Wiktionary kmwiktionary https://km.wiktionary.org/wiki/%E1%9E%91%E1%9F%86%E1%9E%96%E1%9F%90%E1%9E%9A%E1%9E%8A%E1%9E%BE%E1%9E%98 MediaWiki 1.45.0-wmf.8 case-sensitive មេឌា ពិសេស ការពិភាក្សា អ្នកប្រើប្រាស់ ការពិភាក្សារបស់អ្នកប្រើប្រាស់ Wiktionary ការពិភាក្សាអំពីWiktionary ឯកសារ ការពិភាក្សាអំពីឯកសារ មេឌាវិគី ការពិភាក្សាអំពីមេឌាវិគី ទំព័រគំរូ ការពិភាក្សាអំពីទំព័រគំរូ ជំនួយ ការពិភាក្សាអំពីជំនួយ ចំណាត់ថ្នាក់ក្រុម ការពិភាក្សាអំពីចំណាត់ថ្នាក់ក្រុម TimedText TimedText talk Module Module talk 0 15350 113724 113716 2025-07-05T21:44:53Z 119.13.61.247 113724 wikitext text/x-wiki ស្រៈ​សំស្រ្កឹត ជា​ទីឃៈ (អ. ថ. រឺ) ជា​មុទ្ធជៈ មាន​សំឡេង​កើត​ក្នុង​ក្បាល (ដូច រ ដែរ), មាន​ប្រើ​បន្តិចបន្ទួច ។ ស្ដារ[[ចំណាត់ថ្នាក់ក្រុម:Unicode KUnicode sznjnpr34phatkn3jl6xon9yupxbyu9 រកាអារ 0 32836 113725 60402 2025-07-06T08:26:06Z 202.62.51.151 113725 wikitext text/x-wiki ករណីសិក្សារលើ មុខជំនាញរដ្ឋបាលសាធារណៈ ក្រោមប្រធានបទ«ឃុំរកាអា» ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាល ឃុំ សង្កាត់ បានតម្រូវឲ្យក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗរៀបចំកសាងផែនក អភិវឌ្ឍន៍រយៈ ពេលប្រាំឆ្នាំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា។ ផែនការអភិវឌ្ឍន៍រយៈពេល ប្រាំឆ្នាំ គឺជាមធ្យោបាយយ៉ាងសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវប្រើប្រាស់សម្រាប់កំណត់អំពីបញ្ហា និងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋាន និងយុទ្ធសាស្ត្រនានា ដើម្បីដោះស្រាយនូវបញ្ហា ប្រឈមទាំងនោះ សំដៅឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធ ភាព។ ឃុំរការអារ គឺជាឃុំមួយដែលមានទីតាំងស្ថិតក្នុង ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នមានប្រជាជនរស់ នៅជាច្រើនកុះករភាគច្រើនប្រជាជនប្រកបមុខរបរធ្វើ ស្រែចម្ការ (ស្រូវ, ស្វាយ,ពោត,ស្ពៃ,ចេក, និងដំណាំផ្សេងៗទៀតផងដែរ)។ ឃុំរកាអារមានព្រំប្រទល់ ខាងលិចជាប់ ឃុំកងត្រង់ណឹង ខាងជើង ជាប់ឃុំរាយបាយ ខាងកើតជាប់ឃុំខ្មៅ ខាងត្បូងជាប់ទន្លេមេគង់។ នៅក្នុងឃុំរការអារមានសាលារៀនចំនួន ៣ គឺសាលាបឋមសិក្សាហ៊ុនសែនរកាអារ សាលាបឋមសិក្សាហ៊ុនសែនស្វាយស្រណោះ អនុវិទ្យាល័យ ហ៊ុនសែនព្រែកលីវ។ តួយ៉ាងឃុំរកាអារមានទីវត្តអារាមដែលជាទីកន្លែងគោរពសក្ការដ៏ខ្ពង់ ខ្ពស់បំផុត ជាមជ្ឈមណ្ឌលពុទ្ធសាសនា ជាទីសក្ការបូជា ដែលពុទ្ធបរិស័ទមកជួបជុំមូលមុំគ្នាទទួលយក និងចែករំលែក នូវសេចក្តីស្ងប់ក្នុងចិត្ត សេចក្តីរីករាយ និងសេចក្តីស្រឡាញ់រាប់អាន ចំពោះគ្នាទៅវិញទៅមក, ចែករំលែកនូវបញ្ញា និងចំណេះចេះដឹងផ្សេងៗជាពិសេសចំណេះដែលទាក់ទង នឹងពុទ្ធសាសនា, ទៅវិញ ទៅមករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំរកាអារ។ ១.ស្ថានភាពទូទៅរបស់ឃុំរកាអារ ឃុំរកាអារមានផ្ទៃដីភាគច្រើនជាដីសម្រាប់កសិកម្ម ប្រជាពលរដ្ឋប្រមូលផ្តុំគ្នារស់នៅតាមដងផ្លូវ សងខាងនៃភូមិនីមួយៗមានសុទ្ធតែជាដីស្រែ និងប្រភេទដីចម្ការ។ ក្នុងឃុំមានផ្លូវក្រាលកៅស៊ូ១ខ្សែ កាត់ភូមិរកាអារ ភូមិស្វាយស្រណោះទី១ ភូមិស្វាយស្រណោះទី២ ភូមិជ្រោយក្របៅទី១ភូមិជ្រោយក្របៅទី២ ភូមិព្រែកលីវទី១ ភូមិព្រែកលីវទី២ ភូមិព្រែកលីវទី៣ ភូមិព្រែកលីវទី៤ ដែលផ្លូវនេះតភ្ជាប់ពីឃុំកងត្រង់ណឹង ឆ្លងឃុំរកាអារ ទៅឃុំខ្មៅ។ ក្រៅពីនេះហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមភូមិមានខ្លះក្រាលគ្រួស ក្រាលថ្ម ខ្លះចាក់ប៊ីតុង ហើយខ្លះទៀតមិនទាន់បានធ្វើនៅឡើយ។ នៅរដូវស្សា ផ្ទៃដីភាគខាងជើងឃុំ គ្របដណ្តប់ដោយស្រូវស្សា យ៉ាងខៀវស្រងាត់ ឯភាគខាងត្បូងឃុំគ្របដណ្តប់ដោយទឹកទន្លេ។ ក្រៅពីដីស្រែចម្ការ និងលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ ឃុំរកាអារមានព្រែក អូរ និងទួលតូចធំ។ ប្រជាជនដែលរស់នៅក្នុងឃុំនោះ ភាគច្រើនជាកសិករ កម្មកររោងចក្រ គ្រូបង្រៀន អ្នកតម្បាញ (តិចតួច) អ្នកលក់ឥវ៉ាន់ចាប់ហួយ ចិញ្ចឹមសត្វ ឡើងត្នោតជាដើម។ នៅរដូវវស្សា ពួកគេធ្វើស្រែចំការ និង នេសាទត្រី ដាំដំណាំ ហើយវាលស្រែនៅតាមភូមិនីមួយៗ ក្នុងឃុំរកាអារ សំបូរទៅដោយដើមត្នោតជាច្រើនដើមនៅតាមភ្លឺស្រែ ឬទួលនានា។ រដូវប្រាំងគេធ្វើស្រែប្រាំង ដែលមាន ផ្ទៃដីលាតសន្ធឹងជាច្រើនហិចតា។ ស្រូវដែលគេធ្វើនៅរដូវប្រាំង គឺជាស្រូវពគ្រោះ ដែលមានរយៈពេលត្រឹមតែបី ខែប៉ុណ្ណោះអាចប្រមូលផលបាននេះជាលក្ខណៈងាយស្រួលសម្រាប់កសិករ មិនចាំបាច់ដកស្ទូង ម្យ៉ាងទៀតនៅពេលប្រមូលផល គេប្រើម៉ាស៊ីន ឬគ្រឿងចក្រ ជំនួសគោ ក្របី ដែលពីមុនធ្លាប់ប្រើ។ ស្ថានភាពទូទៅរបស់ឃុំរកាអារ គឺកំពុងតែមានការរៀបចំផែនការក្នុងការ អភិវឌ្ឍបន្ថែមទៅលើផ្លូវថ្នល់ សាលារៀន ទីវត្តអារាម និងទីកន្លែងនានាដែលនៅក្នុងឃុំរកាអារ។ រដ្ឋបាល ឃុំរកាអារបានពង្រឹង សេវាសាធារណៈជូនប្រជាពលរដ្ឋរបស់ខ្លួនឱ្យកាន់តែមានៅភាពល្អ ប្រសើរជាលំដាប់ និងលើកកម្ពស់ ជីវភាពរស់នៅរដ្ឋប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។ លើសពីនេះទៅទៀត ឃុំរកាអារសហការ ជាមួយប៉ុស្តិ៍ឃុំ រកាអារដើម្បីពង្រឹង ការពារ សុខសវត្ថិភាព សណ្តាប់ធ្នាប់ល្អជូន ប្រជាពលរដ្ឋរបស់ ខ្លួនផងដែលដោយមានការយកចិត្តទុកដាក់របស់ឃុំ/សង្កាត់សហការជាមួយមន្ត្រីនរគបាលឃុំរកាអារ បានធ្វើការចុះល្បាតក៏ដូចជាចុះបង្ក្រាបបាននូវជនខិលខូចមួយចំនួនហើយចុះអប់រំណែនាំអាណាព្យាបាល ឪពុកម្តាយឱ្យមានការយកចិត្តទុកដាក់មកលើកូនៗរបស់ខ្លួនថែមទៀតផង។ ដោយក្រោមការ ដឹងនាំរបស់រាជរដ្ឋាភិបាលទើបឃុំរកាអារមានការរីកលូតលាស់ មានភាពរីកចម្រើនជា លំដាប់។ តាមដែល ខ្ញុំដឹងអំពី លោកមេឃុំរកាអារគាត់បានមានប្រសាសន៍មកប្រាប់ខ្ញុំថា (ខ្ញុំរាល់ថ្ងៃកំពុងតែ រៀបចំនូវវិន័យ អភិវឌ្ឍនៅតាមសាលា រៀនដើម្បីឱ្យក្មេងៗជំនាន់ក្រោយមានការខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទៅ ថ្ងៃអនាគតក្លាយខ្លួនជាទំពាំដែលល្អ ដែលដុះចេញមកសម្រាប់ស្នងឬស្សីបន្តវេន)។ ១.១ ប្រវត្តិ ១.២ ទីតាំងភូមិសាស្ត្រ ឃុំរកាអារមាន ផ្ទៃដីសរុប ២.២៤៥ហិចតាឃុំរកាអារ ស្ថិតក្នុង ស្រុកកងមាស ខេត្តកំពង់ចាម។ ឃុំរកាអារមាន ទីតាំងនៅកណ្តាល មានខាងលិចជាប់ឃុំកងត្រង់ណឹង ខាងកើតជាប់ឃុំខ្មៅ ខាងជើងជាប់ ឃុំរាយបាយ ខាងត្បូងជាប់ទន្លេ មេគង់។ ឃុំរកាអារមាន០៩ភូមិគឺ៖ ភូមិព្រែកលីវទី១ ភូមិព្រែកលីវទី២ ភូមិព្រែកលីវទី៣ ភូមិព្រែកលីវទី៤ ភូមិជ្រោយក្របៅទី១ ភូមិជ្រោយក្របៅទី២ ភូមិស្វាយស្រណោះទី១ ភូមិស្វាយស្រណោះទី២ ភូមិរកាអារ ។ .សមិទ្ធិផលការងាររបស់ឃុំរកាអារសម្រេចបាន(រយៈពេល២ឆ្នាំកន្លងមក) សមទ្ធិផលធំៗ របស់សហគមន៍អភិវឌ្ឍស្ត្រីព្រែកលីវ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលឆ្នាំ២០២៤ នូវប្រព័ន្ធសូឡាដ៏ធំសម្រាប់ស្រោចស្រពបន្លែ សហគមន៍អាងអូតាលូងរបស់ប្រជាពលរដ្ឋភូមិព្រែកលីវទី១ ទី២ ទី៣ ទី៤ក្នុងឃុំរកាអារ។ រដ្ឋបាលឃុំរកាអារ ស្រស់ស្អាតខ្លាំងណាស់រូបភាពថតពីលើអាកាសនៅអូតាលុង (អាង) អរគុណ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានជួយអភិវឌ្ឍន៍ ប្រែក្លាយពីតំបន់ដែលលំបាក មកជាតំបន់ដ៏ស្រស់ស្អាតសម្រាប់ប្រជាពលរដ្ឋ។ រដ្ឋបាលឃុំរកាអារលោក វ៉ា ពិសី ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំជាមួយនឹងក្រុមការងារ បច្ចេកទេសរបស់ខេត្ត បានចុះវាស់វែងផ្លូវតាមមាត់ទន្លេភូមិស្វាយស្រណោះទី១ គ្រោងនឹងចាក់បេតុង ជាគម្រោងមូលនិធិរបស់ស្រុក។ រដ្ឋបាលឃុំរកាអាលោក វ៉ា ពិសី ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំរួមទាំងលោកមេភូមិ ព្រែកលីវទី១ និងលោកមេភូមិព្រែកលីវទី៣ សហការជាមួយបងប្អូនប្រជាពលរដ្ឋបានចុះស្តារក្នុង ប្រឡាយទំនប់កុមារ ដើម្បីនាំយកទឹកបញ្ចូលនៅក្នុងអាងបច្ចុប្បន្នបានទឹកហូចូលក្នុង អាងតាមព្រែក តូចហើយ។ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោក វ៉ា ពិសី ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានអមដំណើរឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកងមាស ទទួលបន្ទុក ឃុំរកាអារ បានអញ្ជើញចុះពិនិត្យនៅសាលាបឋមសិក្សា ហ៊ុន សែនស្វាយស្រណោះ ដើម្បីរៀបចំ សាលាឱ្យត្រូវតាមស្តង់ដារសាលាគំរូ។ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក វ៉ា ពិសី ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានចាត់ឱ្យលោក យុន យឺត មេភូមិ ស្វាយស្រណោះទី២ និងលោក ម៉ៅ វ៉ាន់ មេភូមិស្វាយស្រណោះទី១ ដឹកនាំបងប្អូនប្រជាពលរដ្ឋ ដាក់លូមួយកន្លែងស្ថិតនៅចំណុចដើមស្វាយ ខាងជើងគោលបន្ទាយ ចំនួន ១៣កង់ អស់ថវិកា ៤៥៥,០០០រៀលគត់ ជាអំណោយរបស់ឯកឧត្តម គង់ អៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកងមាស ទទួលបន្ទុកឃុំរកាអារ។ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ លោក វ៉ា ពិសី ប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំ លោកមេភូមិព្រែកលីវទី១ និងសហគមន៍បន្លែ បានចុះពិនិត្យមើលទីតាំងសម្រាប់ដាក់សូឡាទាញយកទឹកបញ្ចូលក្នុងអាង សម្រាប់ប្រើប្រាស់ ដោយប្រើថវិការបស់សហគមន៍បន្លែ។ លោក វ៉ា ពិសី ប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំ រួមទាំងក្រុមប្រឹក្សាឃុំអាជ្ញាធរភូមិបានចុះ ប្រគល់ផ្ទះចំនួន ៣ខ្នង ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងនោះភូមិរកាអារ ចំនួន ២ខ្នងនិងភូមិ ស្វាយស្រណោះទី១ ចំនួន ១ខ្នង ដែលជាជំនួយរបស់អង្គការស្ពានហូឡុង តាមរយៈការស្នើសុំរបស់អាជ្ញា ធរភូមិ-ឃុំ។ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ លោក វ៉ា ពិសី ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានចុះពិនិត្យប្រព័ន្ធប្រឡាយនៅចំណុច មុខគោលបន្ទាយដល់អូរកំបុតដើម្បីធ្វើការស្តារទុកយកទឹកជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ នៅឆ្នាំក្រោយបន្ទាប់មកលោកក៏បានបន្តចុះពិនិត្យ កន្លែងទុកសំរាមនៅភូមិព្រែកលីវទី១។ ក្នុងនាមប្រជាពលរដ្ឋនៅក្នុងឃុំរកាអារទាំងអស់ពិតជាសប្បាយចិត្តណាស់ដែល ឯកឧត្តម បណ្ឌិតសុភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយស្រុកកងមាស ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសម្ពោធ សមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ស្វាយស្រណោះដែលជាការអភិវឌ្ឍន៍នៅក្នុងឃុំ។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក វ៉ា ពិសី ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ដឹកនាំក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ សហការជាមួយនឹងរដ្ឋបាលឃុំកងតាណឹង រួមទាំងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងនោះបង្ក្រាបបានលោបស្បៃចំនួន ៣០មាត់ និងបានដុតបំផ្លាញចោលទាំងអស់។ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកងមាសទទួលបន្ទុកឃុំរកាអារ ព្រមទាំងលោក ឈុន ចាន់ធូ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយឃុំរកាអារ បាននាំយកថវិការបស់ ឯកឧត្តមបណ្ឌិតសុភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានទី១ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកងមាស ចំនួន២៤.៧០៥.០០០រៀល ប្រគល់ជូនដល់សាលាបឋមសិក្សា ហ៊ុន សែន ស្វាយស្រណោះ ដើម្បីធ្វើការកែលម្អរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលា។ . អនុសាសន៍របស់ក្រុមស្រាវជ្រាវដើម្បីចូលរួមអភិវឌ្ឍឃុំកោអារឱ្យកាន់តែមានភាព រីកចម្រើនថែមទៀត ក្នុងពេលបច្ចុប្បន្ននេះ រដ្ឋបាលឃុំរកាអារបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ ក៏ដូចជា បង្កើតឱកាសឱ្យមានការចូលរួមជាសកម្មភាព ដើម្បីរិះរកគ្រប់មធ្យោបាយ ក្នុងការដោះស្រាយ រាល់បញ្ហា ដែលកើតមានឡើង និងធ្វើយ៉ាងណាឱ្យសុខុមាលភាពសហគមន៍ ។ វិវត្តន៍ចេញពីសកម្មភាពរួម ដែលត្រូវបានអនុវត្តនៅកម្រិតមូលដ្ឋានស្របជាមួយគំនិតផ្តួចផ្តើមតូចៗនៅ ក្នុងក្រុមរហូតដល់គំនិតផ្តួចផ្តើម ធំៗដែលពាក់ព័ន្ធនឹងសហគមន៍ផ្ទាល់។ ការអភិវឌ្ឍ គឺជាការកើនឡើងនូវកម្រិតរស់នៅ និងគុណភាពជីវិត របស់ប្រជាជនក្នុងការបង្កើត ឬ ពង្រីកនូវចំណូលក្នុងតំបន់ព្រមទាំងឱកាសការងារដោយមិនធ្វើ ឱ្យខូចខាតដល់ធនធានធម្មជាតិ និងមិនប៉ះពាល់ដល់មនុស្ស ជំនាន់ក្រោយ។ ការអភិវឌ្ឍ គឺជាការផ្សារភ្ជាប់ ទៅនឹងការកើនឡើងនៃផលិតភាពពលកម្ម កម្រិតចំណេះដឹងរបស់ ប្រជាជននៅក្នុងការផ្លាស់ប្តូរបទ ពិសោធន៍ បច្ចេកទេសក្នុងការផ្តល់សេវាសុខភាពសាធារណៈ និងការអប់រំសម្រាប់ ប្រជាជនទូទៅ។ ទិសដៅអភិវឌ្ឍសហគមន៍ គឺជាទិសដៅ សុវត្ថិភាពក្នុងការតាំងទីលំនៅថ្មីសម្រាប់ប្រជាជនដែលរស់នៅក្នុង សហគមន៍ឱ្យមានភាពធន់ ធ្វើឱ្យប្រសើរឡើងនូវលំនៅដ្ឋាន ការដឹកជញ្ជូនកន្លែងសាធារណៈ និងបរិស្ថាន សហគមន៍ ព្រមទាំងពង្រឹងភាពធន់ទៅនឹងគ្រោះមហន្ត រាយការប្រែប្រួលអាកាសធាតុជាដើម។ តួយ៉ាងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំរកាអារខ្ញុំលើកទឹកចិត្តឱ្យរដ្ឋបាលឃុំមានការ អភិវឌ្ឍវិស័យកសិកម្ម គឺជាការផ្តល់ជំនួយដល់អ្នកផលិតដំណាំដោយមានជំនួយពីធនធានកសិកម្ម ផ្សេងៗ។ ការការពារ និងជួយក្នុងវិស័យស្រាវជ្រាវ ក៏ដូចជាប្រើប្រាស់បច្ចេកទេសថ្មីៗ ការគ្រប់គ្រង និង សម្របសម្រួលភាពចម្រុះទាំងអស់ស្ថិតនៅក្នុងទិដ្ឋភាពនៃការអភិវឌ្ឍកសិកម្ម។ រដ្ឋបាលឃុំរកាអារក៏កំពុងនិង រៀបចំការអភិវឌ្ឍលើវិស័យមធ្យោបាយដឹកជញ្ជូន ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករក្នុង ការផលិតនូវកសិផលថ្មី និងអាចឱ្យពួកគេលក់ផលិតផលរបស់ពួកគេនៅតាមទីផ្សារសហគមន៍នានា គួរតែផ្សារភ្ជាប់ជាមួយនឹង កាតព្វកិច្ចដែលអាចជួយបង្កើនដល់ប្រាក់ចំណូលរបស់ពួកគាត់ និងជម្រុញកសិក រឱ្យទទួលយកបច្ចេកទេស កសិកម្មល្អជាងមុន។ ដោយរដ្ឋបាលឃុំរការអារ បានបង្កើតប្រព័ន្ធធារាសាស្ត្រ៖ ផលិតភាពដំណាំមិនត្រឹមតែអាស្រ័យលើគុណភាពតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាស្រ័យលើ មូលដ្ឋានធារា សាស្ត្រផងដែរ។ ដូច្នេះប្រឡាយ ឬអណ្តូងគួរតែត្រូវបានសាងសង់ដើម្បីផ្តល់នូវប្រព័ន្ធធារាសាស្ត្រ ល្អប្រសើរ សម្រាប់សុវត្ថិភាពដំណាំ ។ឥណទានស្ថាប័ន ៖ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានភាពខ្វះខាត អ្នកផ្តល់ឥណទានគ្រប់រូប គួរតែផ្តល់ជូនក្នុងអត្រាការប្រាក់ទាបសមរម្យនៅតាមតំបន់ ជនបទ។ មួយវិញទៀតខ្ញុំលើកតម្ពស់ដល់រដ្ឋបាលឃុំកោអារារអភិវឌ្ឍវិស័យទំនាក់ទំនង គឺជាផ្នែកសំខាន់ បំផុតដែលផ្សារភ្ជាប់លើការវិភាគស្ថានភាព និងការ ផ្លាស់ប្តូរអាកប្បកិរិយាសង្គម។ ការអភិវឌ្ឍវិស័យ ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព គឺជាការរៀបចំ និងអនុវត្តន៍សកម្មភាពទំនាក់ទំនងដែលលើកទឹកចិត្ត ដល់ការផ្លាស់ប្តូរសហគមន៍ និងការផ្លាស់ប្តូរឥរិយតបទប្រកបដោយចីរភាព។ ការអភិវឌ្ឍវិស័យទំនាក់ទំនង រួមមាន ការធ្វើការទំនាក់ទំនងពីសហគមន៍មួយទៅសហគមន៍មួយ ការទំនាក់ទំនងពីសហគមន៍មួយ ទៅតាមបណ្តាលខេត្តក្រុងផ្សេងទៀត និងការទំនាក់ ទំនងពីសហគមន៍មួយទៅ កាន់បណ្តាលប្រទេស ដទៃទៀត។ តួយ៉ាងថ្មីៗនេះខ្ញុំបានឃើញលោកគ្រូ អ្នកគ្រូមានការចុះទស្សនៈកិច្ច ទៅតាមសាលា បឋមសិក្សានានាដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ការងារទៅវិញទៅមកផងដែរ។ *មានទិសដៅលើកកម្ពស់ការអប់រំនៅក្នុងឃុំ +ទិសដៅលើកកម្ពស់នូវការផ្តល់ការអប់រំពេញលេញទៅដល់កុមារា កុមារីគ្រប់រូបប្រកបដោយសមធម៌ និងគុណភាពនៅកម្រិតមត្តេយ្យ កម្រិតបឋម និងមធ្យមសិក្សាដោយមិនមានការបង់ថ្លៃឈ្នួល។ +លុបបំបាត់គម្លាតយេនឌ័រនៅក្នុងវិស័យអប់រំ និងធានាបានភាពស្មើគ្នាក្នុងការអប់រំគ្រប់កម្រិត។ +ផ្តល់សិទ្ធដល់ប្រជាពលរដ្ឋក្នុងការទទួលយកនូវចំណេះដឹង និងជំនាញដែលត្រូវការដើម្បីជម្រុញ ការអភិវឌ្ឍ ការសិក្សា មានសិទ្ធមនុស្ស មានសមណូយេនឌ័រ លើកកម្ពស់វប្បធម៌ សន្តិភាព និងគ្មាន អំពើហិង្សា។ *មានទិសដៅលើកកម្ពស់កម្រិតជីវភាពរស់នៅ និងសុខមាភាពនៅក្នុងឃុំ ទិសដៅនៃការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងសុខុមាលភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍មានដូចជា៖ +កាត់បន្ថយអត្រាមរណៈភាពនៃមាតា +បញ្ចប់ការរីករាលដាលមេរោគអេដស៍ ជម្ងឺរបេង គ្រុនចាញ់ ជម្ងឺត្រូវបានយកចិត្តទុកដាក់ តាមតំបន់ ជនបទ ជម្ងឺថ្លើម ជម្ងឺឆ្លងតាមទឹក និងជម្ងឺផ្សេងៗទៀត។ +កាត់បន្ថយ ឱ្យបានមួយភាគបីនៃមរណៈភាពមុនអាយុកាលរំពឹងទុកពីជម្ងឺមិនឆ្លងតាមរយៈការ ការពារ និងការព្យាបាល ព្រមទាំងលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាព។ +ពង្រឹងការបង្ការ និងការព្យាបាល ការសេពគ្រឿងញៀន ព្រមទាំងការប្រើប្រាស់ជាតិសុរា ដែលនាំ អោយគ្រោះថ្នាក់។ +កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ *មានទិសដៅលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងឃុំរការ ការអភិវឌ្ឍធនធានមនុស្សពុំមែនជាការងាយស្រួល ឬសាមញ្ញនោះទេ ប៉ុន្តែវាគឺជាបញ្ហាចម្បង និងស្មុត ស្មាញបំផុតក្នុងការទាមទារឱ្យមានការវិភាគ ការពិចារណាអោយបានច្បាស់លាស់អំពីតម្រូវការ និងការ ផ្គត់ផ្គង់ដែលទាមទារឱ្យមានពេលវេលាវែងមួយដែលប្រកបដោយភាពសុក្រិត ទើបប្រភពធនធាន ដែល ទទួលបានពោរពេញទៅដោយការធានាគុណភាព និរន្តរភាព ដែលធ្វើឱ្យពលកម្មនោះ ប្រកបដោយ ទិន្នផលខ្ពស់។ ការអភិវឌ្ឍធនធានមនុស្ស គឺសំដៅទៅលើការបង្កើន ពង្រឹង និងពង្រីកសមត្ថភាព ប្រជាពលរដ្ឋគ្រប់រូបឱ្យមានទាំងចំណេះដឹង ចំណេះធ្វើ និងមានជំនាញវិទ្យាសាស្ត្រ បច្ចេកទេសរៀងៗ ខ្លួនប្រកបដោយ សីលធម៌ និងគុណធម៌សង្គម។ ការអភិវឌ្ឍធនធានមនុស្សពិតជាកត្តាមួយយ៉ាង សម្នាន់ក្នុង ការអភិវឌ្ឍ ព្រោះការអភិវឌ្ឍស្ថិតក្នុងគោលបំណងដើម្បីមនុស្ស និងសង្គមមនុស្ស។ ការដែលមនុស្សមាន គំនិតច្រើនទាក់ទងទៅនឹងការអភិវឌ្ឍជាហេតុនាំឱ្យមនុស្សមានតម្រូវការច្រើន ដូច្នេះនៅពេលមនុស្ស មានតម្រូវការច្រើនផលិតកម្មក៏បានបង្កើតឡើងផងដែរ ដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្ស។ ខ្ញុំចង់ឱ្យមានការអភិវឌ្ឍវិស័យអប់រំ និយមន័យនៃការអប់រំ ការអប់រំ គឺជាដំណើរការនៃការសម្របសម្រួលការរៀនសូត្រ ឬការទទួលបាននូវចំណេះដឹងជំនាញ គុណ តម្លៃ ជំនឿ និងទម្លាប់។ វិធីសាស្ត្រអប់រំរួមមានការបណ្តុះបណ្តាល ការនិទានរឿង ការពិភាក្សា និងការ ស្រាវជ្រាវដោយផ្ទាល់។ ការអប់រំកើតចេញជាញឹកញាប់ក្រោមការណែនាំរបស់អ្នកអប់រំ ប៉ុន្តែទោះជាយ៉ាងណា អ្នកសិក្សាក៏អាចអប់រំខ្លួនឯងបានដែរ។ ការអប់រំអាចកើតឡើងជាផ្លូវការ និងក្រៅផ្លូវការ ក៏ជាបទពិសោធន៍ ណាមួយដែលមានឥទ្ធិពលវិជ្ជមាន ឬសកម្មភាពដែលអាចចាត់ទុកបានថាជាការអប់រំ។ សិទ្ធទទួលបាន ការអប់រំត្រូវទទួលស្គាល់ដោយរដ្ឋាភិបាលមួយចំនួន និងអង្គការសហប្រជាជាតិ។ នៅតាមតំបន់ ឬសហគមន៍ ភាគច្រើន ការអប់រំមានកាតព្វកិច្ចរហូតដល់អាយុជាក់លាក់។ ដើម្បីអភិវឌ្ឍសហគមន៍នៅក្នុងឃុំរកាអារអោយកាន់តែរឹងមាំ និងរីកចម្រើនទៅមុខ វិស័យអប់រំពិតជា ដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការរួមចំណែកចាក់គ្រឹះជាមូលដ្ឋាន និងរុញច្រានកំណើន សេដ្ឋកិច្ចជាតិផង ដែរ។ ខ្ញុំចង់ឱ្យមានការអភិវឌ្ឍវិស័យសុខាភិបាល ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាការទទួលបាននូវអត្ថប្រយោជន៍ប្រកបដោយសមធម៌ពីកញ្ចប់ សេវា សុខភាពប្រកបដោយគុណភាព សំដៅលើការលើកកម្ពស់កម្រិតសុខភាពរបស់ ប្រជាពលរដ្ឋដែលរស់ នៅ តាមជនបទក្នុងសហគមន៍ឱ្យមាន សុខភាពល្អ និងសេចក្តីថ្លៃថ្នូរ។ ការកែលម្អកត្តាសង្គមដែលមានផល ប៉ះពាល់លើសុខភាព ជាពិសេសកំណើនសេដ្ឋកិច្ច និងការធ្លាក់ចុះនៃភាពក្រីក្របានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនអាយុកាលរស់នៅរំពឹងទុក និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។ ការអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងឃុំរកាអាររួមមានគោលបំណងដូចខាងក្រោម៖ +លើកកម្ពស់ជរាភាពប្រកបដោយសុខភាពល្អផ្អែកលើវិធីសាស្ត្រខ្សែជីវិតរួមអន្តរវិស័យដែល មានការបង្កា ការថែទាំ និងសេវាគាំទ្រសមរម្យ។ +បង្កើតប្រព័ន្ធសុខាភិបាលមួយដែលអាចប្រើបាន និងឆ្លើយតបទៅនឹងតម្រូវការដែលធានា កញ្ចប់សេវាថែទាំសុខភាពរួមបញ្ចូលទាំងមនុស្សចាស់ ដែលរួមមានការបង្ការ ការព្យាបាល ការស្តារលទ្ធភាព ពលកម្ម និងសេវាថែទាំ។ +លើកកម្ពស់ការយល់ដឹងអំពីវិធានការជាមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋប្រកបដោយសុខភាពល្អ ក្នុងចំណោមប្រជាជនទាំងអស់ និងជាពិសេសសម្រាប់មនុស្សចាស់ដោយផ្តល់ឱ្យមានអ្នកថែទាំ និងអ្នក ផ្តល់សេវាប្រឹក្សាយោបល់។ *យើងខ្ញុំចង់ឱ្យមានការអភិវឌ្ឍវិស័យរដ្ឋបាលឃុំរការអារ ការអភិវឌ្ឍវិស័យរដ្ឋបាលឃុំរកាអារ គឺធ្វើយ៉ាងណាដើម្បីឱ្យចេញជារូបរាងដូចខាងក្រោម៖ +រៀបចំកាលវិភាគការងារ កិច្ចប្រជុំ ពិធីការ និងទំនាក់ទំងសាធារណៈ +ទទួលបន្ទុកលើការងារដែលទាក់ទងនឹងបុគ្គលិក និងបេសសកម្មនៅក្នុងសហគមន៍ +គ្រប់គ្រង ចាត់ចែងមន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែតដែលបម្រើការងារនៅក្នុងសហគមន៍ +ទទួលការងាររៀបចំ លិខិតស្នាម ការបោះពុម្ព និងថតចម្លងឯកសារទទួល និងតាមដានលិខិតចេញ ចូល +សហការរៀបចំ និងអនុវត្តន៍ផែនការសកម្មភាព និងថវិការរបស់សហគមន៍រៀបចំផែនការអំពីតម្រូវ ការមធ្យោបាយ សម្ភារៈ +គ្រប់គ្រង និងថែរក្សាសុវត្ថិភាពយានយន្ត សង្ហារឹម សម្ភារៈ និងបរិក្ខាផ្សេងៗរបស់សហគមន៍ +បូកសរុបរបាយការណ៍របស់សហគមន៍តាមគោលការណ៍កំណត់ +បំពេញភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំសហគមន៍ប្រគល់ឱ្យ។ លក្ខណៈសម្បត្តិរបស់ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ទាំង៧ចំណុច រួមមាន៖ ១.ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និង ទទួលបានជំនឿទុកចិត្ត ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤. គ្មានអំពើអនាចារគ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦. មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ ៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកប ដោយប្រសិទ្ធភាព។ ៦.សេចក្តីសន្និដ្ឋាន បន្ទាប់ពីបានសិក្សាទៅលើប្រធានបទខាងរួចមកយើងខ្ញុំអាចសន្និដ្ឋានបានថា ការដែលមានការដែ លឃុំ/សង្កាត់មានការយកចិត្តទុកដាក់មកលើប្រជាជន គឺប្រាកដណាស់ប្រជាពល រដ្ឋនៅក្នុងមូលដ្ឋានពិត ជាមាននូវ មោទនភាព សេចក្តីត្រេតអរ សប្បាយរីករាយដូចជាប្រជាពលរដ្ឋ មាននូវជីវភាពល្អប្រសើរ ជាងមុនផងដែរ។ ប្រសិនបើឃុំ/សង្កាត់មាន សន្តិសុខ សណ្តាប់ធ្នាប់ល្អ សុវត្ថិភាព ប្រជាពលរដ្ឋច្បាស់ ជារស់នៅប្រកបទៅដោយសុភមង្គល និងមានសេចក្តីសុខនៅក្នុងមូលដ្ឋានគ្រួសារថែមទៀតផង។ ប៉ុន្តែបើឃុំ/សង្កាត់អសន្តិសុខ សណ្តាប់ធ្នាប់មិនល្អ ចលាចរនៅក្នុងមូលដ្ឋានវិញប្រជាពលរដ្ឋ និងមានភាពក្តៅ ប្រហាយជាក់ជាមិនខានឡើយ។ ការអភិវឌ្ឍឃុំ/សង្កាត់ គឺជាកត្តាមួយដ៏សំខាន់ សម្រាប់សម្រួលឱ្យ ប្រជាពលរដ្ឋមានការរស់នៅប្រកបទៅដោយភាពល្អប្រសើរ និងមានភាពស្វាហាប់ដើម្បីបន្តការរស់នៅក៏ ដូចជាមានកម្លាំងក្នុងការខិតខំប្រឹងប្រែងប្រកដបមុខរបរការងារថែមទៀតផង។ លើសពីនេះទៅទៀត រដ្ឋបាលឃុំ/សង្កាត់ត្រូវមានការរៀបចំនូវផែនការអភិវឌ្ឍសម្រាប់អនុវត្តបន្ថែមទៀតទៅលើឃុំ/សង្កាត់ របស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរជាលំដាប់។ ផែនការដែលល្អ គឺ ជាផែនការមួយដែល មានបញ្ចូល យុទ្ធសាស្ត្រដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ និងឆ្លើយតបទៅ នឹងសេចក្តីត្រូវការ របស់ សហគមន៍មូលដ្ឋានហើយមានការទាក់ទាញអ្នកពាក់ព័ន្ធនានាឲ្យចាប់អារម្មណ៍គាំទ្រជួយកែលម្អស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់។ ការកសាងផែនការដែលមានការចូល រួមផ្តល់មតិយោបល់ ឬដោយទទួលបានធាតុចូល ពីប្រជាពលរដ្ឋតាមរយៈការពិគ្រោះ ឬវេទិកាសាធារណៈ គឺជាប្រកាសសំខាន់បំផុត ដើម្បីរួមចំណែកធានាបានថាផែនការនោះមានភាពឆ្លើយតប និងបន្សំគ្នា ជាមួយជីវភាព និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការអភិវឌ្ឍន៍ហេចដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋាន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច នៅមូលដ្ឋានឱ្យមាន ភាពល្អប្រសើរ ប្រជាពលរដ្ឋមានភាពរីកចម្រើន និងរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល សង្គមជាតិ និងមានភាពរីក ចម្រើនលូតលាស់សម្បូររុងរឿងជានិរន្តរ៍។ 719mgxssf7pxe6u6iw25hk6v7xslgfp