអគ្គមហេសី ==
ព្រះបាទ[[ជ័យជេស្ឋាទី២]] ពីឆ្នាំ ១៦១៨-១៦២២ ថា ជារជ្ជកាលមួយដែលកម្ពុជារងឥទិ្ធ ពលជាខ្លាំងពី[[អាណាចក្រអយុធ្យា|ប្រទេសសៀម]]។ ដោយមិនចង់អោយប្រទេសបន្តរណបសៀមព្រះបាទ[[ជ័យជេស្ឋាទី២]] បានកាត់ផ្ដាច់វប្បធម៌និងឥទិ្ធពលពី[[អាណាចក្រអយុធ្យា|ប្រទេសសៀម]] ដោយចងមេត្រីភាពស្អិត រមួតជាមួយអាណ្ណាម។ ព្រះអង្គបានទទួលយកនារីម្នាក់ជាកូនស្ដេចអាណ្ណាម ធ្វើជាភរិយា។ ព្រះបាទ[[ជ័យជេស្ឋាទី២]] ក៏បានទទួលយកបុត្រីស្ដេចអាណ្ណាម ធ្វើជាព្រះជាយា ហើយលើកអ្នកអង្គចូវ ឲ្យឡើងជា[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|អគ្គមហេសី]] ។ ក្សត្រីយ៍អង្គនេះ មានសម្ពស្សល្អណាស់ ហើយចេះធ្វើអោយព្រះរាជាស្រឡាញ់និងស្ដាប់បង្គាប់។ គេបានចាត់ទុកទំនាក់ទំនងរវាងព្រះរាជាអាណ្ណាមជាមួយព្រះរាជាកម្ពុជាចាប់ផ្ដើមកើនឡើងត្រឹមពេលដែលក្សត្រីយ៍រូបនេះ យាងមកដល់ព្រះរាជវាំងកម្ពុជា ។ ព្រះអង្គមានបុត្រីមួយអង្គជាមួយស្ដេចស្រីអង្គចូវ ។ ព្រះអង្គទ្រង់លើកអ្នកអង្គចូវ ព្រះរាជបុត្រីអាណ្ណាមឲ្យឡើងជាអគ្គមហេសី។ <ref>https://wmc.org.kh/article/71007/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9F%96%E1%9E%8F%E1%9E%BE%E1%9E%9F%E1%9F%92%E1%9E%8A%E1%9F%81/{{Dead link|date=មករា 2025 |bot=InternetArchiveBot |fix-attempted=yes }}</ref><ref>https://lokbongrattanak.wordpress.com/2017/11/08/phreah-cheychetha-the-2nd-and-the-abandon-siam-after-lost-in-vietnam-trick/</ref>
== ព្រះរាជឥស្សរិយយស ==
* ង្វៀង ផុក ង៉ុក វ៉ាង : ព្រះរាជបុត្រីនៃព្រះចៅក្រុងហ្វេ [[ង្វៀន ហ្វុកង្វៀន]]។
* ព្រះអង្គចូវ : នៃព្រះអង្គម្ចាស់[[ជ័យជេស្ឋាទី២|ជ័យចេស្ដា]]។
* ព្រះមហាក្សត្រី អង្គចូវ : ព្រះទេពីនៃព្រះឧភយោរាជ[[ជ័យជេស្ឋាទី២|ជ័យចេស្ដា]]។
* សម្ដេចព្រះភគវតីព្រះស្រីវរក្សត្រី : [[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|សម្ដេចព្រះរាជអគ្គមហេសី]]នៃ[[ជ័យជេស្ឋាទី២ព្រះបាទសម្ដេចព្រះជ័យជេស្ឋាធិរាជ រាមាធិបតី]] [[រាជានិយមកម្ពុជា|ព្រះចៅក្រុងកម្ពុជាធិបតី]]។
* សម្ដេចព្រះទាវធីតាមហារាជជននី : សម្តេចព្រះវររាជនីក្រុងកម្ពុជាធិបតី
== ព្រះរាជវង្សានវង្ស ==
===ពង្សាវលី===
**ព្រះបិតាព្រះនាម ព្រះចៅក្រុងហ្វេ [[ង្វៀន ហ្វុកង្វៀន]]។ ។
***ព្រះរាជស្វាមី [[ជ័យជេស្ឋាទី២|ព្រះបាទសម្ដេចព្រះជ័យជេស្ឋាធិរាជ រាមាធិបតី]] [[រាជានិយមកម្ពុជា|ព្រះចៅក្រុងកម្ពុជាធិបតី]]។
****ព្រះរាជបុត្រី [[សម្ដេចព្រះអគ្គមហេសីព្រះវរក្សត្រីស្រីចក្រពត្តិរាជ|ព្រះអង្គបុប្ផាវត្តី]] និង[[អ្នកម្នាងយួរវត្តី|ព្រះអង្គចន្ទវត្តី]]។
*****ព្រះនត្តាព្រះនាម [[បទុមរាជាទី២|ព្រះស្រី ជ័យជេដ្ឋ ឬ បទុមរាជាទី២]]
{{ahnentafel top|width=100%}}
{{ahnentafel-compact5
|style=font-size: 90%; line-height: 110%;
|border=1
|boxstyle=padding-top: 0; padding-bottom: 0;
|boxstyle_1=background-color: #fcc;
|boxstyle_2=background-color: #fb9;
|boxstyle_3=background-color: #ffc;
|boxstyle_4=background-color: #bfc;
|boxstyle_5=background-color: #9fe;
|1= '''សម្ដេចព្រះភគវតីព្រះស្រីវរៈក្សត្រី'''
|2= ព្រះចៅក្រុងហ្វេ [[ង្វៀន ហ្វុកង្វៀន]]
|3= Mạc Thị Giai
|4= Nguyễn Hoàng
|5=
|6=
|7=
|8= Nguyễn Kim
|9=
|10=
|11=
|12=
|13=
|14=
|15=
|16= Nguyễn Văn Lưu
|17= Đỗ Thị Đức
|18=
|19=
|20=
|21=
|22=
|23=
|24=
|25=
|26=
|27=
|28=
|29=
|30=
|31=
{{ahnentafel bottom}}
==ឯកសារយោង==
{{Reflist}}
== សូមមើលផងដែរ ==
* [[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា]]
* [[ព្រះបរមរាជវាំងខ្មែរ]]
* [[វីរនារីខ្មែរ]]
{{commons category|ង្វៀង ផុក ង៉ុក វ៉ាង}}
{{ទំព័រគំរូ:ព្រះមហេសីនៃព្រះមហាក្សត្រកម្ពុជា}}
{{s-start}}
{{s-reg}}
{{s-bef|before=[[សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ]]
([[សម័យកាលស្រីសន្ធរ]])}}
{{s-ttl|title=[[បញ្ជីរាយព្រះនាមព្រះរាជអគ្គមហេសីនៃព្រះរាជាណាចក្រកម្ពុជា|ព្រះរាជអគ្គមហេសីកម្វុជទេឝ]]
([[សម័យកាលឧដុង្គ]])|years=១៦១៨-១៦២៧ }}
{{s-aft|after=[[អ្នកម្នាងសុខ]]
(តំណែងបាទបរិចារិកា)}}
{{s-end}}
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីខ្មែរ]]
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីនៃកម្វុជទេឝ|*]]
[[ចំណាត់ថ្នាក់ក្រុម:ជនជាតិវៀតណាម]]
rmwadfrxx5g2qdvyvqjlr6rkongg4z7
336800
336799
2026-06-19T18:14:51Z
Sreynaree1986
47227
/* ព្រះរាជឥស្សរិយយស */
336800
wikitext
text/x-wiki
{{Infobox royalty
| name = សម្ដេចព្រះភគវតីព្រះស្រីវរៈក្សត្រី
ព្រះអង្គចូវ
(ង្វៀង ផុក ង៉ុក វ៉ាង)
| title =
| image =
| caption =
| succession = [[បញ្ជីរាយព្រះនាមព្រះរាជអគ្គមហេសីនៃព្រះរាជាណាចក្រកម្ពុជា|ព្រះរាជអគ្គមហេសីក្រុងកម្ពុជាធិបតី]]
([[សម័យកាលឧដុង្គ]])
| reign-type =
| reign = ១៦១៨-១៦២៧
| coronation =
| predecessor = [[សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ]]
([[សម័យកាលស្រីសន្ធរ]])
| successor = [[អ្នកម្នាងសុខ]]
(តំណែងបាទបរិចារិកា)
| birth_style =
| birth_date =
| birth_place = Đàng Trong
រាជាណាចក្រ[[អណ្ណាម]]
| death_date =
| house = រាជវង្សង្វៀន {{small|(ដោយកំណើត)}}
រាជវង្សកម្វុជទេឝ {{small|(ដោយរៀបអភិសេក)}}
| death_place =
| spouse = ព្រះបាទ[[ជ័យជេស្ឋាទី២]]
| issue = [[សម្ដេចព្រះអគ្គមហេសីព្រះវរក្សត្រីស្រីចក្រពត្តិរាជ|អង្គបុប្ផាវត្តី]]
[[អ្នកម្នាងយួរវត្តី|អង្គចន្ទវត្តី]]
| father = [[ង្វៀន ហ្វុកង្វៀន]] {{small|(ស្ដេចយួន)}}
| mother = Mạc Thị Giai
| religion = [[ព្រះពុទ្ធសាសនានៅវៀតណាម|ព្រះពុទ្ធសាសនានិកាយមហាយានបែបយួន]]
សាសនាប្រជាប្រិយបែបយួន
{{ទំព័រគំរូ:ព្រះមហេសីនិងបាទបរិចារិកានៃព្រះមហាក្សត្រកម្ពុជា}}
'''សម្ដេចព្រះភគវតីព្រះស្រីវរក្សត្រី ''' ឬ '''ព្រះអង្គចូវ''' (ព្រះនាមដើម '''ង្វៀង ផុក ង៉ុក វ៉ាង''';[[ភាសាវៀតណាម]]: Nguyễn Phúc Ngọc Vạn) គឺជា[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|សម្ដេចព្រះរាជអគ្គមហេសី]][[ជនជាតិវៀតណាម|ជនជាតិយួន]]នៃព្រះបាទសម្ដេច[[ជ័យជេស្ឋាទី២|ព្រះបាទជ័យជេស្ឋាទី២]] [[រាជានិយមកម្ពុជា|អតីតព្រះចៅក្រុងកម្ពុជាធិបតី]][[សម័យឧដុង្គ|សម័យកាលឧដុង្គ]] ព្រះរាជធីតានៃ ស្ដេចអធិរាជអណ្ណាម ព្រះចៅក្រុងហ្វេ (Huế) ព្រះនាម "[[ង្វៀន ហ្វុកង្វៀន|សៃវួង]]" (Sai Vuong) ជាព្រះវររាជមាតានៃ[[សម្ដេចព្រះអគ្គមហេសីព្រះវរក្សត្រីស្រីចក្រពត្តិរាជ|ព្រះអង្គបុប្ផាវត្តី]] ( ជា[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|សម្ដេចព្រះរាជអគ្គមហេសី]]នៃព្រះបាទសម្ដេច[[បទុមរាជាទី១|ព្រះបាទបទុមរាជា អង្គនន់]] ) និង[[អ្នកម្នាងយួរវត្តី|ព្រះអង្គចន្ទវត្តី]] ( ជា[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|ព្រះទេពី]]នៃ[[ឧទ័យរាជា|ព្រះឧភយោរាជឧទ័យរាជា]]និង[[បរមរាជសម្ភារ|ព្រះរាជសម្ភារ ពញាតូ]] )។<ref name=Jacobsen>{{cite book |last=Jacobsen |first=Trudy |year=2008 |title=Lost Goddesses: The Denial of Female Power in Cambodian History |publisher=NIAS Press |isbn=978-87-7694-001-0}}</ref>
== សម្តេចព្រះរាជអគ្គមហេសី ==
ព្រះបាទ[[ជ័យជេស្ឋាទី២]] ពីឆ្នាំ ១៦១៨-១៦២២ ថា ជារជ្ជកាលមួយដែលកម្ពុជារងឥទិ្ធ ពលជាខ្លាំងពី[[អាណាចក្រអយុធ្យា|ប្រទេសសៀម]]។ ដោយមិនចង់អោយប្រទេសបន្តរណបសៀមព្រះបាទ[[ជ័យជេស្ឋាទី២]] បានកាត់ផ្ដាច់វប្បធម៌និងឥទិ្ធពលពី[[អាណាចក្រអយុធ្យា|ប្រទេសសៀម]] ដោយចងមេត្រីភាពស្អិត រមួតជាមួយអាណ្ណាម។ ព្រះអង្គបានទទួលយកនារីម្នាក់ជាកូនស្ដេចអាណ្ណាម ធ្វើជាភរិយា។ ព្រះបាទ[[ជ័យជេស្ឋាទី២]] ក៏បានទទួលយកបុត្រីស្ដេចអាណ្ណាម ធ្វើជាព្រះជាយា ហើយលើកអ្នកអង្គចូវ ឲ្យឡើងជា[[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|អគ្គមហេសី]] ។ ក្សត្រីយ៍អង្គនេះ មានសម្ពស្សល្អណាស់ ហើយចេះធ្វើអោយព្រះរាជាស្រឡាញ់និងស្ដាប់បង្គាប់។ គេបានចាត់ទុកទំនាក់ទំនងរវាងព្រះរាជាអាណ្ណាមជាមួយព្រះរាជាកម្ពុជាចាប់ផ្ដើមកើនឡើងត្រឹមពេលដែលក្សត្រីយ៍រូបនេះ យាងមកដល់ព្រះរាជវាំងកម្ពុជា ។ ព្រះអង្គមានបុត្រីមួយអង្គជាមួយស្ដេចស្រីអង្គចូវ ។ ព្រះអង្គទ្រង់លើកអ្នកអង្គចូវ ព្រះរាជបុត្រីអាណ្ណាមឲ្យឡើងជាអគ្គមហេសី។ <ref>https://wmc.org.kh/article/71007/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9F%96%E1%9E%8F%E1%9E%BE%E1%9E%9F%E1%9F%92%E1%9E%8A%E1%9F%81/{{Dead link|date=មករា 2025 |bot=InternetArchiveBot |fix-attempted=yes }}</ref><ref>https://lokbongrattanak.wordpress.com/2017/11/08/phreah-cheychetha-the-2nd-and-the-abandon-siam-after-lost-in-vietnam-trick/</ref>
== ព្រះរាជឥស្សរិយយស ==
* ង្វៀង ផុក ង៉ុក វ៉ាង : ព្រះរាជបុត្រីនៃព្រះចៅក្រុងហ្វេ [[ង្វៀន ហ្វុកង្វៀន]]។
* ព្រះអង្គចូវ : នៃព្រះអង្គម្ចាស់[[ជ័យជេស្ឋាទី២|ជ័យចេស្ដា]]។
* ព្រះមហាក្សត្រី អង្គចូវ : ព្រះទេពីនៃព្រះឧភយោរាជ[[ជ័យជេស្ឋាទី២|ជ័យចេស្ដា]]។
* សម្ដេចព្រះភគវតីព្រះស្រីវរក្សត្រី : [[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|សម្ដេចព្រះរាជអគ្គមហេសី]]នៃ[[ជ័យជេស្ឋាទី២|ព្រះបាទសម្ដេចព្រះជ័យជេស្ឋាធិរាជ រាមាធិបតី]] [[រាជានិយមកម្ពុជា|ព្រះចៅក្រុងកម្ពុជាធិបតី]]។
* សម្ដេចព្រះទាវធីតាមហារាជជននី : សម្តេចព្រះវររាជនីក្រុងកម្ពុជាធិបតី
== ព្រះរាជវង្សានវង្ស ==
===ពង្សាវលី===
**ព្រះបិតាព្រះនាម ព្រះចៅក្រុងហ្វេ [[ង្វៀន ហ្វុកង្វៀន]]។ ។
***ព្រះរាជស្វាមី [[ជ័យជេស្ឋាទី២|ព្រះបាទសម្ដេចព្រះជ័យជេស្ឋាធិរាជ រាមាធិបតី]] [[រាជានិយមកម្ពុជា|ព្រះចៅក្រុងកម្ពុជាធិបតី]]។
****ព្រះរាជបុត្រី [[សម្ដេចព្រះអគ្គមហេសីព្រះវរក្សត្រីស្រីចក្រពត្តិរាជ|ព្រះអង្គបុប្ផាវត្តី]] និង[[អ្នកម្នាងយួរវត្តី|ព្រះអង្គចន្ទវត្តី]]។
*****ព្រះនត្តាព្រះនាម [[បទុមរាជាទី២|ព្រះស្រី ជ័យជេដ្ឋ ឬ បទុមរាជាទី២]]
{{ahnentafel top|width=100%}}
{{ahnentafel-compact5
|style=font-size: 90%; line-height: 110%;
|border=1
|boxstyle=padding-top: 0; padding-bottom: 0;
|boxstyle_1=background-color: #fcc;
|boxstyle_2=background-color: #fb9;
|boxstyle_3=background-color: #ffc;
|boxstyle_4=background-color: #bfc;
|boxstyle_5=background-color: #9fe;
|1= '''សម្ដេចព្រះភគវតីព្រះស្រីវរៈក្សត្រី'''
|2= ព្រះចៅក្រុងហ្វេ [[ង្វៀន ហ្វុកង្វៀន]]
|3= Mạc Thị Giai
|4= Nguyễn Hoàng
|5=
|6=
|7=
|8= Nguyễn Kim
|9=
|10=
|11=
|12=
|13=
|14=
|15=
|16= Nguyễn Văn Lưu
|17= Đỗ Thị Đức
|18=
|19=
|20=
|21=
|22=
|23=
|24=
|25=
|26=
|27=
|28=
|29=
|30=
|31=
{{ahnentafel bottom}}
==ឯកសារយោង==
{{Reflist}}
== សូមមើលផងដែរ ==
* [[រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ|បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា]]
* [[ព្រះបរមរាជវាំងខ្មែរ]]
* [[វីរនារីខ្មែរ]]
{{commons category|ង្វៀង ផុក ង៉ុក វ៉ាង}}
{{ទំព័រគំរូ:ព្រះមហេសីនៃព្រះមហាក្សត្រកម្ពុជា}}
{{s-start}}
{{s-reg}}
{{s-bef|before=[[សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ]]
([[សម័យកាលស្រីសន្ធរ]])}}
{{s-ttl|title=[[បញ្ជីរាយព្រះនាមព្រះរាជអគ្គមហេសីនៃព្រះរាជាណាចក្រកម្ពុជា|ព្រះរាជអគ្គមហេសីកម្វុជទេឝ]]
([[សម័យកាលឧដុង្គ]])|years=១៦១៨-១៦២៧ }}
{{s-aft|after=[[អ្នកម្នាងសុខ]]
(តំណែងបាទបរិចារិកា)}}
{{s-end}}
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីខ្មែរ]]
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រីនៃកម្វុជទេឝ|*]]
[[ចំណាត់ថ្នាក់ក្រុម:ជនជាតិវៀតណាម]]
lcyl93p54f27ttghc0a5xms6pnh56lx
វត្តដំណាក់
0
43060
336802
336642
2026-06-20T00:35:41Z
សុត្តន្ត សិរីហ្វុង
44959
/* ព្រះវិហារបុរាណ */
336802
wikitext
text/x-wiki
'''{{Pagename}}''' ([[ភាសាអង់គ្លេស|អង់គ្លេស]] : Wat Domnak) គឺជាវត្តអារាមបែប[[ព្រះពុទ្ធសាសនា]][[ថេរវាទ]]មួយដែលមានទីតាំងស្ថិតនៅខាងកើតដង[[ស្ទឹងសៀមរាប]]នៃ[[ក្រុងសៀមរាប]] [[ខេត្តសៀមរាប]]។
{{Infobox religious building
| name = វត្តដំណាក់
| native_name =
| image = Front porch of Wat Damnak.jpg|thumb
| image_size =
| alt =
| caption = ព្រះវិហារវត្តដំណាក់
| map_type =
| map_size =
| map_alt =
| map_caption =
| location = [[ភូមិវត្តដំណាក់]] [[សង្កាត់សាលាកំរើក]] [[ក្រុងសៀមរាប]] [[ខេត្តសៀមរាប]]
| coordinates = {{Coordinates|13.3517|N|103.8578|E|display=title}}
| religious_affiliation = [[ថេរវាទ|ព្រះពុទ្ធសាសនាថេរវាទ]]
| deity =
| country = {{CAM}}
| functional_status =
| website =
| founded_by =
| year_completed = ១៩២៧
==ប្រវត្តិសាស្ត្រ==
វត្តនេះពីមុនគឺជាទីតាំង[[ព្រះរាជដំណាក់|ព្រះរាជដំណាក់]]របស់[[ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ|ព្រះបាទព្រះស៊ីសុវត្ថិ]]នៅក្នុងអំឡុងឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩២៧។លុះក្រោយមក [[ព្រះរាជដំណាក់]]របស់ព្រះមហាក្សត្រត្រូវបានប្ដូរទីតាំងទៅនៅជិតអាស្រម[[ព្រះអង្គចេក ព្រះអង្គចម]]វិញ។ក្រោយពី[[ព្រះរាជដំណាក់]]ត្រូវបានផ្លាស់ប្ដូរទីតាំងទីធ្លាបរិវេណ[[ព្រះរាជដំណាក់|ព្រះរាជដំណាក់]]ចាស់ត្រូវបានកែប្រែឲ្យក្លាយទៅជាវត្តអារាម[[ព្រះពុទ្ធសាសនា]]វិញ។
ជាអកុសលនៅក្នុង[[ខ្មែរក្រហម|របបខ្មែរក្រហម]]វត្តដំណាក់ត្រូវបានកងទ័ព[[ខ្មែរក្រហម]]ប្រើប្រាស់ជាមូលដ្ឋានយោធារបស់ពួកគេ។<ref>{{Cite web |date=2020-10-09 |title=វត្តដំណាក់ ខេត្តសៀមរាប អតីតព្រះរាជដំណាក់របស់ព្រះមហាក្សត្រពីអតីតកាល |url=https://www.tnaot.com/zh/m/detail/article/9802490 |access-date=2025-08-02 |website=柬埔寨头条 |language=zh }}{{Dead link|date=ឧសភា 2026 |bot=InternetArchiveBot |fix-attempted=yes }}</ref>
==ព្រះវិហារបុរាណ==
នៅតាមបណ្តោយដង[[ស្ទឹងសៀមរាប]]ស្ថិតនៅកណ្តាល[[ក្រុងសៀមរាប]]មានវត្តជាច្រើនដែលទំនងជាកសាងឡើងនៅក្នុងកាលបរិច្ឆេទប្រហាក់ប្រហែលគ្នាហើយមានទឹកដៃសិល្បៈយ៉ាងល្អឯកគួរឲ្យកត់សម្គាល់។វត្តដំណាក់ស្ថិតនៅត្រើយខាងកើតដងស្ទឹងដែលមានព្រះវិហារបុរាណមួយសង់នៅលើខឿនខ្ពស់ ជញ្ជាំងថ្ម ដំបូលប្រក់ក្បឿងស្រកាលេញយ៉ាងល្អឆើត។ព្រះវិហារនេះត្រូវគេមើលឃើញថាគឺជាសំណង់[[ព្រះពុទ្ធសាសនា]]ល្អប្លែកមួយនៅក្នុងតំបន់ដែលលើកយកអន្លើនានានៅក្នុង[[រឿងរាមកេរ្តិ៍|ទេពកថារាមកេរ្តិ៍]]ឆ្លាក់នៅលើសន្លឹកទ្វារនិងបង្អួច។ចំណែកនៅលើផ្ទៃជញ្ជាំងខាងក្នុងពុំមានគំនូរដូចបណ្តាព្រះវិហារផ្សេងៗឡើយតែមានសន្លឹកសីមាថ្មធំៗព័ទ្ធជុំវិញល្វែងគ្រឹះ។
បើយោងតាមការសិក្សារបស់ '''Daniel Guéret''' និង '''Dominique-Pierre Guéret''' បានសន្និដ្ឋានថាព្រះវិហារវត្តដំណាក់កសាងឡើងនៅចុងសតវត្សរ៍ទី ១៩។ប៉ុន្តែបើតាមសំណេររបស់ '''Peter Olszewski''' ផ្សាយនៅលើទំព័រកាសែត[[ភ្នំពេញ ប៉ុស្តិ៍|ភ្នំពេញប៉ុស្តិ៍]]យល់ថាព្រះវិហារវត្តដំណាក់កសាងឡើងនៅរវាងឆ្នាំ ១៩១៩។ការសន្និដ្ឋានរបស់ '''Peter Olszewski''' ប្រហែលផ្អែកលើចំណារលេខ ១៩១៩ នៅលើជញ្ជាំងខាងជើងតែអ្នកខ្លះយល់ថាគឺជាឆ្នាំជួសជុលព្រះវិហារលើកដំបូង។ប៉ុន្តែបើផ្អែកលើលក្ខណៈទូទៅនៃសំណង់និងរូបថតឯកសារចាស់បំផុតរបស់[[បារាំង]]ពាក់ព័ន្ធនឹងវត្តដំណាក់គេអាចសន្និដ្ឋានបានថាព្រះវិហារវត្តដំណាក់ប្រហែលកសាងរវាងមុនទសវត្សរ៍ទី ២០។ប៉ុន្តែយ៉ាងណាក្តីគេមើលឃើញថាព្រះវិហារវត្តដំណាក់គឺជាព្រះវិហារបុរាណដ៏ល្បីល្បាញនៅក្នុង[[ខេត្តសៀមរាប]]តាំងពីដើមរៀងមក។នៅក្នុង[[ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)|សម័យសង្គមរាស្រ្តនិយម]]ព្រះវិហារវត្តនេះក៏បានស្ថិតនៅលើទំព័រផ្សព្វផ្សាយអំពីអនុស្សាវរីយ៍រីកចម្រើននៃ[[សង្គមរាស្រ្តនិយម|របបសង្គមរាស្រ្តនិយម]]ផងដែរ។
ព្រះវិហារវត្តដំណាក់គឺជាប្រភេទព្រះវិហារបុរាណឬគេហៅថា'''វិហារជហ្វា ០៤'''។ព្រះវិហារសង់នៅលើខឿនជាថ្នាក់ៗហើយនៅតាមចំហៀងខឿនជុំវិញគេឃើញមានស្លាកស្នាមបញ្ចុះអដ្ឋិធាតុ ដែលជា[[វប្បធម៌កម្ពុជា|ទំនៀមទម្លាប់ខ្មែរ]]ប្រតិបត្តិមកតាំងពីបុរាណកាល។ចំពោះផ្នែកខាងមុខព្រះវិហារគេសង់បន្តជាដំបូលរានហាលនៅផ្នែកខាងមុខដូចព្រះវិហារ[[វត្តរាជបូណ៌]]ឬព្រះវិហារ[[វត្តលោមព្រលឹង]]ដែលជាព្រះវិហារបុរាណស្ថិតនៅក្នុង[[ខេត្តសៀមរាប]]ផងដែរ។ព្រះវិហារវត្តដំណាក់គេរៀបចំឲ្យមានជណ្តើរឡើងទាំង ០៤ ទិសខាងកើតមានទ្វារ ០៣ ខាងលិចមានទ្វារ ០២ ចំហៀងទាំងសងខាងមានបង្អួច ១៤(ជើង ០៧ ត្បូង ០៧)ដំបូលប្រក់ក្បឿងស្រកាលេញជ្រាលចុះ ០២ ថ្នាក់។ចំណែកឯនៅផ្នែកខាងក្នុងមានសសរឈើ ០៨ ជ្រុងចំនួន ១២ ដើមទ្រគ្រឿងបង្គុំឈើផ្នែកខាងលើ។រីឯនៅលើផ្ទៃជញ្ជាំងខាងក្នុងពុំមានគំនូរឬក្បាច់លម្អឡើយពោលគឺជាផ្ទៃលាតលាបពណ៌លឿងស្រាល។រីឯផ្នែកខាងលើជាពិតានឈើហើយផ្ទៃធ្នឹមលម្អដោយក្បាច់ពណ៌ទឹកមាស។ដោយឡែកនៅលើផ្ទៃសន្លឹកទ្វារនិងបង្អួច(ផ្នែកខាងក្រៅ)ទាំងអស់គេឆ្លាក់តួអង្គសំខាន់ៗឬទិដ្ឋភាពនៅក្នុង[[រឿងរាមកេរ្តិ៍]]លាបលម្អទឹកមាសយ៉ាងរស់រវើកគួរឲ្យកោតសរសើរ។
ដោយឡែកនៅលើហោជាងទាំងសងខាងនៃព្រះវិហារវត្តដំណាក់ គេឆ្លាក់ជាក្បាច់រចនាអំពីស៊ីម៉ងត៍ដែលបង្ហាញអំពីទិដ្ឋភាពជានិមិត្តរូបពាក់ព័ន្ធនឹង[[ព្រះពុទ្ធសាសនា]]។ហោជាងខាងកើតគេឆ្លាក់ព្រះស្តូបចេតិយមួយយ៉ាងធំដែលមានពន្លឺឆពណ្ណរង្សីនៅលើកំពូលខាងលើអមដោយឆ័ត្ររួតមួយគូនិងទេវតា ០២ អង្គហោះហើរប្រោះព្រំ។ចំណែកនៅផ្នែកខាងក្រោមអមព្រះស្តូបចេតិយគេឆ្លាក់ជារូបទេពប្រណម្យ(?)ម្ខាង ០៤ អង្គ។ផ្ទៃខាងក្រោយគេឆ្លាក់ក្បាច់ភ្ញីទេសយ៉ាងរស់រវើក។រីឯនៅនៅលើហោជាងខាងលិចគេឆ្លាក់អន្លើសំខាន់មួយនៅក្នុង[[ពុទ្ធប្រវត្តិ|រឿងពុទ្ធប្រវត្តិ]]គឺត្រង់ពេលព្រះអង្គចេញបួស។ចម្លាក់ត្រង់នេះគឺមានតួអង្គ[[ព្រះពុទ្ធ|ព្រះសិទ្ធត្ថ]](អនាគត[[ព្រះពុទ្ធ]]អង្គ)គង់លើខ្នងសេះទ្រង់គ្រឿងជាក្សត្រមានទេវតា ០៤ អង្គទ្រជើងសេះ ទេពនិករហែហម និង អាមាត្រតោងជាប់កន្ទុយសេះ។ចំណែកឯនៅផ្ទៃហោជាងខាងក្រោយគេឆ្លាក់ក្បាច់ភ្ញីទេសយ៉ាងរស់រវើកដូចហោជាងខាងកើតដែរ។គួរកត់សម្គាល់ដែរថាការរចនាហោជាងធ្វើអំពីស៊ីម៉ងត៍នៅលើព្រះវិហារបុរាណបែបនេះក៏ជាការកម្រនិងបង្ហាញឲ្យឃើញពីភាពទំនើបនៅក្នុងសំណង់ផងដែរដ្បិតភាគច្រើនព្រះវិហារបុរាណគេនិយមឆ្លាក់ហោជាងលើជាឈើ។
[[File:Pediment_of_Wat_Damnak.jpg|thumb|]]
ចំពោះរចនាសម្ព័ន្ធសំណង់ផ្នែកខាងក្រោមដំបូលវិញគេឃើញថាព្រះវិហារនេះសង់ឲ្យមានបាំងសាចខាងក្រៅជញ្ជាំង។មិនត្រឹមតែប៉ុណ្ណោះការលម្អត្រង់ចន្លោះសសរជុំវិញបាំងសាចដោយរចនាជាបន្ទាត់កោងផ្កាប់និងក្បាច់លម្អតូចៗផងនោះហាក់បង្ហាញឲ្យឃើញលក្ខណៈទំនើបមួយផ្នែកទៀតនៅក្នុងស្ថាបត្យកម្មពោលគឺជាទម្រង់សិល្បៈបែបបស្ចឹមប្រទេសប្រើជាផ្នែកតូចមួយនៅក្នុង[[ស្ថាបត្យកម្មខ្មែរ|សំណង់បុរាណខ្មែរ]]។ប៉ុន្តែទោះជាបែបនេះក្តីគេមើលឃើញថាការលម្អនៅលើសន្លឹកទ្វារនិងបង្អួចនីមួយៗសុទ្ធតែឆ្លាក់បង្ហាញអន្លើផ្សេងៗនៅក្នុង[[រឿងរាមកេរ្តិ៍]]ដែលជាលក្ខណៈពិសេសមួយនៃព្រះវិហារវត្តដំណាក់។ប្រសិនបើសង្កេតដោយត្រួសៗនៅលើសន្លឹកទ្វារទាំង ០៣ នៃជញ្ជាំងខាងកើតត្រង់ទ្វារកណ្តាលគេឆ្លាក់បង្ហាញត្រង់'''ព្រះលក្សណ៍'''ប្រយុទ្ធនឹង'''វិរុលមុខកុមារ'''ដែលកាឡាខ្លួនជា'''ឥន្រ្ទជិត'''នៅលើសន្លឹកទ្វារទាំងសងខាង។ចំណែកឯនៅលើទ្វារខាងត្បូងសន្លឹកទ្វារម្ខាងគេឆ្លាក់'''ឥន្រ្ទជិត'''បំបាំងខ្លួនក្នុងពពកហើយសន្លឹកទ្វារម្ខាងទៀតគេឆ្លាក់'''សិម្ពលីគ្រុឌ'''កំពុងឆាបឆក់បំផ្លាញ'''សរនាគបាស'''របស់'''ឥន្រ្ទជិត'''ដែលមានទ័ពស្វាជុំវិញ។
ចំណែកទ្វារខាងលិចលើទ្វារស្តាំគេឆ្លាក់រូបតួអង្គសំខាន់ ០២ គឺ'''ហនុមាន'''និង'''នាងបុញ្ញកាយ'''។សន្លឹកទ្វារម្ខាងគឺឆ្លាក់'''ហនុមាន'''ចាប់'''នាងបុញ្ញកាយ'''ហោះចេញពីភ្លើងហើយសន្លឹកទ្វារម្ខាងទៀត ឆ្លាក់រូប'''ហនុមាន'''ហោះទ្រ'''នាងបុញ្ញកាយ'''។ចំពោះឈុតត្រង់នេះ នៅក្នុងសាច់[[រឿងរាមកេរ្តិ៍]]រៀបរាប់ថាក្រោយ'''ព្រះរាម'''ទតឃើញសព'''នាងសីតា'''ជាអគ្គមហេសី('''នាងបុញ្ញកាយ'''កាឡាខ្លួន)អណ្តែតទឹកនៅចំពោះព្រះភ័ក្រ្ត'''ហនុមាន'''បានយកសព'''នាងសីតា'''ទៅបូជាពិសោធន៍រកការពិតទើបលេច'''នាងបុញ្ញកាយ'''ហោះចេញពីភ្លើង។ប៉ុន្តែពេលដឹងការពិតដូច្នេះ'''ព្រះរាម'''យល់ថានាងជាកូនរបស់'''ពិភេក'''ក៏ចាត់ឲ្យ'''ហនុមាន'''ហោះជូននាងទៅ[[លង្កា|ក្រុងលង្កា]]វិញ។រីឯនៅលើទ្វារខាងឆ្វេងនៃទិសខាងលិចនេះដែរប្រហែលគេឆ្លាក់រូប'''នាងបុញ្ញកាយ'''និង'''ក្រុងរាពណ៍'''ជាឪពុកមា។
ក្រៅពីការឆ្លាក់សាច់រឿងនៅលើសន្លឹកទ្វារនៃព្រះវិហារវត្តដំណាក់នេះគេឃើញថានៅលើសន្លឹកបង្អួចទាំង ១៤ ក៏មានការឆ្លាក់បង្ហាញឈុតឆាកចម្បាំងតទល់គ្នារវាង'''ព្រះរាម'''-'''ព្រះលក្សណ៍'''និង'''ក្រុងរាពណ៍'''-'''ឥន្រ្ទជិត'''។នៅលើបង្អួចខាងជើងពលព្រះ'''ព្រះរាម''' ចេញក្បួនពីឆ្វេងទ័ព'''ឥន្រ្ទជិត'''ចេញពីស្តាំ។រីឯលើសន្លឹកបង្អួចខាងត្បូងទ័ព'''ព្រះរាម'''ចេញពីស្តាំទ័ព'''ឥន្រ្ទជិត'''ចេញពីឆ្វេងហើយចូលទល់ទ័ពប្រយុទ្ធគ្នានៅចំត្រង់បង្អួចកណ្តាល។សង្ខេបសេចក្តីមកព្រះវិហារវត្តដំណាក់គឺជាសំណង់មួយដែលបង្ហាញឲ្យឃើញពីការចាប់ផ្តើមភាពទំនើបនៃស្ថាបត្យកម្មនៅក្នុង[[ស្ថាបត្យកម្មខ្មែរ|សំណង់បុរាណខ្មែរ]]។ចំណែកឯការលើកយកឈុតឆាក ទិដ្ឋភាព និង តួអង្គសំខាន់ៗនៃ[[រឿងរាមកេរ្តិ៍]]ដូចរៀបរាប់ខាងលើគេអាចសន្និដ្ឋានបានថាគឺសាច់រឿងត្រង់អន្លើចម្បាំង'''ឥន្រ្ទជិត'''។សាច់រឿងអន្លើនេះផ្តើមពី'''ក្រុងរាពណ៍'''បង្គាប់'''នាងបុញ្ញកាយ'''កាឡាខ្លួនជាសាកសព'''នាងសីតា'''អណ្តែតទឹកឲ្យព្រះរាមយល់ថា'''នាងសីតា'''ជាអគ្គមហេសីសោយទីវង្គត។ប៉ុន្តែផ្ទុយទៅវិញល្បិចនោះបានក្លាយជាហេតុនៃចម្បាំងកាន់តែខ្លាំងក្លាដែលគេស្គាល់ជាទូទៅថា'''ចម្បាំងឥន្រ្ទជិត'''ហើយល្បីល្បាញរហូតមានលើកមកសម្តែងនៅក្នុងទម្រង់[[ល្ខោនស្បែកធំ]]ទៀតផង។<ref>{{Cite web |date=2023-07-18 |title=ព្រះវិហារបុរាណវត្តដំណាក់ {{!}} AMS Khmer Civilization |url=https://khmercivilization.ams.com.kh/detail/28272 |access-date=2025-08-03 |language=en-US }}{{Dead link|date=ឧសភា 2026 |bot=InternetArchiveBot |fix-attempted=yes }}</ref>
[[File:Shutters_of_Wat_Damnak.jpg|thumb|]]
==ការសិក្សា==
បច្ចុប្បន្នវត្តនេះមិនត្រឹមតែជាទីអារាមរបស់[[ព្រះពុទ្ធសាសនា]]សម្រាប់ឲ្យព្រះសង្ឃគង់នៅបដិបត្តិធម៌និងសម្រាប់ឲ្យពុទ្ធបរិស័ទធ្វើបុណ្យទានប៉ុណ្ណោះទេតែវត្តនេះក៏ជាថ្នាលបណ្តុះចំណេះវិជា្ជដល់ព្រះសង្ឃផងដែរដោយសារនៅក្នុងវត្តមានពុទ្ធិកបឋមសិក្សាសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ[[ភាសាបាលី]] [[សំស្ក្រឹត|ភាសាសំស្ក្រឹត]] និង ព្រះធម៌វិន័យនានា។លើសពីនេះនៅក្នុងបរិវេណវត្តក៏មានសាលាបឋមសិក្សាសម្រាប់ឲ្យកុមារសិក្សារៀនសូត្រទៀតផង។ បន្ថែមពីលើនេះជារៀងរាល់ថ្ងៃតែងតែមានជនានុជនជាច្រើនបានទៅអានសៀវភៅឬធ្វើកិច្ចការសាលានៅទីនោះផងដែរ។<ref>{{Cite web |date=2020-10-09 |title=វត្តដំណាក់ ខេត្តសៀមរាប អតីតព្រះរាជដំណាក់របស់ព្រះមហាក្សត្រពីអតីតកាល |url=https://www.tnaot.com/zh/m/detail/article/9802490 |access-date=2025-08-02 |website=柬埔寨头条 |language=zh }}{{Dead link|date=ឧសភា 2026 |bot=InternetArchiveBot |fix-attempted=yes }}</ref>
==បណ្ណាល័យខេមរសិក្សា==
នៅក្នុងវត្តនេះក៏មាន[[បណ្ណាល័យ]]មួយហៅថា[[មជ្ឈមណ្ឌលខេមរសិក្សា]]ដែលបានបើកសម្រាប់ឲ្យសាធារណជនចូលធ្វើការសិក្សា ស្រាវជ្រាវឯកសារ និង អានសៀវភៅនានាយ៉ាងសម្បូរបែប។នៅតាមដងផ្លូវចូលទៅក្នុងវត្តមានរៀបចំនូវពាក្យស្លោកនិងសុភាសិតជាច្រើនសម្រាប់ដាស់តឿនដល់សាធារណជនទាំងឡាយ។<ref>{{Cite web |date=2020-10-09 |title=វត្តដំណាក់ ខេត្តសៀមរាប អតីតព្រះរាជដំណាក់របស់ព្រះមហាក្សត្រពីអតីតកាល |url=https://www.tnaot.com/zh/m/detail/article/9802490 |access-date=2025-08-02 |website=柬埔寨头条 |language=zh }}{{Dead link|date=ឧសភា 2026 |bot=InternetArchiveBot |fix-attempted=yes }}</ref>
==ទេសចរណ៍==
[[File:Siem_Reap_Map_Wat_Damnak_Area.png|thumb]]
វត្តដំណាក់ក៏បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនានៅក្នុងវត្តនេះផងដែរដោយសារតែការរៀបចំប្រកបទៅដោយសោភ័ណភាពនៃវត្តនេះនិងអាយុកាលដ៏ចំណាស់ដែលមានពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រផងនោះ។ព្រះវិហារនៃវត្តនេះមានអាយុកាលប្រហែល ១០០ ឆ្នាំមកហើយ។<ref>{{Cite web |date=2020-10-09 |title=វត្តដំណាក់ ខេត្តសៀមរាប អតីតព្រះរាជដំណាក់របស់ព្រះមហាក្សត្រពីអតីតកាល |url=https://www.tnaot.com/zh/m/detail/article/9802490 |access-date=2025-08-02 |website=柬埔寨头条 |language=zh }}{{Dead link|date=ឧសភា 2026 |bot=InternetArchiveBot |fix-attempted=yes }}</ref>
==ម្ហូបអាហារ==
សាច់គោអាំងដែលល្បីនៅម្ដុំវត្តដំណាក់នេះបានបើកលក់ជាង ០២ ទសវត្សរ៍មកហើយគឺតាំងពីអំឡុងឆ្នាំ ១៩៩០ មកម្ល៉េះ។ខុសប្លែកពីសាច់គោអាំងនៅ[[ភ្នំពេញ|រាជធានីភ្នំពេញ]]ដែលមានចង្កាក់ស្ដួចវែង សាច់គោអាំងដែលល្បីនៅម្ដុំវត្តដំណាក់មានចង្កាក់ឬស្សីសំប៉ែតខ្លី។សាច់គោដោតលាយខ្លាញ់នៅខាងចុងត្រូវបានគេប្រែចុះឡើងដោយលាបទឹកគ្រឿងពណ៌ក្រហមបន្ថែមរសជាតិ។រសជាតិសាច់គោអាំងម្ដុំវត្តដំណាក់នេះមិនត្រឹមតែត្រូវចិត្ត[[ជនជាតិខ្មែរ|អតិថិជនខ្មែរ]]ប៉ុណ្ណោះទេជារឿយៗគេក៏ឃើញវត្តមានទេសចរបរទេសមកអង្គុយទទួលទានផងដែរ។<ref>{{Cite news|title=សាច់គោអាំង ១៥០០ រៀលមួយចង្កាក់ល្បីនៅវត្តដំណាក់ខេត្តសៀមរាប|language=en|url=https://www.postkhmer.com/%E1%9E%98%E1%9F%92%E1%9E%A2%E1%9E%BC%E1%9E%94%E1%9E%86%E1%9F%92%E1%9E%84%E1%9E%B6%E1%9E%89%E1%9F%8B/%E1%9E%9F%E1%9E%B6%E1%9E%85%E1%9F%8B%E1%9E%82%E1%9F%84%E1%9E%A2%E1%9E%B6%E1%9F%86%E1%9E%84-%E1%9F%A1%E1%9F%A5%E1%9F%A0%E1%9F%A0-%E1%9E%9A%E1%9F%80%E1%9E%9B%E1%9E%98%E1%9E%BD%E1%9E%99%E1%9E%85%E1%9E%84%E1%9F%92%E1%9E%80%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%9B%E1%9F%92%E1%9E%94%E1%9E%B8%E1%9E%93%E1%9F%85%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%9F%E1%9F%80%E1%9E%98%E1%9E%9A%E1%9E%B6%E1%9E%94|access-date=2025-08-02|archive-date=2021-07-31|archive-url=https://web.archive.org/web/20210731071253/https://www.postkhmer.com/%E1%9E%98%E1%9F%92%E1%9E%A2%E1%9E%BC%E1%9E%94%E1%9E%86%E1%9F%92%E1%9E%84%E1%9E%B6%E1%9E%89%E1%9F%8B/%E1%9E%9F%E1%9E%B6%E1%9E%85%E1%9F%8B%E1%9E%82%E1%9F%84%E1%9E%A2%E1%9E%B6%E1%9F%86%E1%9E%84-%E1%9F%A1%E1%9F%A5%E1%9F%A0%E1%9F%A0-%E1%9E%9A%E1%9F%80%E1%9E%9B%E1%9E%98%E1%9E%BD%E1%9E%99%E1%9E%85%E1%9E%84%E1%9F%92%E1%9E%80%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%9B%E1%9F%92%E1%9E%94%E1%9E%B8%E1%9E%93%E1%9F%85%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%9F%E1%9F%80%E1%9E%98%E1%9E%9A%E1%9E%B6%E1%9E%94|url-status=dead}}</ref>
==ឯកសារយោង==
p3cv7t1eqvot55f5c6a75oywb36nq2k
ព្រះបាទនិព្វានបទ
0
49679
336801
301540
2026-06-19T23:31:00Z
EmausBot
3866
ជួសជុលការបញ្ជួនបន្តទ្វេដងទៅ [[ង្វៀង ផុក ង៉ុក វ៉ាង]]
336801
wikitext
text/x-wiki
#បញ្ជូនបន្ត [[ង្វៀង ផុក ង៉ុក វ៉ាង]]
knrf79sb38ojch4yrneqzvy2iqrnwi0
ការដួលរលំទីក្រុងភ្នំពេញ
0
53814
336792
336784
2026-06-19T15:00:56Z
TheRandomGoober
27248
/* ១៧ មេសា */
336792
wikitext
text/x-wiki
{{Infobox military conflict
| conflict = ការដួលរលំរដ្ឋធានីភ្នំពេញ
| partof = [[សង្គ្រាមផ្ទៃក្នុងកម្ពុជា]] និង[[សង្គ្រាមវៀតណាម]]
| image = {{multiple image|border=infobox|perrow=2/2/2|total_width=300
| image1=Aerial reconnaissance view of burning Esso Shell oil storage tank, Phnom Penh, 17 April 1975.jpg
| alt1=
| image2=Aerial reconnaissance view of the Monivong Bridge, Phnom Penh 17 April 1975.jpg
| alt2=
| image3=MONATIO Soldiers.jpg
| alt3=
| image4=
| alt4=}}'''រូបភាពមើលតាមរង្វិលទ្រនិចនាឡិកា៖''' {{flatlist|
* រូបភាពផ្តិតពីលើអាកាសបង្ហាញពីការឆាបឆេះធុងស្តុកប្រេងរបស់ក្រុមហ៊នអេសូ (Esso Shell)
* រូបភាពផ្តិតពីលើអាកាសបង្ហាញពី[[ស្ពានព្រះមុនីវង្ស]]
* ក្បួនព្យុហយាត្រាចលនា[[ម៉ូណាស្យូ]]នៅភ្នំពេញ
| caption =
| date = ១៧ មេសា ១៩៧៥
| place = [[ភ្នំពេញ]], [[សាធារណរដ្ឋខ្មែរ]]
| result = {{ublist|ជ័យជម្នះ[[ខ្មែរក្រហម]]}}
| combatant1 = {{flagicon|កម្ពុជាប្រជាធិបតេយ្យ}} [[ខ្មែរក្រហម]]
| combatant2 = {{flag|សាធារណរដ្ឋខ្មែរ}}
| commander1 = {{flagicon|កម្ពុជាប្រជាធិបតេយ្យ}} [[ប៉ុល ពត]]
{{flagicon|កម្ពុជាប្រជាធិបតេយ្យ}} [[នួន ជា]]
{{flagicon|កម្ពុជាប្រជាធិបតេយ្យ}} [[អៀង សារី]]
{{flagicon|កម្ពុជាប្រជាធិបតេយ្យ}} [[ខៀវ សំផន]]
| commander2 = {{flagicon|សាធារណរដ្ឋខ្មែរ}} [[សក់ ស៊ុតសាខន]]
{{flagicon|សាធារណរដ្ឋខ្មែរ}} [[ឡុង បូរ៉េត]]{{executed}}
{{flagicon|សាធារណរដ្ឋខ្មែរ}} [[លន់ ណុន]]{{executed}}
{{flagicon|សាធារណរដ្ឋខ្មែរ}} [[វង្ស សារិនឌី]]{{KIA|suicide}}
| strength1 = ៤០,០០០
| strength2 = ~២០,០០០
| casualties1 =
| casualties2 =
| campaignbox = {{Campaignbox Cambodian Civil War}}
'''ការដួលរលំទីក្រុងភ្នំពេញ''' ឬអាចហៅបានថា '''ការដួលរលំរដ្ឋធានីភ្នំពេញ''' គឺការវាយដណ្តើមកាន់កាប់ទីក្រុង[[ភ្នំពេញ]] ដែលជារដ្ឋធានីនៃ[[សាធារណរដ្ឋខ្មែរ]] ដោយពួក[[ខ្មែរក្រហម]]នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដោយបានបិទបញ្ចប់[[សង្គ្រាមផ្ទៃក្នុងកម្ពុជា|សង្គ្រាមស៊ីវិលកម្ពុជា]]។ នៅដើមខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡោមព័ទ្ធជុំវិញបរិវេណទីក្រុង ដែលនាំឱ្យភ្នំពេញត្រូវពឹងផ្អែកទាំងស្រុងលើការផ្គត់ផ្គង់តាមផ្លូវអាកាសតាម[[អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ|ព្រលានពោធិ៍ចិនតុង]]។
ដោយឃើញថាខ្មែរក្រហមនឹងរុលចូលក្រុងក្នុងពេលឆាប់ៗ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានបើក[[ប្រតិបត្តិការអ៊ីហ្គលភូល|ប្រតិបត្តិការជម្លៀសជនជាតិអាមេរិកនិងជនជាតិខ្មែរ]]ដែលជាសម្ព័ន្ធមិត្តជិតស្និទនឹងខ្លួននៅថ្ងៃទី១២ ខែមេសា។ នៅថ្ងៃទី១៧ ខែមេសា រដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានជម្លៀសចេញពីភ្នំពេញ ដោយមានគម្រោងបង្កើតរដ្ឋាភិបាលថ្មីមួយនៅតំបន់ក្បែរព្រំដែនថៃដើម្បីបន្តតស៊ូប្រឆាំងនឹងខ្មែរក្រហម។ បន្តិចក្រោយមកនៅថ្ងៃដដែរនោះ របាំងការពារចុងក្រោយនៅជុំវិញទីក្រុងភ្នំពេញត្រូវផ្ដួល ហើយខ្មែរក្រហមក៏បានចូលកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុង។
ពលទាហានសាធារណរដ្ឋខ្មែរដែលនៅសេសសល់ក្នុងទីក្រុងត្រូវបានកម្លាំងខ្មែរក្រហមចាប់ខ្លួននិងនាំទៅកាន់[[ពហុកីឡដ្ឋានជាតិអូឡាំពិក|កីឡដ្ឋានអូឡាំពិក]] ជាកន្លែងដែលពួកគេត្រូវបានប្រហារជីវិត។ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនិងយោធាត្រូវបានបង្ខំឱ្យសរសេរសារសារភាពមុនពេលពួកគេត្រូវបានប្រហារជីវិត។ ខ្មែរក្រហមបានបញ្ជាឱ្យប្រជាជនគ្រប់រួបជម្លៀសចេញពីទីក្រុងភ្នំពេញ លើកលែងតែជនបរទេសប៉ុន្មានក្រុមដែលបន្តនៅជ្រកកោននៅក្នុង[[ស្ថានទូតបារាំងប្រចាំកម្ពុជា|ស្ថានទូតបារាំង]]រហូតដល់ថ្ងៃទី៣០ ខែមេសា នៅពេលដែលពួកគេត្រូវបានដឹកជញ្ជូនតាមរថយន្តទៅប្រទេសថៃ។
==ផ្ទៃរឿង==
នៅដើមឆ្នាំ១៩៧៥ [[សាធារណរដ្ឋខ្មែរ]] ដែលមានការគាំទ្រពីសហរដ្ឋអាមេរិក បានគ្រប់គ្រងតែតំបន់ក្រុងភ្នំពេញនិងទីប្រជុំជនមួយចំនួននៅតាមបណ្តោយ[[ទន្លេមេគង្គ]]ប៉ុណ្ណោះ ខណៈវាក៏ដើរតួជាផ្លូវផ្គត់ផ្គង់ស្បៀងអាហារនិងគ្រាប់រំសេវដ៏សំខាន់ចេញពី[[វៀតណាមខាងត្បូង]]ដែរ។ នៅក្នុងគម្រោងយុទ្ធនាការវាយលុកកំឡុងរដូវប្រាំងឆ្នាំ១៩៧៥ របស់ពួកខ្មែរក្រហម ជាជាងប្រើកម្លាំងវាយទីក្រុងភ្នំពេញផ្ទាល់ ពួកខ្មែរក្រហមបានចាប់ផ្តើមវាយបណ្ដាច់ផ្លូវផ្គត់ផ្គង់របស់សាធារណរដ្ឋខ្មែរនៅតាមទន្លេមេគង្គនោះ។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយលុកក្រុង[[អ្នកលឿង]] ដែលជាប៉ុស្តិ៍ការពារដ៏សំខាន់មួយរបស់[[កងយោធពលខេមរជាតិ]]នៅលើទន្លេមេគង្គ។<ref name=Dunham>{{cite book|last=Dunham|first=George R|title=U.S. Marines in Vietnam: The Bitter End, 1973–1975 (Marine Corps Vietnam Operational Historical Series)|publisher=Marine Corps Association|year=1990|url=https://archive.org/details/TheBitterEnd|isbn=978-0-16-026455-9|access-date=2026-06-12|archive-url=https://web.archive.org/web/20160310211317/https://archive.org/details/TheBitterEnd|archive-date=2016-03-10|url-status=live}}{{PD-notice}}</ref>
កាលថ្ងៃទី២៧ ខែមករា នាវាចំនួនប្រាំពីរគ្រឿងក្នុងចំណោមនាវាចំនួន ១៦ គ្រឿងបានបើកចូលមកដល់ក្រុងភ្នំពេញ ក្រោយត្រូវរងការវាយប្រហារពីកម្លាំងខ្មែរក្រហមក្នុងកំឡុងពេលធ្វើដំណើរចម្ងាយ ១០០ គីឡូម៉ែត្រតាមទន្លេចេញពីព្រំដែនវៀតណាមខាងត្បូង។ នៅថ្ងៃទី៣ ខែកុម្ភៈ ក្បួននាវាមួយក្រុម ដែលធ្វើដំណើរតាមដងទន្លេ បានប៉ះជាមួយនឹងមីនក្រោមទឹកដែលបានដាក់បង្កប់ដោយពួកខ្មែរក្រហមនៅក្បែរក្រុង[[ហ្វូមី (ទីរួមខេត្ត)|ហ្វូមី]] ដែលមានចម្ងាយប្រមាណ ៧៤ គីឡូម៉ែត្រពីភ្នំពេញ។ ថ្វីបើ[[កងទ័ពជើងទឹកខេមរជាតិ|កងទ័ពជើងទឹកនៃសាធារណរដ្ឋខ្មែរ]]មានកម្លាំងសមត្ថភាពបោសសម្អាតមីនក្រោមទឹកមែន ប៉ុន្តែដោយសារតែច្រាំងទន្លេត្រូវគ្រប់គ្រងដោយពួកខ្មែរក្រហម ទើបបានជានាំឱ្យការបោសសម្អាតមីនមិនអាចធ្វើទៅរួច ឬណាមួយត្រូវចំណាយធនធានអស់ច្រើន។<ref name=Dunham/>{{rp|១០២–១០៤}} មិនតែប៉ុណ្ណោះ គិតមកត្រឹមពេលនោះ កងទ័ពជើងទឹកសាធារណរដ្ឋខ្មែរបានបាត់បង់នាវាតូចធំរបស់ខ្លួនប្រមាណមួយភាគបួនទៅហើយ រីឯកម្លាំងនាវិក ៧០ ភាគរយរបស់ខ្លួនត្រូវបានស្លាប់ ឬរងរបួស។<ref name=Shawcross>{{cite book|title=Sideshow: Kissinger, Nixon and the Destruction of Cambodia|last=Shawcross |first=William|publisher=Andre Deutsch Limited|year=1979 |isbn=0-233-97077-0}}</ref>{{rp|៣៤៧}}
នៅថ្ងៃទី១៧ ខែកុម្ភៈ របបសាធារណរដ្ឋខ្មែរបានបោះបង់ចោលនូវផែនការរំដោះផ្លូវទឹកតាមដងទន្លេមេគង្គវិញ ដូច្នេះ រាល់សកម្មភាពផ្គត់ផ្គង់ទាំងឡាយជាបន្តបន្ទាប់មកភ្នំពេញនឹងត្រូវឆ្លងកាត់តាមផ្លូវអាកាសតាមរយៈ[[អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ|អាកាសយានដ្ឋានពោធិ៍ចិនតុង]]។<ref name=Dunham/>{{rp|១០៥}} សហរដ្ឋអាមេរិកបានចាត់ការដឹកជញ្ជូនស្បៀងអាហារ ប្រេងឥន្ធនៈ និងគ្រាប់រំសេវបញ្ជូនតាមអាកាសមកភ្នំពេញភ្លាមៗ ប៉ុន្តែចំនួននៃជំនួយបោះត្រូវបានកំណត់រឹតបន្តឹងក្រោយ[[វិសោធនកម្មខេស–ឈើដ|វិសោធនកម្មច្បាប់ថ្មី]]បានចូលជាធរមាននៅអាមេរិក។<ref name=Shawcross/>{{rp|៣៤៧}} ជាលទ្ធផល ក្រុមហ៊ុន[[ប៊ើដអ៊ែរ]] (BirdAir) របស់អាមេរិកបានក្លាយជាក្រុមហ៊ុនអាកាសតែមួយគត់ដែលប្រតិបត្តិដឹកជំនួយផ្គត់ផ្គង់ចូលភ្នំពេញក្នុងមួយថ្ងៃម្ភៃដង ដោយហោះហើរចុះឡើងពី[[អាកាសយានដ្ឋានទ័ពជើងទឹកអ៊ូតាផាវ]]នៃប្រទេសថៃមកពោធិ៍ចិនតុង។<ref name=Dunham/>{{rp|១០៥}}
នៅថ្ងៃទី៥ ខែមីនា កាំភ្លើងធំខ្មែរក្រហមឈរនៅទួលលាប ពោលនៅភាគពាយ័ព្យនៃទីក្រុងភ្នំពេញ បានបាញ់ផ្លោងចូលមកចំអាកាសយានដ្ឋានពោធិ៍ចិនតុង មុនពេលកម្លាំងសាធារណរដ្ឋខ្មែរបានវាយដណ្តើមតំបន់ទួលលាបមកវិញនៅថ្ងៃទី១៥ ខែមីនា និងបិទបញ្ចប់ប្រតិបត្តិការបាញ់ផ្លោងចូលក្រុងរបស់ខ្មែរក្រហម។ កងកម្លាំងខ្មែរក្រហមបានបន្តរុញចូលយឺតៗពីភាគខាងជើងនិងលិចនៃភ្នំពេញ ហើយមិនយូរប៉ុន្មានក៏រកតំបន់ឈរជើងថ្មីដែលអាចឱ្យពួកគេបន្តធ្វើការបាញ់ផ្លោងចូលពោធិ៍ចិនតុងម្តងទៀត។ នៅថ្ងៃទី២២ ខែមីនា គ្រាប់រ៉ុក្កែតខ្មែរក្រហមបានបង្កការខូចខាតដល់យន្តហោះដឹកជំនួយផ្គត់ផ្គង់ចំនួនពីរគ្រឿង ដែលបង្ខំឱ្យ[[ស្ថានទូតអាមេរិកប្រចាំកម្ពុជា|ស្ថានទូតអាមេរិក]]ចេញសេចក្ដីប្រកាសនៅថ្ងៃបន្ទាប់អំពីដំណើរផ្អាកការដឹកជញ្ជូនតាមអាកាសរហូតដល់ស្ថានភាពសន្តិសុខបានប្រសើរឡើងវិញ។ ក្រោយដឹងខ្លួនថាសាធារណរដ្ឋខ្មែរនឹងដួលរលំនៅពេលឆាប់ៗប្រសិនបើគ្មានអ្វីជាជំនួយផ្គត់ផ្គង់ ដូច្នេះស្ថានទូតអាមេរិកក៏បានលុបចោលដំណើរផ្អាកនោះចោលនៅថ្ងៃទី២៤ ខែមីនា ហើយបានបង្កើនចំនួនយន្តហោះសម្រាប់ការដឹកជញ្ជូន។<ref name=Dunham/>{{rp|១០៥}}<ref name=Shawcross/>{{rp|៣៥៨}} ការធ្វើបែបនេះព្រោះរដ្ឋាភិបាលខ្មែរនិងស្ថានទូតអាមេរិកនាពេលនោះមានទស្សនៈសុទិដ្ឋនិយមថាខ្លួនអាចទប់ទល់នឹងការវាយលុករបស់ខ្មែរក្រហមបានរហូតដល់ខែឧសភា នៅពេលដែលរដូវវស្សាចូលមកដល់ ហើយសកម្មភាពប្រយុទ្ធផ្សេងៗនឹងចុះអន់ថយ។<ref name=Shawcross/>{{rp|៣៥៦}}
==យុទ្ធនាការវាយលុករបស់ខ្មែរក្រហម==
===ចុងខែមីនា===
នៅចុងខែមីនា កងយោធពលខេមរជាតិបានឈរជើងក្នុងបរិវេណការពារចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីកណ្តាលទីក្រុងភ្នំពេញ។ នៅភាគពាយ័ព្យ កងពលធំទីប្រាំពីរបានកំពុងស្ថិតក្នុងស្ថានការណ៍កាន់តែលំបាកទៅៗ បន្ទាប់ពីគេបានរងការវាយផ្តាច់ពីច្រើនទិស ជាពិសេសនៅក្នុងតំបន់ទួលលាប ដែលបានប្តូរដៃកាន់កាប់គ្នាអស់ជាច្រើនលើក។ ចំពោះកងពលធំទីបីដែលមានទីតាំងឈរជើងនៅលើ[[ផ្លូវជាតិលេខ៤ (កម្ពុជា)|ផ្លូវជាតិលេខ ៤]] ក្បែរ[[ភូមិបែកចាន]] ចម្ងាយប្រហែល ១០ គីឡូម៉ែត្រនៅភាគខាងលិចព្រលានពោធិ៍ចិនតុង ត្រូវបានកាត់ផ្តាច់ចេញពីប៉ុស្តិ៍បញ្ជាការផ្ទាល់ខ្លួននៅ[[ក្រុងច្បារមន|ក្រុងកំពង់ស្ពឺ]]។<ref name=Sak>{{cite book|last=Sutsakhan|first=Lt. Gen. Sak|title=The Khmer Republic at War and the Final Collapse|publisher=United States Army Center of Military History|year=1987|isbn=9781780392585}}</ref>{{rp|១១៥}}
នៅឯភាគខាងត្បូង កងពលធំទីមួយបានរ៉ាប់រងយុទ្ធនាការការពារ រួមជាមួយកងពលតូចទី១៥ របស់លោកឧត្តមសេនីយ៍ឯក[[លន់ ណុន]] ហើយវាត្រូវជាជួរប្រយុទ្ធដ៏ស្ងប់ស្ងាត់បំផុតនាពេលនោះ។ យ៉ាងណាមិញ នៅក្នុង[[ក្រុងតាខ្មៅ|តំបន់តាខ្មៅ]] [[ផ្លូវជាតិលេខ១]] និង[[ទន្លេបាសាក់]] កងពលធំទីមួយបានចាប់ផ្ដើមទទួលរងសម្ពាធជាបន្តបន្ទាប់ពីពួកខ្មែរក្រហម។ នៅខាងកើតនៃរដ្ឋធានីគឺជាទីតាំងឈរជើងរបស់កងពលតូចឆ័ត្រយោង និងកងអង្គភាពនៃយោធាភូមិភាគភ្នំពេញ។ មូលដ្ឋានទ័ពជើងទឹកនៅខាង[[ខណ្ឌជ្រោយចង្វា|ជ្រោយចង្វារ]] និងមូលដ្ឋាន[[កងទ័ពអាកាសខ្មែរ|ទ័ពអាកាសខ្មែរ]]នៅពោធិ៍ចិនតុង ត្រូវស្ថិតក្រោមការការពារដោយកម្លាំងពួកគេរៀងខ្លួនៗ។<ref name=Sak/>{{rp|១៥៦}}
កងទ័ពសាធារណរដ្ឋខ្មែរនៅភូមិសាស្ត្រអ្នកលឿង ពោលនៅឯច្រាំងខាងកើតនៃទន្លេមេគង្គគឺត្រូវបានកាត់ផ្ដាច់ទាំងស្រុងពីកងកម្លាំងសាធារណរដ្ឋខ្មែរផ្សេងៗទៀត។ កងទ័ពអាកាសនិងជើងទឹកខ្មែរត្រូវពន្លាតចេញដាច់ឆ្ងាយពីគ្នាខ្លាំងលើសពីសមត្ថភាពទ្រទ្រង់របស់ពួកគេ ជាហេតុនាំឱ្យពួកគេមិនអាចបំពេញកាតព្វកិច្ច និងតម្រូវការបានពេញលេញ។ ស្ថានភាពភស្តុភារទូទៅបានកាន់តែយ៉ាប់យ៉ឺនឡើងៗសម្រាប់កងកម្លាំងសាធារណរដ្ឋខ្មែរ ហើយការផ្គត់ផ្គង់គ្រាប់រំសេវសម្រាប់ទ័ពថ្មើរជើងអាចធ្វើឡើងបានម្តងម្កាលប៉ុណ្ណោះ។<ref name=Sak/>{{rp|១៥៦}}
===១ មេសា===
លោកនាយករដ្ឋមន្ត្រី[[លន់ នល់]]បានលាលែងចេញពីតំណែងនៅថ្ងៃទី១ ខែមេសា។ ពិធីលាលែងត្រូវបានធ្វើឡើងនៅ[[រដ្ឋសភាកម្ពុជា|វិមានចំការមន]] ដោយមានការចូលរួមពីតែជនជាតិខ្មែរសុទ្ធប៉ុណ្ណោះ ខណៈក្រុមអ្នកការទូតតំណាងបរទេសផ្សេងៗមិនត្រូវបានឱ្យអញ្ជើញចូលឡើយ។ ពីទីធ្លានៃវិមានចំការមន ឧទ្ធម្ភាគចក្របានដឹកលោកលន់ នល់ ព្រមទាំងក្រុមគ្រួសារ និងបក្សពួកលោកទៅព្រលានពោធិ៍ចិនតុង ដែលជាកន្លែងលោកបានជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក[[ចន ហ្គុនធើរ ឌីន]] មុនពេលឡើងយន្តហោះ[[អាកាសចរណ៍ភូមិន្ទកម្ពុជា|អាកាសចរណ៍កម្ពុជា]]ហោះទៅកាន់អ៊ូតាផាវក្នុងប្រទេសថៃ ដោយនិរទេសខ្លួនចេញជាផ្លូវការ។<ref name=Sak/>{{rp|១៥៨–១៦១}}<ref name=Shawcross/>{{rp|៣៥៨}} លោក[[សូខាំ ខូយ]]បានក្លាយជាប្រធានាធិបតីស្តីទី ដោយសង្ឃឹមថានឹងមានផ្លូវចរចាសន្តិភាពជាមួយខ្មែរក្រហម ពិសេសក្រោយលន់ នល់បានចាកចេញទៅបាត់។<ref name=Shawcross/>{{rp|១៦១}}
ស្ថានការណ៍តឹងតែងស្ទើរពេញមួយខែមីនាកន្លងមកនោះបានបិទបញ្ចប់នៅយប់ថ្ងៃទី១ ខែមេសា បន្ទាប់ពីក្រុងអ្នកលឿងបានដួលរលំធ្លាក់ក្រោមដៃខ្មែរក្រហម ក្រោយពីកម្លាំងសាធារណរដ្ឋខ្មែរបានស៊ូទ្រាំការពារក្រុងនេះពីការឡោមព័ទ្ធវាយប្រហាររបស់ខ្មែរក្រហមអស់រយៈពេលបីខែកន្លងមក។ ការវិវឌ្ឍស្ថានភាពថ្មីនេះបានបើកផ្លូវថ្មីឆ្ពោះទៅកាន់ភាគខាងត្បូងនៃរដ្ឋធានី ខណៈទាហានខ្មែរក្រហមចំនួន ៦,០០០ នាក់បន្ថែមបានរុលជាកម្លាំងឆ្ពោះទៅចូលរួមឡោមព័ទ្ធភ្នំពេញ។<ref name=Sak/>{{rp|១៥៦}}<ref name=Dunham/>{{rp|១០៥}}<ref name=Shawcross/>{{rp|៣៥៨}}
===២–១១ មេសា===
ចាប់ពីថ្ងៃទី៣–៤ ខែមេសា ទីតាំងឈរជើងរបស់កម្លាំងសាធារណរដ្ឋខ្មែរទាំងប៉ុន្មាននៅលើផ្លូវជាតិលេខ ១ ខាងជើងក្រុងអ្នកលឿងក្រោមកងពលធំទីមួយបានត្រូវសត្រូវវាយកាន់កាប់ម្តងមួយៗ ហើយការបញ្ជូនកម្លាំងបន្ថែមជាជំនួយមិនថាតាមផ្លូវគោក ឬឆ្លងទន្លេមេគង្គទេ គឺមិនអាចធ្វើទៅរួចទៀតឡើយ។<ref name=Shawcross/>{{rp|១៥៦}} នៅភាគខាងជើងរដ្ឋធានី ក្នុងតំបន់កងពលទីប្រាំពីរការពារ ខ្មែរក្រហមបានបើកការវាយលុកជារៀងរាល់ថ្ងៃ ហើយទោះបីជាមានការគាំទ្រផ្លូវអាកាសជាប្រចាំក៏ដោយ ក៏ស្ថានការណ៍នៅទីនោះនៅតែមិនអំណោយផលដដែរ។ កម្លាំងសាធារណរដ្ឋខ្មែរបានព្យាយាមវាយដណ្ដើមយកទីតាំងដែលខ្លួនបានបាត់បង់ទៅពួកខ្មែរក្រហមមកវិញដែរ ប៉ុន្តែមិនបានជោគជ័យអ្វីសោះ។ កងពលទីមួយបានបាត់បង់ទាហានជារៀងរាល់ថ្ងៃ ខណៈការជម្លៀសទាហានដែលឈឺនិងរបួសដោយឧទ្ធម្ភាគចក្រគឺលែងអាចធ្វើទៅរួចទៀតហើយ។<ref name=Sak/>{{rp|១៥៦–១៥៧}}
ដោយស្ថានការណ៍វិវត្តលឿនហួសប្រមាណ ហើយដោយកម្លាំងកាន់តែចុះថយទៅៗ អគ្គបញ្ជាការដ្ឋានក៏បានបញ្ជូនត្រឹមអតីតសមាជិកនៃកងឆ្មាំខេត្តទៅជួយការពារនៅតំបន់ភាគខាងជើង ប៉ុន្តែពួកគេត្រូវបានខ្មែរក្រហមវាយខ្ចាត់ខ្ចាយទាំងស្រុងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ។ ហេតុការណ៍នេះបាននាំឱ្យរបើករបាំងការពារភាគខាងជើង រីឯឱកាសបិទខ្ទប់វាក៏លែងមានទៀត។ នៅឯភាគខាងលិច កងកម្លាំងនៃកងពលធំទីបីក្រោមបញ្ជាការរបស់ឧត្តមសេនីយ៍ឯកព្រះ[[នរោត្ដម ចន្ទរង្សី]]បានទទួលជំនួយកម្លាំងមកពង្រឹងការការពារបន្ថែម ប៉ុន្តែយ៉ាងណា កម្លាំងព្រះអង្គនៅតែមិនអាចវាយចូលកំពង់ស្ពឺបាន ពិសេសដើម្បីដណ្តើមទីតាំងយុទ្ធសាស្ត្រនៅទួលលាបនោះ។ បន្ថែមពីលើនេះ កម្លាំងសាធារណរដ្ឋខ្មែរបានបង្កើតកំហុសគណនាបណ្ដាលឱ្យពួកគេផ្លោងគ្រាប់ចូលទីតាំងរបស់កងពលធំទីបីកំឡុងពេលកំពុងប្រតិបត្តិការ ជាហេតុប៉ះពាល់ដល់ស្មារតីប្រយុទ្ធយ៉ាងធ្ងន់ធ្ងរ។<ref name=Sak/>{{rp|១៥៦–៧}}
ទន្ទឹមគ្នានេះដែរ ជនភៀសសឹកស៊ីវិលមកពីគ្រប់ទិសទីបាននាំគ្នារត់មកជ្រោកកោនគេចវេះពីសង្គ្រាមនៅក្នុងរដ្ឋធានី។ អាជ្ញាធរក្រុងភ្នំពេញទាំងស៊ីវិលនិងយោធាត្រូវធ្វើការធ្ងន់កទទួលជនភៀសសឹករាប់សិបពាន់នាក់ ដោយមិនដឹងថាត្រូវផ្តល់ជម្រកនៅទីណាឱ្យពួកគេ។ សាលារៀន វត្តអារាម និងសួនច្បារសាធារណៈបានក្លាយជាទីជម្រកបណ្ដោះអាសន្នរបស់ជនភៀសសឹក ចំណែកឯអាជ្ញាធរក្រុងវិញ ពួកគេអស់លែងមានវិធីសាស្ត្រដើម្បីកំណត់អត្តសញ្ញាណថាតើនរណាជាមិត្ត និងនរណាជាខ្មែរក្រហមទៀតឡើយ។<ref name=Sak/>{{rp|១៥៧}}
នៅថ្ងៃទី១១ ខែមេសា នៅឯទីក្រុង[[ប៉េកាំង]] រដ្ឋាភិបាលអាមេរិកបានស្នើសុំឱ្យមានការចាត់ព្រះអង្គម្ចាស់[[នរោត្ដម សីហនុ|នរោត្តម សីហនុ]] មេដឹកនាំនៃ[[រណសិរ្សរួបរួមជាតិកម្ពុជា]] ឱ្យយាងត្រឡប់មកទីក្រុងភ្នំពេញវិញជាបន្ទាន់។ តែយ៉ាងណា ព្រះអង្គទ្រង់បានបដិសេធសំណើរបស់អាមេរិកនោះនៅព្រឹកបន្ទាប់។<ref name=Shawcross/>{{rp|៣៦៣}}
===១២ មេសា===
[[File:View of Phnom Penh from CH-53.jpg|thumb|250px|ទិដ្ឋភាពពីជ្រុងមួយនៃទីក្រុងភ្នំពេញមើលពីលើឧទ្ធម្ភាគចក្រអាមេរិក, ១២ មេសា ១៩៧៥]]
ដោយស្ថានការណ៍នៅភ្នំពេញកាន់តែពិបាកទៅៗ ដូច្នេះនៅថ្ងៃទី១២ ខែមេសា ស្ថានទូតអាមេរិកក៏បានផ្តួចផ្តើម[[ប្រតិបត្តិការអ៊ីហ្គលភូល]] ពោលជាដំណើរជម្លៀសប្រជាជនអាមេរិកទាំងអស់ចេញពីកម្ពុជា។ លោកឯកអគ្គរដ្ឋទូតឌីនបានអញ្ជើញសមាជិករដ្ឋាភិបាលខ្មែរឱ្យជម្លៀសខ្លួនចេញផងដែរនៅក្នុងប្រតិបត្តិការនេះ ប៉ុន្តែពួកគាត់ទាំងអស់គ្នាបានបដិសេធ លើកលែងតែប្រធានាធិបតីស្តីទី លោកសូខាំ ខូយ ដែលបានព្រមចូលខ្លួនជម្លៀសដោយមិនផ្ដល់ដំណឹងអ្វីដល់ថ្នាក់ដឹកនាំដទៃ។<ref name=Dunham/>{{rp|១១៤}} ដំណើរជម្លៀសនេះបានធ្វើឱ្យមនុស្សជាច្រើនក្នុងជួរថ្នាក់ដឹកនាំសាធារណរដ្ឋខ្មែរមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែទីក្រុងភ្នំពេញនិងទីរួមខេត្តស្ទើរតែទាំងអស់ (លើកលែងតែទីរួមខេត្តនៅភាគខាងកើតប្រទេសដែលកំពុងស្ថិតក្រោម[[វៀតណាមខាងជើង]]កាន់កាប់) សុទ្ធតែស្ថិតនៅក្នុងកណ្ដាប់ដៃរដ្ឋាភិបាល និងពោរពេញទៅដោយជនភៀសសឹករាប់លាននាក់។ ចំនួនប៉ាន់ប្រមាណបានរាប់ប្រជាជនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថាមានចំនួនប្រាំមួយលាននាក់ ហើយអ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមមានត្រឹមមួយលាននាក់ប៉ុណ្ណោះ។<ref name=Sak/>{{rp|១៦២–៣}}
នៅវេលាម៉ោង ០៨:៣០ ព្រឹក គណៈរដ្ឋមន្ត្រីបានកោះប្រជុំគ្នានៅក្នុងការិយាល័យនាយករដ្ឋមន្ត្រី[[ឡុង បូរ៉េត]]។ ពួកគាត់បានសម្រេចចិត្តថា គួរតែមានការហៅកោះប្រជុំមហាសន្និបាតមួយ ដែលមានសមាសភាពមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំយោធាចូលរួម។ ចាប់ពីម៉ោង ១៤:០០ រសៀល មហាសន្និបាតនោះត្រូវបានធ្វើឡើងនៅក្នុងវិមានចំការមន។ នៅទីបំផុត សេចក្តីសម្រេចមួយត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយស្នើការផ្ទេរអំណាចទៅឱ្យយោធាកាន់កាប់ និងថ្កោលទោសលោកសូខាំ ខូយ ដែលមិនបានប្រគល់តំណែងសមស្របតាមនីតិច្បាប់។ នៅម៉ោង ២៣:០០ យប់ មហាសន្និបាតបានជ្រើសតាំងសមាជិកនៃគណៈកម្មាធិការកំពូលដូចជា៖ លោកឧត្តមសេនីយ៍ឯក[[សក់ ស៊ុតសាខន]] នាយសេនាធិការកងខេមរជាតិលោកឧត្តមសេនីយ៍ទោ[[ថងវណ្ណ ផានមឿង]] ឧត្តមនាវីឯក[[វង្ស សារិនឌី]] មេបញ្ជាការកងទ័ពអាកាសលោកឧត្តមសេនីយ៍ឯកអៀ ឈុង លោកនាយករដ្ឋមន្ត្រីឡុង បូរ៉េត លោកឧបនាយករដ្ឋមន្ត្រី[[ហង្ស ធុនហាក់]] និងតំណាងគណបក្សសង្គមសាធារណរដ្ឋលោកអុប គឹមអាង។<ref name=Sak/>{{rp|១៦៤}}
ចំពោះស្ថានការណ៍នៅសមរភូមិវិញបានកាន់តែយ៉ាប់យ៉ឺនខ្លាំងទៅៗ។ នៅភាគខាងជើង ខ្សែការពារត្រូវបានកាត់ផ្តាច់នៅចំណុចជាច្រើនដោយខ្មែរក្រហម ទោះបីជាមានការតស៊ូប្រយុទ្ធតតាំងពីអង្គភាពកងទ័ពសាធារណរដ្ឋខ្មែរវិញយ៉ាងណាក៏ដោយ។ អាកាសយានដ្ឋានពោធិ៍ចិនតុងវិញបានកំពុងប្រឈមនឹងហានិភ័យខ្ពស់ពីការវាយដណ្តើមដោយខ្មែរក្រហម។ ដោយដូច្នេះ ព្រលានយោធាតូចមួយនៃតំបន់មានជ័យត្រូវបានកំណត់ជាទីកន្លែងចុះចតបណ្ដោះអាសន្នសម្រាប់យន្តហោះនិងឧទ្ធម្ភាគចក្រដែលនាំយកគ្រាប់រំសេវ និងសម្ភារៈផ្គត់ផ្គង់ផ្សេងៗ។.<ref name=Sak/>{{rp|១៦៤–៥}}
===១៣–១៦ មេសា===
[[File:Fall of Phnom Penh.jpg|thumb|right|ផែនទីបង្ហាញពីចលនាពុះសម្រុកចូលភ្នំពេញជាលើកចុងក្រោយរបស់ខ្មែរក្រហម]]
ថ្ងៃទី១៣ ខែមេសា គឺជាថ្ងៃដំបូងនៃ[[ចូលឆ្នាំខ្មែរ|ពិធីបុណ្យចូលឆ្នាំខ្មែរថ្មី]] ហើយក៏ត្រូវជាថ្ងៃដែលខ្មែរក្រហមបានបន្តបាញ់ផ្លោងចូលទីក្រុងភ្នំពេញដែរ។ នៅវេលាម៉ោង ០៩:០០ ព្រឹក គណៈកម្មាធិការកំពូលបានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន ដោយបានជ្រើសតាំងលោកសក់ ស៊ុតសាខនជាប្រធានគណៈកម្មាធិការជាឯកច្ឆ័ន្ទ ដែលនាំឱ្យលោកក្លាយជាប្រមុខរដ្ឋាភិបាល និងជាប្រមុខរដ្ឋស្តីទីផងដែរ។ លោកសាខនបានផ្ញើសំណើសុំសន្តិភាពចុងក្រោយទៅកាន់ព្រះអង្គម្ចាស់សីហនុ ដោយព្រមផ្ទេរសាធារណរដ្ឋនិងកងកម្លាំងប្រដាប់អាវុធទៅឱ្យព្រះអង្គកាន់កាប់ ប៉ុន្តែសាធារណរដ្ឋនឹងមិនព្រមចុះចាញ់ឱ្យដៃទៅខ្មែរក្រហមនោះឡើយ។ នៅយប់នោះ លោកសាខនបានកោះប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលលើកនេះមានទាំងគណៈកម្មាធិការកំពូល និងគណៈរដ្ឋមន្ត្រីចូលរួម។<ref name=Sak/>{{rp|១៦៥}}
ក្រុមប្រឹក្សាបានសម្រេចចិត្តដោយប្រើអំណាចទាំងប៉ុន្មានដែលខ្លួនមានដើម្បីបញ្ជូនលំហូរជនភៀសសឹកដែលកំពុងកើនឡើងច្រើនទៅៗទៅជ្រកកោននៅក្នុងសាលារៀន វត្តអារាម បង្កើតកម្មវិធីផ្តល់ស្បៀងអាហារដល់ពួកគេ រៀបចំគណៈរដ្ឋមន្ត្រីឡើងវិញ ពង្រឹងទ័ពនៅភ្នំពេញដោយហោះនាំកងវរសេនាធំមួយចំនួនពីខេត្តផ្សេងៗចូលតាមព្រលានមានជ័យ និងការបង្កើតគណៈកម្មាធិការពិសេសមួយ ដែលមានលោកឡុង បូរ៉េតជាប្រធាន ដើម្បីរៀបចំត្រៀមសំណើសន្តិភាពសម្រាប់្រគល់ឱ្យព្រះអង្គម្ចាស់សីហនុ ឬពួកខ្មែរក្រហម។<ref name=Sak/>{{rp|១៦៥}}
គិតត្រឹមថ្ងៃទី១៤ ខែមេសា ស្ថានការណ៍នៅលើសមរភូមិបានកាន់តែបាត់បង់លំនឹងទៅបន្តិចៗ។ នៅព្រឹកនោះ គណៈរដ្ឋមន្ត្រីបានជួបប្រជុំគ្នានៅការិយាល័យលោកសាខន នៅទីស្នាក់ការកណ្តាលអគ្គសេនាធិការ។ នៅម៉ោង ១០:២៥ កណ្ណធារបើកយន្តហោះ តេ-២៨ ម្នាក់បានទម្លាក់គ្រាប់បែកចំនួនបួនគ្រាប់ទម្ងន់ ១១០ គីឡូក្រាម (២៥០ ផោន)។ គ្រាប់បែកចំនួនពីរគ្រាប់បានធ្លាក់ផ្ទុះនៅទីតាំងចម្ងាយប្រហែល ២០ ម៉ែត្រពីការិយាល័យរបស់សាខន ដោយបានសម្លាប់មន្ត្រីនិងកងការពារចំនួនប្រាំពីរនាក់ និងរបួសម្ភៃនាក់បន្ថែម។ លោកសាខនបានប្រកាសពីបម្រាមគោចររយៈពេល ២៤ ម៉ោង ខណៈការប្រយុទ្ធនៅលើសមរភូមិនៅបន្តដដែរ។<ref name=Sak/>{{rp|១៦៦}}<ref name=Swain>{{cite book|last=Swain|first=Jon|title=River of Time: A Memoir of Vietnam and Cambodia|publisher=St. Martin's Press|year=1997|isbn=978-0425168059|url=https://archive.org/details/riveroftime00swai}}</ref>{{rp|១២៥}}
នៅរសៀលនៃថ្ងៃដដែរ [[ក្រុងតាខ្មៅ]]ដែលជាទីរួម[[ខេត្តកណ្តាល]] និងស្ថិតនៅចម្ងាយ ១១ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងភ្នំពេញ ត្រូវបានធ្លាក់ក្រោមការកាន់កាប់ខ្មែរក្រហមទាំងស្រុង។ តាខ្មៅជាចំណុចទីតាំងការពារយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់កងកម្លាំងសាធារណរដ្ឋខ្មែរ ហើយការបាត់បង់វាបានប៉ះពាល់ដល់ស្មារតីប្រយុទ្ធបន្ថែមរបស់ពួកគេ។ ថ្វីបើមានការវាយតបតដើម្បីគ្រង់គ្រងស្ថានការណ៍នៅតាខ្មៅមែនក្ដី តែវាមិនបានផលផ្លែផ្កាអ្វីឡើយ ហើយមិនយូរប៉ុន្មាន សមរភូមិប្រយុទ្ធក៏រុញចូលមកដល់តំបន់ខាងត្បូងនៃជាយក្រុង។ មិនតែប៉ុណ្ណោះ ដោយសារការវិវត្តបែបនេះ សកម្មភាពផ្គត់ផ្គង់ជំនួយទាំងឡាយតាមអាកាសនៅពោធិ៍ចិនតុងត្រូវបានផ្អាកបញ្ឈប់ទាំងស្រុង។<ref name=Sak/>{{rp|១៦៦}}<ref name=Swain/>{{rp|១២៥}}
ចូលមកថ្ងៃទី១៥ ខ្មែរក្រហមបានបង្កើនការវាយប្រហារបន្ថែមពីភាគខាងជើងនិងលិច។ តំបន់ពោធិ៍ចិនតុងនិងទំនប់របងការពារដែលរត់ពីកើតទៅលិចបន្តទៅខាងជើងនៃទីក្រុង ដោយចំណុចទាំងពីរភ្ជាប់គ្នាបង្កើតបានជាខ្សែការពារចុងក្រោយនៅជុំវិញបរិវេណក្រុងភ្នំពេញ ហើយមកដល់ត្រឹមនេះបានកំពុងរងការវាយលុកយ៉ាងខ្លាំងពីសំណាក់ពួកខ្មែរក្រហម។ ការចូលអន្តរាគមន៍ដោយកងពលតូចឆ័ត្រយោង ដែលត្រូវបានបញ្ជូនមកពីប៉ែកខាងកើតទន្លេមេគង្គ មិនបានជួយសម្រូលអ្វីដល់ស្ថានការណ៍ដ៏តានតឹងនៅសមរភូមិខាងលិចនៃរដ្ឋធានីឡើយ។ កងពលតូចនេះបានព្យាយាមរុលដំណើរទៅលិច ប៉ុន្តែអាចបន្តបានត្រឹមតែ ៦ គីឡូម៉ែត្រតាមផ្លូវជាតិលេខ ៤ ប៉ុណ្ណោះ។<ref name=Sak/>{{rp|១៥៨}} ទន្ទឹមគ្នានេះដែរ ជនភៀសសឹកជាច្រើននាក់បន្ថែមបានបន្តហូរចូលក្រុងភ្នំពេញ។<ref name=Sak/>{{rp|១៦៧}}
[[File:Aerial reconnaissance view of burning Esso Shell oil storage tank, Phnom Penh, 17 April 1975.jpg|thumb|right|រូបភាពផ្តិតពីលើអាកាសបង្ហាញពីការឆាបឆេះធុងស្តុកប្រេងរបស់ក្រុមហ៊នអេសូ (Esso Shell) មួយកន្លែងក្នុងទីក្រុងភ្នំពេញ, ១៧ មេសា ១៩៧៥]]
នៅថ្ងៃទី១៦ ខែមេសា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកនោះត្រូវបានផ្ដោតទាំងស្រុងទៅលើយន្តការផ្ញើសំណើសន្តិភាពទៅទីក្រុងប៉េកាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានបំផុត។ លោកឡុង បូរ៉េតបានរៀបចំសំណើដែលក្នុងនោះបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការផ្ទេរអំណាចទៅឱ្យរណសិរ្សរួបរួមជាតិកម្ពុជារបស់សម្ដេចសីហនុ។ ទីបំផុត សំណើនេះក៏ត្រូវបានផ្ញើទៅកាន់ទីក្រុងប៉េកាំងតាមរយៈ[[គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម]] និង[[ទីភ្នាក់ងារសារព័ត៌មានបារាំង]]។ ស្ថានភាពយោធាកាន់តែវិវត្តអាក្រក់ទៅៗ នៅពេលដែលធុងស្តុកប្រេងរបស់ក្រុមហ៊ុនស៊ែល (Shell) នៅភាគខាងជើងទីក្រុងបានឆាបឆេះកំឡុងពេលប្រយុទ្ធគ្នា បង្កបង្កើតជាអគ្គីភ័យដុតបំផ្លាញទីលំនៅប្រជាជនពីជើងរហូតដល់ត្បូងរដ្ឋធានីភ្នំពេញ។<ref name=Sak/>{{rp|១៦៧–៨}}
ពេញមួយរសៀល គណៈរដ្ឋមន្ត្រីបានទន្ទឹងរង់ចាំចម្លើយឆ្លើយតបពីទីក្រុងប៉េកាំង។ នៅវេលាម៉ោង ២៣:០០ យប់ សារចម្លើយនៅតែមិនទាន់ឃើញមកដល់ ហើយគណៈរដ្ឋមន្ត្រីក៏ដឹងខ្លួនថា ពួកខ្មែរក្រហមគឺមិនមានបំណងងទទួលយកសំណើអ្វីនោះទេ។<ref name=Sak/>{{rp|១៦៧–៨}} ដំណាលគ្នានេះ ខ្មែរក្រហមបានកាន់កាប់ច្រាំងខាងកើតនៃទន្លេមេគង្គបន្ទាប់ពីកងពលតូចឆ័ត្រយោងបានដកខ្លួនចេញ ខណៈដែលកងពលធំទីពីររបស់ឧត្តមសេនីយ៍[[ដៀន ដែល]]បានមកឈរជើងការពារតំបន់[[ស្ពានព្រះមុនីវង្ស]]។<ref name=Swain/>{{rp|១២៦}}
យន្តហោះ តេ-២៨ ដេ របស់ទ័ពអាកាសសាធារណរដ្ឋខ្មែរបានចេញប្រតិបត្តិការហោះហើរជាលើកចុងក្រោយដោយទម្លាក់គ្រាប់បែកលើមជ្ឈមណ្ឌលបញ្ជានិងត្រួតពិនិត្យ ក៏ដូចជាឃ្លាំងយន្តហោះនៅពោធិ៍ចិនតុង ក្រោយព្រលាននេះបានធ្លាក់ក្រោមការកាន់កាប់ដោយខ្មែរក្រហម។ បន្ទាប់ពីប្រើប្រាស់គ្រាប់បែកទម្លាក់ស្ទើរអស់ពីស្តុក យន្តហោះសាធារណរដ្ឋខ្មែរចំនួន ៩៧ គ្រឿងបានហោះចេញពីមូលដ្ឋានទ័ពអាកាស និងអាកាសយានដ្ឋានតូចៗផ្សេងៗនៅទូទាំងប្រទេសកម្ពុជា ដោយខ្លះមានដឹកផ្ទុកជនស៊ីវិលមួយចំនួនតូចឆ្ពោះទៅកាន់ទីទួលសុវត្ថិភាពនៅក្នុងប្រទេសថៃ។<ref>{{cite web|url=http://www.aeroflight.co.uk/waf/aa-eastasia/cambodia/cam-af-history2.htm|title=Cambodia: Khmer Air Force History 1970–1975 (Part 2)|author=Jan Forsgren|access-date=18 June 2026|archive-url=https://web.archive.org/web/20160304113948/http://www.aeroflight.co.uk/waf/aa-eastasia/cambodia/cam-af-history2.htm|archive-date=4 March 2016|url-status=live}}</ref>
===១៧ មេសា===
[[File:Aerial reconnaissance view of the Monivong Bridge, Phnom Penh 17 April 1975.jpg|thumb|right|រូបភាពផ្តិតពីលើអាកាសបង្ហាញពីស្ថានភាពនៅលើនិងក្បែរ[[ស្ពានព្រះមុនីវង្ស]], ១៧ មេសា ១៩៧៥]]
ដោយសារសំណើសន្តិភាពមិនមានសត្រូវណាទទួលយក នោះនៅវេលាម៉ោង ០២:០០ រំលងអធ្រាត្រចូលថ្ងៃទី១៧ ខែមេសា គណៈរដ្ឋមន្ត្រីក៏បានព្រមព្រៀងគ្នាថានឹងផ្លាស់ប្តូរទីស្ដីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការកំពូល និងសមាជិកសភាមួយចំនួនពីភ្នំពេញទៅភាគខាងជើងប្រទេសនៅទីរួម[[ខេត្តឧត្តរមានជ័យ]]តាមបណ្ដោយព្រំដែនប្រទេសថៃ ដោយនឹងបង្កើតចលនាតស៊ូប្រឆាំងខ្មែរក្រហមពីទីនោះ។ មធ្យោបាយនៅសល់តែមួយគត់ដើម្បីចាកចេញពីរដ្ឋធានីគឺតាមឧទ្ធម្ភាគចក្រ។ នៅវេលាម៉ោង ០៤:០០ ទៀបភ្លឺ សមាជិករដ្ឋាភិបាលបានជួបជុំគ្នានៅសួនច្បារមុខ[[វត្តបទុមវតី|វត្តបទុមវត្តី]]ដើម្បីត្រៀមធ្វើការជម្លៀសខ្លួនចេញ ប៉ុន្តែគួរឱ្យអភ័ព្វ មិនមានឧទ្ធម្ភាគចក្របានបង្ហាញខ្លួនឡើយ។<ref name=Sak/>{{rp|១៦៨–៩}}
ពេលថ្ងៃកំពុងរះពីលើជើងមេឃនៃទិសខាងកើត ពោលគឺនៅវេលាម៉ោង ០៥:៣០ ទៀបភ្លឺ សមាជិករដ្ឋាភិបាលបាននាំគ្នាវិលត្រឡប់ទៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីឡុង បូរ៉េត ហើយបានសម្រេចចិត្តថានឹងនៅស៊ូរហូតដល់ស្លាប់។ ក្រោយម៉ោង ០៦:០០ ព្រឹក រដ្ឋមន្ត្រីក្រសួងឃោសនាការ លោកថោង លឹមហួងបាននាំយកសារទូរលេខមួយដែលទើបតែមកដល់ពីទីក្រុងប៉េកាំង ដោយមានជូនដំណឹងថា ការអំពាវនាវរកសន្តិភាពនោះត្រូវបានបដិសេធដោយព្រះនរោត្តម សីហនុ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រៅស្រុករបស់ព្រះអង្គបានចុចឈ្មោះសមាជិកទាំងប្រាំពីររូបនៃគណៈកម្មាធិការកំពូលថាជាជនក្បត់ជាតិ បន្ថែមពីលើបុគ្គលទាំងប្រាំពីរនាក់ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ១៩៧០។<ref name=Sak/>{{rp|១៦៨–៩}}
ការបាញ់ប្រយុទ្ធតតាំងគ្នាបានបន្លឺចាប់តាំងពីវេលាម៉ោង ០៤:០០ ទៀបភ្លឺនៅភាគខាងជើងទីក្រុងភ្នំពេញ ជុំវិញស្ថានីយ៍ថាមពលធំ។ ពេលព្រឹកព្រលឹមឈានមកដល់ ការបាញ់ប្រយុទ្ធគ្នាបានរលត់ទៅវិញ នៅពេលដែលកងកម្លាំងសាធារណរដ្ឋខ្មែរបានដកថយតាមបណ្តោយមហាវិថីព្រះមុនីវង្សចូលមកក្នុងកណ្តាលក្រុង។<ref name=":0">{{cite book|last=Neveu|first=Roland|title=The Fall of Phnom Penh, 17 April 1975|publisher=Asia Horizons Books Co., Ltd|year=2015|isbn=978-6167277103}}</ref>{{rp|84}} ឧត្តមនាវីឯកវង្ស សារិនឌីបានធ្វើដំណើរវិលត្រឡប់ទៅកាន់មូលដ្ឋានទ័ពជើងទឹកវិញ ដែលកាលនុះកំពុងរងការវាយប្រហារពីពួកខ្មែរក្រហម។ ក្រោយមក លោកបានហៅទូរស័ព្ទមកលោកសាខន ដោយប្រាប់ថាមូលដ្ឋានទ័ពជើងទឹកបានកំពុងត្រូវឡោមព័ទ្ធ ហើយមិនយូរប៉ុន្មាននឹងត្រូវខ្មែរក្រហមវាយបែក។ នៅពេលដែលកងកម្លាំងខ្មែរក្រហមបានវាយចូលមកក្នុងប៉ុស្តិ៍បញ្ជាការទ័ពជើងទឹក លោកសារិនឌីក៏បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនជាជាងឱ្យសត្រូវចាប់ខ្លួន។<ref name=Chhong>{{cite news|author=Chhang Song|title=The final hours of the Khmer Republic|url=https://www.khmertimeskh.com/55805/the-final-hours-of-the-khmer-republic/|publisher=Khmer Times|date=16 April 2015|access-date=18 June 2026}}</ref>
គិតត្រឹមម៉ោង ០៨:០០ ព្រឹក សមាជិកគណៈរដ្ឋមន្ត្រី តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាដែលនៅសល់ទាំងប៉ុន្មានបានចាកចេញពីសម័យប្រជុំ ដោយបន្សល់ទុកតែលោកឡុង បូរ៉េត និងសាខន។ លោកឧត្តមសេនីយ៍ថាច់ រ៉េងបានព្យាយាមអង្វរពួកគាត់ឱ្យចាកចេញជាមួយលោក ព្រោះលោកនៅមានបញ្ជាការទាហាននៃកងកម្លាំងពិសេស និងឧទ្ធម្ភាគចក្រប្រភេទ អ៊ុយហះ-១ ចំនួនប្រាំពីរគ្រឿងនៅឯ[[ពហុកីឡដ្ឋានជាតិអូឡាំពិក|ពហុកីឡដ្ឋានអូឡាំពិក]]។ នៅវេលាម៉ោងប្រហែល ០៨:៣០ លោកសាខននិងក្រុមគ្រួសារលោកបានឡើងឧទ្ធម្ភាគចក្រមួយគ្រឿងហើយហោះហើរចេញ រួមជាមួយមេបញ្ជាការកងទ័ពអាកាសលោកអៀ ឈុង។ ទន្ទឹមនឹងនេះ លោកឡុង បូរ៉េតបានឡើងឧទ្ធម្ភាគចក្រមួយគ្រឿងទៀត ប៉ុន្តែវាត្រូវមានបញ្ហាមិនអាចហោះឡើងបាន។<ref name=Sak/>{{rp|១៦៩}}<ref>{{cite book|last=Conboy|first=Kenneth|title=FANK: A History of the Cambodian Armed Forces, 1970–1975|publisher=Equinox Publishing (Asia) Pte Ltd|year=2011|isbn=9789793780863|page=223}}</ref>
ឧទ្ធម្ភាគចក្រចំនួនបួនគ្រឿងបានហោះចូល[[ក្រុងកំពង់ធំ]]ដើម្បីចាក់សាំង ដោយបានមកដល់នៅម៉ោង ០៩:៣០។ នៅកំពង់ធំ លោកសាខនបានទាក់ទងទៅភ្នំពេញតាមវិទ្យុ ដោយបានទទួលដំណឹងថា ខ្មែរក្រហមបានវាយចូលដល់ក្នុងទីបញ្ជាការដ្ឋានអគ្គសេនាធិការហើយ។ ឧត្តមសេនីយ៍ម៉ី ស៊ីចាន់បានថ្លែងសារទៅកាន់ប្រជាជាតិនិងយោធាជំនួសលោកសាខន ដោយសំណុំពរឱ្យលើកទង់សជាសញ្ញាសុំសន្តិភាព។ ឧទ្ធម្ភាគចក្ររបស់លោកសាខនបានចុះនៅឧត្តរមានជ័យនៅវេលាម៉ោង ១៣:៣០ រសៀល ខណៈដែលជោគវាសនានៃសាធារណរដ្ឋខ្មែរកំពុងខិតជិតចូលមកដល់ភ្លាមៗ។ ឱកាសបង្កើតរដ្ឋាភិបាលតស៊ូបានរលុតបាត់ទៅវិញ បន្ទាប់ពីក្រុមពួកមន្ត្រីដែលបានជួបជុំគ្នានោះបាននាំគ្នាសម្រេចចិត្តបន្តរត់និរទេសខ្លួនទៅប្រទេសថៃ។<ref name=Sak/>{{rp|១៦៩–៧០}}
ទាហានខ្មែរក្រហមបានសម្រុកចូលរដ្ឋធានីភ្នំពេញពីទិសដៅជាច្រើនក្នុងពេលតែមួយ។ ទាហានមួយក្រុមបានដើរតម្រួតជាក្បួននៅរង្វង់មូលខាងជើងក្បែរស្ថានទូតបារាំង (បច្ចុប្បន្នរង្វង់មូលកួចកាណុង) ឆ្ពោះមកទិសខាងត្បូងតាមមហាវិថីព្រះមុនីវង្ស។<ref name="Swain" />{{rp|១៣២}}<ref name=":0" />{{rp|៥៧}} ក្រុមទាហានផ្សេងទៀតបានចូលតាមភាគខាងត្បូងនៃទីក្រុងតាមផ្លូវលេខ ២៧១ ដោយចេញពីផ្លូវលេខ ៤៣០ និង ៤៨៨ ជិតរង្វង់មូលផ្សារដើមថ្កូវ។<ref name="Chan">{{Cite book |last=Chan |first=Samoeun |title=Prisoners of Class |publisher=Mekong River Press |isbn=979-8-9891773-2-5 |edition=1st}}</ref>{{rp|១២-១៣}} ក្រុមទាហានមួយជួរទៀតបានបុកចូលក្រុងពីទិសខាងលិច ឆ្លងស្ពានស្ទឹងមានជ័យ តាមបណ្តោយ[[មហាវិថីសម្ដេចមុនីរ៉េត]]។<ref name="Chan" />{{rp|១៥}}<ref>{{Cite book |last=Criddle |first=JoAn |title=To Destroy You Is No Loss |publisher=East/West Bridge |isbn=0-9632205-1-9 |edition=2nd}}</ref>{{rp|៤,១៥}}
នៅកំឡុងពេលខ្មែរក្រហមបានដើរចូលរដ្ឋធានីនៅភាគខាងជើង ក្រុមពួកទាហាននិងនិស្សិតប្រដាប់អាវុធមួយក្រុមតូច ដែលត្រូវបានគេហៅថា [[ម៉ូណាស្យូ]] ("ចលនាជាតិ" ឬឡាតាំង MONATIO) ដឹកនាំដោយលោកហែម កេតដារា បានចេញដង្ហែក្បួនស្វាគមន៍ដំណើរពួកខ្មែរក្រហម។ ក្រុមម៉ូណាស្យូត្រូវបានផ្ដើមគំនិតបង្កើតឡើងដោយលន់ នល់ ក្នុងគោលបំណងបន្សាបខ្លួនចុះចូលក្នុងជួរខ្មែរក្រហម ដោយសង្ឃឹមថានឹងអាចឈានដល់ការរំលែកចែកអំណាចជាមួយខ្មែរក្រហម។ ដំបូងឡើយ ខ្មែរក្រហមមិនបង្ហាញអរិភាពអ្វីជាមួយក្រុមនេះទេ តែក្រោយៗមក ក្រុមសមាជិកម៉ូណាស្យូក៏ត្រូវបានខ្មែរក្រហមចាប់ប្រមូលយកទៅបាញ់សម្លាប់។<ref>{{cite book|last=Ponchaud|first=François|title=Cambodia Year Zero|publisher=Penguin Books|year=1979|isbn=978-0030403064|page=[https://archive.org/details/cambodiayearzero00ponc/page/17 17]|url=https://archive.org/details/cambodiayearzero00ponc/page/17}}</ref><ref name="Shawcross" />{{rp|365}}<ref name="Swain" />{{rp|១៣៦–៧}}
ក្រោយពីបានចូលកាន់កាប់ទីក្រុង ទាហានខ្មែរក្រហមបានឈរជើងនៅតាមចំណុចផ្លូវប្រសព្វសំខាន់ៗ ដែលជាទីកន្លែងពួកគេចាំដកហូតប្រមូលគ្រឿងអាវុធពីទាហានសាធារណរដ្ឋខ្មែរ។<ref name="Shawcross" />{{rp|៣៦៥}} ទាហានសាធារណរដ្ឋខ្មែរទាំងប៉ុន្មានក្រោយមកត្រូវបានគេនាំទៅពហុកីឡដ្ឋានអូឡាំពិកដើម្បីបាញ់សម្លាប់ចោល។ ខ្មែរក្រហមបានធ្វើសន្និសីទសារព័ត៌មានមួយនៅក្រសួងឃោសនាការ ជាកន្លែងដែលអ្នកទោសមួយចំនួន រួមមានលោកលន់ ណុន និងលោកហែម កេតដារាកំពុងជាប់ខ្លួន។ មិនយូរប៉ុន្មាន រថយន្តមួយគ្រឿងដែលដឹកលោកឡុង បូរ៉េតបានធ្វើដំណើរមកដល់មុខក្រសួង ដែលត្រូវគេនាំរូបលោកមកផ្ដុំជាមួយអ្នកទោសទាំងប៉ុន្មាននាក់នោះ។<ref name="Swain" />{{rp|១៤៣–៤}}
==មើលផងដែរ==
*[[ការដួលរលំទីក្រុងសៃហ្គន]]
==ឯកសារយោង==
{{reflist}}
[[ចំណាត់ថ្នាក់ក្រុម:សមរភូមិ និងប្រតិបត្តិការនៃសង្គ្រាមវៀតណាមក្នុងឆ្នាំ១៩៧៥]]
[[ចំណាត់ថ្នាក់ក្រុម:ទីក្រុងដែលបានកាន់កាប់]]
[[ចំណាត់ថ្នាក់ក្រុម:ប្រវត្តិសាស្ត្រយោធាកម្ពុជា]]
[[ចំណាត់ថ្នាក់ក្រុម:កម្ពុជាក្នុងឆ្នាំ១៩៧៥]]
[[ចំណាត់ថ្នាក់ក្រុម:ភ្នំពេញក្នុងសតវត្សរ៍ទី២០]]
jg4jupcay0h2azwyq0m0rqnwypq9x5v
សម្ដេចព្រះភគវតី វីរក្សត្រី អង្គចូវ
0
53846
336791
2026-06-19T13:05:28Z
Sreynaree1986
47227
Sreynaree1986 បានប្ដូរទីតាំង ទំព័រ [[សម្ដេចព្រះភគវតី វីរក្សត្រី អង្គចូវ]] ទៅ [[ង្វៀង ផុក ង៉ុក វ៉ាង]]: កែតម្រូវព័ត៌មាន។
336791
wikitext
text/x-wiki
#បញ្ជូនបន្ត [[ង្វៀង ផុក ង៉ុក វ៉ាង]]
knrf79sb38ojch4yrneqzvy2iqrnwi0
សម្ដេចព្រះភគវតីសិរីទេពទេវីនារីចក្រពត្តិ
0
53847
336796
2026-06-19T17:25:11Z
Sreynaree1986
47227
Sreynaree1986 បានប្ដូរទីតាំង ទំព័រ [[សម្ដេចព្រះភគវតីសិរីទេពទេវីនារីចក្រពត្តិ]] ទៅ [[ព្រះវង្សក្សត្រី]]: កែតម្រូវព័ត៌មាន។
336796
wikitext
text/x-wiki
#បញ្ជូនបន្ត [[ព្រះវង្សក្សត្រី]]
b68evnd47rkhmf6n8e32m3luahf11ll
ព្រះវង្សក្សត្រី
0
53848
336798
2026-06-19T17:27:36Z
Sreynaree1986
47227
Sreynaree1986 បានប្ដូរទីតាំង ទំព័រ [[ព្រះវង្សក្សត្រី]] ទៅ [[សម្ដេចព្រះភគវតី សិរីទេពទេវីនារីចក្រពត្តិ]]: កែតម្រូវព័ត៌មាន។
336798
wikitext
text/x-wiki
#បញ្ជូនបន្ត [[សម្ដេចព្រះភគវតី សិរីទេពទេវីនារីចក្រពត្តិ]]
t9wp7bsblk80wo2ns5ckwugybocutzt